របាំតន្ត្រីជារបាំគេលេងនៅក្នុងព្រះរាជវាំង សម្រាប់ព្រះមហាក្សត្រ ដែលគេហៅថា របាំព្រះរាជទ្រព្យ។ គេលេងនៅពេលបួងសួង លេងថ្វាយអាទិទេព ឬវិញ្ញាណក្ខ័ន្ធស្តេចដែលចូលទីវង្គត។ របាំនេះដក់ស្រង់ចេញពីរឿងភាគខ្លះនៃរឿរាមកេរ្តិ៍ រឿងមហាភារតយុទ្ធ រឿងព្រេងខ្មែរ។ ក្រៅពីនេះ គេសង្កេតឃើញរបាំតន្ត្រីបានបញ្ចេញនូវក្បាច់បុរាណ និងកាយវិការទន់ភ្លន់ ស្របតាមគំនិតខ្មែរហើយ តែងតែទទួលជោគជ័យលើឆាកអន្តរជាតិ។ ឧទាហរណ៍ដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្បរា[]។ល។

  1. សៀវភៅ វប្បធម៌ទូទៅ ដោយលោក ទៀង សេង ឆ្នាំ២០០០ ទំព័រទី៣៣។