រដ្ជធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា

                                                                         ​រដ្ជធម្មនុញ្ញ​ នៃ ព្រះរាជាណាចក្រកម្ពុជា 
                                                                               
                                                                                                    

~បុព្វកថា~ យើង ប្រជារាស្ត្រខ្មែរ

    ដែលធ្លាប់មានអារ្យធម៍ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើនរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ
    បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទស្សវត្សចុងក្រោយនេះ ឆ្លងកាត់ទុកសោក វិនាសអន្តរាយទ្រុឌទ្រោម មហាសោកស្តាយ
   បានភ្ញាក់រលឹក ក្រោកឈរឡើងចង់បាច់ឆន្ទះមោះមុត ប្តូរផ្តាច់ រូបរួមគ្នាពង្រឹងប្រទេសជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៍អង្គរដ៏បវរ ក៏សាងប្រទេសជាតិអោយទៅជា កោះសន្តិភាព ឡើងវិញផ្អែកលើប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឪ្យបានឈានឡើង រីកលូតលាស់ សំបូររុងរឿងជានិច្ចនិរន្តរ៏។

ក្នុងឆន្ទះមោះមុតនេះ

    យើងសរសេរចារឹកក្នុងរដ្ជធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដូចតទៅ³

ជំពូកទី០១ អំពី អធិបតេយ្យ មាត្រា ០១…

     ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ជធម៍នុញ្ញ និងមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
     ព្រះរាជាណាចក្រកម្ពុជាជារដ្ជឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៏ មិនចូលបក្សសម្ព័ន្ធ។

មាត្រា ០២…

     បូរណះភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១¼១០០/០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-1953 ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៦៣ ដល់១៩៦៩។

មាត្រា ០៣…

     ព្រះរាជាណាចក្រកម្ពុជា មានរដ្ជដែលមិនអាចបំបែកបាន។

មាត្រា ០៤…

     បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺ³ ជាតិ សាសនា ព្រះមហាក្សក្រ។

មាត្រា ០៥…

      ភាសានិងអក្សរដែលប្រើជាផ្លូវការគឺភាសានិងអក្សរខ្មែរ។

មាត្រា ០៦…

     ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
     ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ត ១/ ២ និង ៣។

ជំពូកទី០២ អំពី ព្រះមហាក្សត្រ មាត្រា ០៧…

     ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំនាចឡើយ។
     ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ជមួយជីវិត។
     អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។

មាត្រា ០៨…

     ព្រះមហាក្សត្រព្រះអង្គជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
     ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជាតិ អធិបតេយ្យ និងបុរណភាពទឹកដីនៃប្រជា ណាចក្រកម្ពុជាទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ជ និងការពោរពសន្ធិសញ្ញាអន្តរជាតិ។

មាត្រា ០៩…

     ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពងខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តិទៅនៃអំណាចសាធារណះអោយមានភាពទៀងទាត់។

មាត្រា ១០…

     របបប្រជានិយមកម្ពុជា ជារបបជ្រើសតាំង។
     ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំនាចចាត់តាំងព្រះរជ្ជទាយាទ សំរាប់គ្រងរាជសម្បត្តិឡើយ។

មាត្រា ១១…

      ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារះ ជាព្រះប្រមុខរដ្ជបានដូច ធម្មតាដោយព្រះអង្គទ្រង់ប្រឈូនជាទំងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹតសភា ប្រធានរដ្ជសភាបំពេញភារកិច្ចប្រមុខរដ្ជជំនួសព្រះអង្គក្នុងឋានះជាព្រះរាជានុសិទ្ធិ។ 
      ក្នុងករណីដែលប្រធានព្រឹតសភាពុំមានលទ្ធិភាពបំពេញភារកិច្ចជាប្រមុខរដ្ជជំនួស ព្រះមហាក្សត្រ ក្នុងឋានះជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈូនជាទំម្ងន់ដូចមានចែងក្នុងវក្យខ័ណ្ឌខាងលើ ប្រធានរដ្ជសភាជាអ្នកបំពេញភារកិច្ចនេះ។ 
      ដំណែងជាប្រមុខរដ្ជជំនួសព្រះមហាក្សត្រក្នុងឋានះជាព្រះរាជានុសិទ្ធិនេះ អាចនិងដូរឥស្សរជនផ្សេងទៀតក្នុងករណីដូចដែលបានចែងក្នុងវក្យដូចខាងលើតាមឋានានុក្រមដូចតទៅ³

