រចនាបថបាយ័ន
រចនាបថបាយ័ន គិតចាប់ពី ពាក់កណ្ដាលទី ១ នៃគ.ស.វទី ១២ និងដើមគ.ស.វ ទី ១៣ដែលស្ថិតនៅក្នុងរជ្ជ កាលព្រះបាទជ័យវរ្ម័នទី៧ ។ (គ.ស ១១៨១-១២១៨) ដែលមានរាជធានីនៅអង្គរ ។ នៅក្នុងរចនាបថនោះ ប្រាសាទរួមមាន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ។ ចេនាបថបាយ័ន ស្ថាបត្យកម្មខ្មែរបានចុះអន់ថយ បន្ដិចវិញ ព្រោះប្រាសាទទាំងឡាយច្រើនស្ថាបនាដោយប្រញាប់ ព្រញាលពេក ឯថ្ម វិញ ក៏ពុំសូវមានគុណភាពដូចសម័យមុនៗ ដែរ ។ ប្រាសាទបាយ័ន មានប្លង់ស្មុកស្មាញ ហើយរុះរើសាងឡើងវិញ ជាច្រើនគ្រា។ លើកលែងតែប្រាសាទបាយ័ន ដែលមានប្លងបែបជាប្រាសាទភ្នំ ក្នុងរចនាបថនេះ ប្រាសាទទាំងឡាយ សុទ្ធតែសង់នៅលើដីរាបស្មើបែបជាវត្ថអារាម ដើម្បីស្របទៅតាមទស្សនៈ នៃព្រះពុទ្ធសាសនា ។ លក្ខណៈពិសេសនៃរចនាបថនេះ គឺប្រាំងមុខបួន ញញឹមប្រិយប្រិយ និងមាននាគអបសងខាងផ្លូវ ដែល ឆ្លងចូលទៅក្នុងប្រាសាទ ក្បាលនាគបែរចេញមកខាងក្រៅ នាគម្ខាងមានពួកទេវតាជាអ្នកចាប់ទាញ ឯម្ខាងទៀត មានពួកអសុរៈចាប់ទាញ ជានិមិត្ដរូបនៃការកូរសមុទ្រទឹកដោះ ។
នៅលើជញ្ជាំងថែវខាងក្រៅ នៃប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ គេសង្កេតឃើញក្បាច់រឿង ដែល ទាក់ទងទៅនិងប្រវត្ដិសម័យព្រះបាទជ័យវរ្ម័នទី៧ ដូចជាចម្បាំងខ្មែរ-ចាម និងបដិសណ្ឋារកិច្ចចំពោះ គណៈប្រតិ ភូបរទេសជាដើម ។ ម្យ៉ាងទៀតក្បាច់រឿងនេះ មានបង្ហាញសកម្មភាពផ្សេងៗ នៃប្រជាពលរដ្ឋ ដូចជានេសាទ កីឡា ល្បែងប្រជល់មាន់ជាដើម ។ សម្លៀកបំពាក់ និងកាយវិការនៃរូបចម្លាក់ទាំងអស់នោះមិនសូវខុសពីសម័យ ខ្មែរយើងបច្ចុប្បន្នប៉ុន្មានទេ ។