របាំបុកល័ខ
សេចក្តីផ្តើម
កែប្រែអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយដែលប្រជាជន តែងតែធ្វើ តគ្នាមកនោះ មានពិធីជាច្រើនដែលសុទ្ធតែមានអត្ថន័យដោយឡែកៗពីគ្នា។ក្នុងនោះដែលយើងសង្កេតឃើញពិធីមួយដែលគេមិនសូវនិយមធ្វើហើយស្ទើតែគ្មាននៅតាមទីជនបទ គឺពិធីធ្វើធ្មេញបំពេញល័ក្ត ឬ អ្នកខ្លះហៅថា ពិធីបុកល័ក្ដ ពិធីលេងសេះហើយអ្នកខ្លះពិធីផ្សេងៗ គ្នាទៅតាមតំបន់ នីមួយៗនៃប្រទេស។
បើទោះបីជាគេហៅពិធីនេះបែបណាក្ដី ក៏នៅតែប្រារព្ធធ្វើវាដូចៗគ្នា ដោយគេធ្វើដើម្បីឱ្យកូន ស្រីរបស់គេយល់ថា បានចេះអំពីបញ្ហាជីវិតខ្លួន ដើម្បីស្វែងរកសុខសម្រាប់ខ្លួន ដើម្បីធ្វើឱ្យខ្លួនបានជានារីគ្រប់លក្ខណ៍សម្រាប់ស្រ្ដីខ្មែរ។
ពីសម័យបុរាណ ពិធីធ្វើធ្មេញបំពេញលក្ខណ៍នេះ នៅក្នុងសង្គមខ្មែរគេនិយមចូលចិត្តធ្វើណាស់ ពីព្រោះគេយល់ថា បន្ទាប់ពីធ្វើរួច កូនស្រីរបស់គេនឹងមានឋានៈជានារីគ្រប់លក្ខណ៍មានចរិយាល្អ ស្គាល់ខុស ស្គាល់ត្រូវ។ ឯមនុស្សផងទាំងពួង តែងទទួលស្គាល់ថា ចាប់ពីពេលរៀបអាពាហ៍ពិពាហ៍ បានធ្វើធ្មេញបំពេញលក្ខណ៍ កូនស្រីរបស់គេនឹងបានជានារីគ្រប់លក្ខណ៍មានសម្បត្តិល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គេក៏និយមធ្វើឱ្យកូនប្រុសផងដែរ ព្រោះគេយល់ថា បន្ទាប់ពីធ្វើឱ្យកូនប្រុសរបស់គេរួច គេនឹងមានឋានៈជាបុរសគ្រប់លក្ខណ៍ ចេះយល់ និងស្គាល់អ្វីៗគ្រប់ជំពូក។ មនុស្សផងទាំងពួងតែងគោរព និងកោតសរសើរថា បុរសនេះមានចរិយាល្អ មានប្រាជ្ញាឆ្លាតវាងវៃ មានសប្បុរសធម៌ច្រើន។ ប៉ុន្ដែបើគេធ្វើឱ្យកូនប្រុសគេធ្វើនៅរោងផ្កាស្លា ឯកូនស្រីត្រូវធ្វើនៅលើផ្ទះ។ តែក្រោយមកឃើញមានយកកូនប្រុសទៅធ្វើធ្មេញ នៅផ្ទះកូនស្រីដែរ តែរៀបចំធ្វើឱ្យកូនស្រីមុន ទើបធ្វើឱ្យកូនប្រុសជាក្រោយ។
សម័យក្រោយមក នៅកន្លែងខ្លះ គេមិននិយមធ្វើធ្មេញឱ្យកូនប្រុសទេ ពីព្រោះគេយល់ថា បើនារីគ្រប់លក្ខណ៍ ឯបុរសនៅជាមួយនារីនោះ ក៏មានភាពគ្រប់លក្ខណ៍ដូចនារីដែរ។ ដូច្នេះពីបុរាណនៅក្នុងសង្គមខ្មែរទាំងមូល គេបានឱ្យតម្លៃទៅលើនារីទាំងស្រុង។
ពិធីនេះប្រារព្ធឡើងដើម្បីយកល័ក្តមកធ្វើធ្មេញបំពេញលក្ខណ៍ឱ្យកូនស្រី។ គេឱ្យកុមារីព្រហ្មចារីយ៍បួននាក់មកបកក្រមល័ក្ខចេញពីមែកឈើ រួចប្រគល់ជួនទៅលោកអាចារ្យ។ លោកអាចារ្យទទួលយកល័ក្តក្រមនោះទៅដាក់ក្នុងត្បាល់ដោយធ្វើកិច្ចសូត្រធម៌ប្រសិទ្ធពរជ័យ។ បន្ទាប់មកអ្នកភ្លេងជាអ្នកដើរតួបុកល័ក្ត ប្រកបដោយកាយវិការក្បាច់រាំតាមចង្វាក់ភ្លេង។
របាំប្រពៃណី
