រចនាបថបន្ទាយស្រី

រចនាបថ​បន្ទាយស្រី គិតចាប់ពី ពាក់កណ្ដាល​ទី២ នៃ គ.ស.វ ទី ១០ ដែលស្ថិតនៅក្នុង​រជ្ជកាល ​ព្រះបាទ​រា​ជិ​ន្ទ្រ​វរ្ម័ន (គ.ស ៩៤៤-៩៦៨) ដែល​ទ្រង់​បាន​តាំង រាជធានី​នៅ​អង្គរ​វិញ ។ ចំពោះ​ប្រាសាទ​រួមមាន​ប្រាសាទមេបុណ្យខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី (គ.ស ៩៦៧) យោងទៅតាម​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្លះ​និយាយថា ប្រាសាទបន្ទាយស្រី ជា​ប្រាសាទ​របស់​ព្រាហ្មណ៍​ម្នាក់​នាម យ​ជ្ញ​វ​រា​ហៈ ។ ប្រាសាទ​នេះ​ពុំមែន​ជា​ប្រាសាទភ្នំ​ទេ ជា​ប្រាសាទ ដែល​សង់​ក្បាច់​ម្នា​ក់នៅ​គង់វង្ស​ល្អ​ជាងគេ​រហូតមកដល់​បច្ចុប្បន្ន ។ ចំណែក​រូប​បដិមា​វិញ​មាន​ច្រើន មាន​រាងតូចៗ ទឹកមុខ​សុភាព មាន​បបូរមាត់​ក្រាស់​ហើយ​ខ្លី មាន​របៀប​តុបតែង​សក់​ថ្មី ហើយ​ពុំមាន​មកុដ​ឡើយ ។ បដិមា​ទាំង នេះ​មាន​ស្លៀកពាក់​សំពត់​ជីប​ជា​ផ្នត់​ផង សំពត់​លាត​រលីង​ផង ។