រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
មហាសន្និបាតលើកទី៣ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ បានអនុម័តដោយសភាជាតិ ដែលមានសមាជិកចំនួន ១០០០នាក់នៅទិក្រុងភ្នំពេញ សម្រេចឱ្យមានការបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន ២៥០អាសនៈ ដែលក្នុងនោះ១៥០អាសនៈតំណាងឱ្យវណ្ណៈកសិករ ៥០អាសនៈតំណាងឱ្យវណ្ណៈកម្មករនិងពលករ និង៥០អាសនៈទៀតតំណាងឱ្យកងទ័ពបដិវត្តន៍កម្ពុជា។ រដ្ឋធម្មនុញ្ញមិនបានចែងអ្វីទាក់ទងនឹងបក្សកុម្មុយនីស្តកម្ពុជា ហើយរដ្ឋសភាបានបើកសម័យប្រជុំតែម្តងគត់នៅខែមេសា ឆ្នាំ១៩៧៦[១]
ឯកសារយោង
កែប្រែ- ↑ .