ក/ អនុប្រធានទី ១ ព្រឹទ្ធសភា ខ/ អនុប្រធានទី ១ រដ្ជសភា គ/ អនុប្រធានទី ២ ព្រឹទ្ធសភា ឃ/ អនុប្រធានទី ២ រដ្ជសភា មាត្រា ១២…

     នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ជស្តីទីក្នុងឋានះជាព្រះរាជានុសិទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីប្រធានព្រឹទ្ធសភាពុំមានលទ្ធិភាពបំពេញភារកិច្ចជំនួសព្រះមហាក្សត្រពេលព្រះអង្គចូលទីវង្គតការទទួលភារះកិច្ចជាប្រមុខរដ្ជស្តីទីក្នុងឋានះជាព្រះរាជានុសិទ្ធិត្រូវអនុវត្តន៏តាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រទី ១១ ។ មាត្រា ១៣…

     ក្នុងរយះពេល ៧ ថ្ងៃយ៉ាងយូរព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។
    សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន³

 ប្រធានព្រឹទ្ធិសភា  ប្រធានរដ្ជសភា  នាយករដ្ជមន្ត្រី  សម្តេចព្រះសង្ឃរាជគណះមហានិកាយ និង គណះធម្មយុត្តិកនិកាយ  អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា  អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ជសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនិងមានកំណត់ក្នុងច្បាប់មួយ។ មាត្រា ១៤… ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកនៃព្រះរាជវង្សានុវង្សដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយត្រូវតែជាព្រះរាជបច្ឆាញ្ញាតិនៃព្រះមហាក្សត្រ អង្គដួង រឺព្រះមហាក្សត្រ នរោត្តម រឺព្រះមហាក្សត្រ ស៊ីសុវត្តិ ។ មុនពេលគ្រងរាជព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។ មាត្រា ១៥… ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានះជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ១៦… ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ជរឺជាអ្នកដឹកនាំរាជរដ្ជាភិបាល រឺទទួលតួនាទីរដ្ជបាលនិងនយោបាយឡើយ។ ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៏សង្គម មនុស្សធម៍ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកិច្ចផ្នែកពិធីការ និងការទូត ។ មាត្រា ១៧… ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំនាចឡើយ ហើយមានចែងក្នុងវាក្យខ័ណ្ឌនៃមាត្រា ៧ នៃរដ្ជធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។ មាត្រា ១៨… ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភានិងរដ្ជសភាដោយព្រះរាជសារ។ ព្រះរាជសារនេះព្រឹទ្ធសភានិងរដ្ជសភាមិនអាចយកទៅជជែកពិភាក្សាឡើយ។ មាត្រា ១៩… ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ជមន្ត្រីតាមបែបបទដែលមានចែងក្នុងមាត្រា ១១៩។ មាត្រា ២០… ព្រះមហាក្សត្រទ្រង់ទទួលសាវនាការជាផ្លូវការពីរដងក្នុងមួយខែ អោយនាយករដ្ជមន្ត្រី និងគណះរដ្ជមន្ត្រីចូលគល់រាយការទួលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៏នៃប្រទេសជាតិ។ មាត្រា ២១… តាមសេចក្តីរបស់គណះរដ្ជមន្ត្រីព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្តូររឺបញ្ជប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធាឯកអគ្គរាជទូតនិងប្រេសិតវិសាមញ្ញ និងពេញសម្ថភាព។ តាមសេចក្តីស្នើររបស់ឧត្តមក្រុមប្រឹសារនៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រិតតែងតាំងផ្លាស់ប្តូររឺដកចៅក្រមផ្នែកយុត្តាធិការ។ មាត្រា ២២… នៅពេលប្រជាជាតិប្រឈមមុខនិងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសារណះដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ជមន្ត្រី ប្រធានរដ្ជសភា និងប្រធានព្រឹទ្ធសភា មាត្រា ២៣… ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ន។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ន ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពលខេមរភូមិន្ននេះ។ មាត្រា ២៤… ព្រះមហាក្សត្រទ្រង់ជាមួយអធិបតី នៃឧត្តមក្រុមព្រឹក្សាការពារជាតិ ដែលនិងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ជសភា និងព្រឹទ្ធភា។ មាត្រា ២៥… ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកគ្គរដ្ជទូតរឺ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រឆាំងនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ២៦… ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញានិងអនុញ្ញាអន្តរជាតិហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនេះ ក្រោយពីបានទទួលការអនុម័តយល់ព្រមពីរដ្ជសភា និងព្រឹទ្ធសភា។ មាត្រា ២៧… ព្រមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។ មាត្រា ២៨… ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ជធម្មនុញ្ញ ច្បាប់ដែលរដ្ជសភាបានអនុម័ត និងព្រឹទ្ធបានពិនិត្យចប់សព្វគ្រប់រួចហើយនិង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត តាមសេចក្តីស្នើរសុំពីគណះរដ្ជមន្ត្រី ។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខា នៅលើព្រះរាជក្រម រឺព្រះរាជក្រឹតខាងលើនេះទៅប្រមុខរដ្ជស្តីទី ចុះហត្តលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធ។ មាត្រា ២៩… ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ។ ព្រះមហាក្សត្រទ្រង់សំម្រេចប្រទានឋានន្តរសក្តិ ឋានៈយោធា និងស៊ីវិលតាមច្បាប់កំណត់។ មាត្រា ៣០… ក្នុងរយះពេលព្រះមហាក្សត្រ ទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ជស្តីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ជស្តីទីជំនួសព្រះមហាក្សត្រពេលព្រះអង្គទ្រង់អវត្តមាន ការទទួលភារកិច្ចជាប្រមុខរដ្ជស្តីទីត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១។ ជំពូកទី ៣ អំពី សិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ជខ្មែរ មាត្រា ៣១… ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុញ្ញាតទាំងឡាយទាក់ទងនិងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ជខ្មែរមានភាពស្មើរគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៏ ពណ៏សម្បុល ភេទ ភាសា ជំនឿរសាសនា និន្នាការនយោបាយ ដើមកំណើតជាតិឋានៈសង្គម ធនធាន រឺស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវអោយប៉ៈពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តិតាមលក្ខណកំណត់ក្នុងច្បាប់។ មាត្រា ៣២… ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិតនិងសិទ្ធិសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហាជីវិតមិនត្រូវអោយមានឡើយ។ មាត្រា ៣៣… ប្រជាពលរដ្ជខ្មែរមិនអាចត្រូវបានដកសញ្ញាតិ និរទេស រឺចាប់បញ្ជូនខ្លួនទៅអោយប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក។ ប្រជាពលរដ្ជខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ជការពារ។ ការទទួលសញ្ញាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។ មាត្រា ៣៤… ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ ឆ្នាំ មានសិទ្ធិបោះឆ្នោត។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ ឆ្នាំ អាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឪ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត ។ មាត្រា ៣៥… ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទ្ធិចូលរូមយ៉ាងសកម្មក្នុងជីវភាពនរយោបាយ សេដ្ធកិច្ច សង្គមកិច្ចនិងវប្បធម៍ របស់ប្រទេសជាតិ ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ធត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្ម ត់ចត់ ពី អង្គការរដ្ជ។ មាត្រា ៣៦… ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរ សមស្របតាមសមត្ថភាពរបស់ខ្លួ ន តាមសេចក្តីត្រូវការរបស់សង្គម ។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់ បំណាច់ស្មើគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នា និង កំរៃបានមកពីរការងារធ្វើនៅក្រៅផ្ទះ ។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទ្ធិទទួលកាធានារ៉ាប់រងសង្គមនិង អត្ថប្រយោជន៍ខាង សង្គមកិច្ច ដែលមានចែងក្នុងច្បាប់ ។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទិ្ធបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។ ការរៀបចំនិងការនប្រព្រិត្ត ទៅនៃសហជីពនិងមានកំណត់ក្នុងច្បាប់ ។ មាត្រា ៣៧… សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌ នៃច្បាប់។ មាត្រា ៣៨… ច្បាប់រ៉ាប់រង មិនឧ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ជ ។ ការចោទប្រកាន់ ការចាប់ខ្លូន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្ត ត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ខកម្ម អនុវត្តជនជាប់ឃុំឃាំង ឬជាប់ពន្ធធនាគារត្រូវហាមឃាត់មិនអោយធ្វើឡើយ ។ អ្នកដៃដល់រួមអ្នកប្រព្រិត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាព ដែលកើតឡើងពីរការបង្ខិតបង្ខំតាមផ្លូវកាយក្តីតាមផ្លូវចិត្តក្តី មិនត្រូវទុក ជាភស្តុតាងនៃពិរុទ្ធភាពទេ។ វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៍ដោយ ត្រូវចាត់ទុកជាមនុស្សឥតទោស ដរាបណាតុលាកាមិនទាន់ កាត់ទោសជាស្ថាពរ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាកា។ មាត្រា ៣៩… ប្រជាពលរដ្ជខ្មែរមានសិទ្ធិប្តឹងបរិហារប្តឹងតវ៉ា រឺប្តឹងទារសំណងជួសជុលការខូចខាត់ដែលបណ្តាលមកពីអំពើខុសច្បាស់របស់អង្គការរដ្ជ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃ អង្គកាទាំងនោះ។ ការដោះស្រាះដំណឹងតវ៉ានិងសំណង់ជួសជុលការខូចខាត់ ជាសមត្ថកិច្ចរបស់តុលាកា។ មាត្រា ៤០… សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅ នៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ជត្រូវបានគោរព។ ប្រជាពលរដ្ជខ្មែរអាចចេញទៅតាំងទីលំនៅ នៅខាងក្រៅហើយអាចវិលត្រលប់មកវិញបាន។ ការរក្សាសិទ្ធិមិនអោយរំលោភលើលំនៅស្ថាននិង អាថ័កំបាំងនៃការឆ្លើយឆ្លងតាមលិខិតតាមសារទូរលេខ ទូរពុម្ភ ទូរគមន៏ និងតាមទូរស័ព្ធត្រូវបានធានា។ ការឆែកឆេរលំនៅស្ថានសំភារៈ វត្ថុ និងលើរូបបុគ្គលត្រូវធ្វើអោយស្របនិងបញ្ញាតិច្បាប់។ មាត្រា ៤១… ប្រជាពលរដ្ជខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័តមាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទំលាប់របស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណះ និងដល់សន្តិសុខជាតិបានឡើយ។ របបសារពត័មានត្រូវរៀបចំឡើងដោយច្បាប់។ មាត្រា ៤២… ប្រជាពលរដ្ជខ្មែរមានសិទ្ធិបង្កើតសមាគមន៏និងខណៈបក្សនយោបាន។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ជខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។ មាត្រា ៤៣… ប្រជាពលរដ្ជខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿរ។ សេរីភាពខាងជំនឿរនិងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ជធានាក្នុងលក្ខ័ណដែលមិនប៉ះពាល់ដល់ជំនឿររឺសាសនាដ៏ទៃទៀតដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណះ ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ជ។ មាត្រា ៤៤… ជនណាក៏ដោយទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធជាម្ខាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គលដែលមានសញ្ញាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ខាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការ គាំពារនៃច្បាប់។ ដែលនិងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះលុះត្រាតែប្រយោជន៏សាធារណះតម្រូវអោយធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណង់ជាមុនដោយ សមរម្យ និងយុត្តិធម័។ មាត្រា ៤៥… ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មការងាររបស់ស្ត្រីត្រូវហាមឃាត់។ បុរសនិងស្ត្រីមានសិទ្ធិស្មើរគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៏ពិពាហ៏ និងគ្រួសារ។ អាពាហ៏ពិពាហ៏ត្រូវធ្វើតាមលក្ខ័ណដែលមានចែងក្នុងច្បាប់និងតាមគោការណ៏ស្ម័គ្រចិត្តប្តីមួយប្រព័ន្ធមួយ។ មាត្រា ៤៦… អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យា និងអំពើអាសភាសន៏ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់។ ត្រូវហាមឃាតមិនអោយមានការបញ្ឈប់នារីពីការងារដោយមូលហេតុមានគភ័។ នារីមានសិទ្ធិសំរាកពេលសម្រាលកូន ដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៏សង្គមផ្សេងៗទៀត ។ រដ្ជនិងសង្គមយកចិត្តទុកដាក់បង្កលក្ខណះអោយនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលការឧបត្តម្ភដើម្បីមានមុខរបប មានលទ្ធភាពព្យាបាលជំងឺ អោយកូនបានទៅរៀន និង មានជីវភាពសមរម្យ។ មាត្រា ៤៧… មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សានិងអប់រំកូនអោយទៅជាពលរដ្ជល្អ។ កូនមានករណីកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាតាមទំនៀមទំលាប់ខ្មែរ។ មាត្រា ៤៨… រដ្ជធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិទទួលការគាំពាក្នុងស្ថានការណ៏មានសង្គ្រាមនិងការការពារប្រឆាំង និងអាជីវកម្មសេដ្ឋកិច្ចរឺកាមគុណលើកុមារ ។ រដ្ជគាំពារប្រឆាំងនិងការងារទាំងឡាយដែលអាចធ្វើអោយខូចដល់ការអប់រំនិងការរៀនសូត្ររបស់កុមាររឺដែលនាំអោយអន្តរាយដល់សុខភាព និងសុខុមាលភាពរបស់កុមារ។ មាត្រា ៤៩… ប្រជាពលរដ្ជខ្មែរគ្រប់រូបត្រូវគោរពរដ្ជនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ជខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងក៏សាងមាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។ មាត្រា ៥០… ប្រជាពលរដ្ជខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៏អធិបតេយ្យជាតិនិងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ជខ្មែរទាំងពីរភេទ ត្រូវគោរពទ្រព្យសម្បត្តិសាធារណះនិងកម្មសិទ្ធិស្របច្បាប់របស់ឯកជន។ ជំពូកទី ៤ អំពី របបនយោបាយ មាត្រា ៥១… ព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។ អំនាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាច របស់ខ្លួន តាមរយះព្រឹទ្ឋសភា រាជរដ្ឋាភិបាលនិងសាលាជំរះក្តី។ អំណាចបែងចែកជាពីរគ្នា រវាង អំណាចនីតិបញ្ញត្តិ អំណាចនិត្តិប្រតិបត្តិ និង អំណាចតុលាការ។ មាត្រា៥២ រាជរដ្ឋាភិបាលកម្ពុជា រប្តជ្ញារក្សារការពារឯករាជ្យ អធិតេយ្យ បូរណភាពទឹកនៃព្រះវាជាណាចក្រកម្ពុជា អនុវត្តិ នយោបាយប្រួបប្រួមជាតិដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់និងប្រពៃណីរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាពធានា សណ្តាប់ធ្នាប់និងសន្តិ សុខសាធារណះ។ រដ្ឋយកចិត្តទុក្ខដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ មាត្រា៥៣ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ភ្ជាប់ជានិច្ចនៅនយោបាយ