រចនាសម្ព័ន្ធប្រាសាទ
រចនាសម្ព័ន្ធប្រាសាទបុរាណខ្មែររួមមាន ជញ្ជាំង វូត ទ្វារ បង្អួច ផ្តែរ ដែលប្រកបដោយក្បាច់រចនាហេង
ជញ្ជាំង
កែប្រែគេសង់ជញ្ជាំងដោយថ្មភក់ ឬថ្មបាយក្រៀម។ គេរៀបដុំថ្មដែលបានត្រដុសរំលីងដោយបន្តុបពីលើគ្នា(តាមបណ្តោយដុំថ្មហើយឆ្លាស់គ្នាក្នុងមួយជួរៗ)។
វូត(ដំបូលប្រាសាទ)
កែប្រែគេសង់វូតដោយឥដ្ឋ ឬថ្មភក់។នៅក្នុងប្រទេសកម្ពុជា គេសង់សង់វូតដោយប្រើផ្ទាំងថ្ម ឬឥដ្ឋដោយលៀនចេញពីគ្នាបន្តិចម្តងៗ រហូតជួបគ្នាសដល់ដំបូលលើបង្អស់។ ជួលកាលគេសង់ពិដានលើ ដើម្បីបាំងមិនឱ្យឃើញវូត។
ទ្វារ និងបង្អួច
កែប្រែគេធ្វើទ្វាររាងចតុកោណកែង និងបង្អួចជួលកាលមានរាងការ៉េ ជួនកាលរាងចតុកោណកែង។ គេច្រើនធ្វើទ្វារ បង្អួចខ្លះបិទជិតដោយគេយកថ្មបាយក្រៀម ជួនកាលគេធ្វើជាចម្រឹកអំពីថ្មភក់ដាក់បញ្ឈរតាមបង្អួច។ នៅតាមបង្អួច។ នៅតាមជញ្ជាំងប្រាសាទខ្លះ គេបានឆ្លាក់ទ្វារ ឬបង្អួចបញ្ឆោត។
ផ្តែរ
កែប្រែផ្តែរភាគច្រើនមានទំហំធំ និងទម្ងន់ធ្ងន់ ដែលត្រូវទ្រដោយសសរពេជ្រពីរ។ ជាធម្មតាគេធ្វើផ្តែរជាពីរជាន់គឺផ្ទាំងទីមួយជាផ្ទាំងធម្មតា(ផ្តែរសម្រាប់ទ្រ) ឯផ្តែរទី២ (ផ្តែរសម្រាប់លម្អ) ជាផ្ទាំងដែលរចនាដោយក្បាច់ ឬរូបផ្សេងៗ ហើយដាក់បិទមុខផ្ទាំងទី១[១]។ ការសិក្សាអំពីផ្តែរខ្មែរក៏មានអត្ថប្រយោជន៍មួយទៀត គឺជាការកំណត់កាលប្រវត្តរបស់ប្រាសាទបុរាណ។ ផ្តែរខ្មែរបុរាណពុំគ្រាន់តែស្ថាបនាឡ់ើងសម្រាប់លម្អប្រាសាទបុរាណប៉ុណ្ណោះទេ វាបានបំពេញតួនាទីក្នុងវិស័យសាសនាថែមទៀតផង ពីព្រោះចម្លាក់ផ្តែរដែលស្ថិតនៅលើខ្លោងទ្វារប្រាសាទការពារទស្សនិកជន ព្រមទាំងប្រាសាទ ទប់ទល់នឹងឥទ្ធិពលអាក្រក់ពីខាងក្រៅដូចជាខ្មោច ព្រាយបិសាច ឧបទ្រពចង្រៃជាដើម។ ថ្វីត្បិតតែផ្តែរខ្មែរបុរាណនាសម័យបុរេ អង្គរត្រូវបានគេប្រទះឃើញនៅក្នុងអតីតកាលព្រះរាជាណាចក្រកម្ពុជា និងក្នុងប្រទេសឡាវ វៀតណាម ថៃជាដើម។ ផ្តែរប្រាសាទដែលចាស់ជាងគេ គឺផ្តែរនៃប្រាសាទអាស្រមមហាឥសី ដោយស្ថិតនៅក្នុងរចនាបថភ្នំដា(៥០០ដល់៥៥០នៃគ.ស)ដែលជារចនាបថដ៏ចាស់បំផុតនៅក្នុងប្រទេសកម្ពុជាយើង[២]។