កែប្រែពាក្យប្រពៃណី ឬប្រវេណី ឬបវេណីមានន័យថា ទំនៀមពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។ របាំប្រពៃណីខ្មែរ កកើតយូរលុងណាស់មកហើយ ភាគច្រើនរបាំនេះ ទាក់ទងទៅនឹងជំនឿអារុក្ខអ្នកតា ដែលជាជំនឿរបស់ខ្មែរដើម ក៏ប៉ុន្តែក្នុងនោះរបាំខ្លះ ក៏ទាក់ទងទៅនឹងព្រះពុទ្ធសាសនាផងដែរ ដូចជារបាំក្ងោកប៉ៃលិន ឬ របាំត្រុដិជាដើម។ ម្យ៉ាងទៀតដោយសង្កេតឃើញថាមានរបាំ និងពិធីប្រពៃណីខ្លះមានលក្ខណៈដូចគ្នាទាំងនៅក្នុងកម្ពុជា និងនៅប្រទេសដទៃទៀត ស្ថិតនៅក្នុងតំបន់ជាមួយគ្នាដូចជារបាំគោះត្រឡោក របាំគោះអង្រែ ល្បែងប្រពៃណី ចាប់កូនខ្លែង លាក់កន្សែងជាដើមនោះ ទើបអស់លោកអ្នកប្រាជ្ញ អ្នកស្រាវជ្រាវទាំងឡាយយល់ថា របាំប្រពៃណី ឬពិធីប្រពៃណីទាំងនេះជាមរតកវប្បធម៌រួមគ្នា របស់ជនជាតិទាំងឡាយដែលស្ថិតក្នុងអម្បូរអូស្រ្ដូអាស៊ី(វប្បធម៌អាស៊ីភាគខាងត្បូង) ដែលបានយោនយកកំណើតច្រើនពាន់ឆ្នាំមកហើយនៅអាស៊ីភាគខាងត្បូង ពិសេសនៅតាមជួរភ្នំនានា ឬតាមកោះនានា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្តង។
ឯរបាំប្រពៃណី គឺសម្គាល់របាំទាំងឡាយ ដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬ ក៏ដូចជាជននជាតិដទៃទៀត ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងតំបន់ខុសៗគ្នា និងមានការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តី នៅតំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាប ទន្លេមេគង្គ និងតំបន់មាត់សមុទ្រ ដូចជារបាំកាប់ ក្របីផឹកស្រា របស់បងប្អូនជនជាតិខ្មែរព្នង ខ្មែរគ្រឹង ខ្មែរទំពូន ដែលជឿលើជំនឿអារក្សអ្នកតា របាំបុកល័ក្ត បង្ហាញពីទំនៀមទំលាប់ក្នុងពិធីអាពាហ៍ពិពាហ៍ជាដើម។
ប្រវត្តិរបាំបុកល័ក្ត
កែប្រែពិធីបុកល័ក្ដក្នុងកម្មវិធីអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ
កែប្រែក. ប្រវត្តិ និងអត្ថន័យ
កែប្រែអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយដែលប្រជាជនតែងតែធ្វើ តគ្នាមកនោះ មានពិធីជាច្រើន ដែលសុទ្ធមានអត្ថន័យដោយឡែកៗពីគ្នា។ ក្នុងនោះដែរ យើងសង្កេតឃើញពិធីមួយ ដែលគេមិនសូវនិយមធ្វើ ហើយស្ទើតែគ្មាននៅតាមទីជនបទ គឺពិធីធ្វើធ្មេញបំពេញលក្ខណ៍។ ចំពោះពិធីនេះ អ្នកស្រុកខ្លះគេហៅថាពិធីបុកល័ក្ដ ពិធីធ្វើធ្មេញ ពិធីលេងសេះ ពិធីលេងសេះធ្វើធ្មេញបំពេញល័ក្ដ ឬហៅថាពិធីកោសធ្មេញ។ បើទោះបីជាគេហៅពិធីនេះបែបណាក្ដី ក៏នៅតែប្រារព្ធធ្វើវាដូចៗគ្នា ដោយគេធ្វើដើម្បីឱ្យកូនស្រីរបស់គេយល់ថា បានចេះអំពីបញ្ហាជីវិតខ្លួន ដើម្បីស្វែងរកសុខសម្រាប់ខ្លួន ដើម្បីធ្វើឱ្យខ្លួនបានជានារីគ្រប់លក្ខណ៍សម្រាប់ស្រ្ដីខ្មែរ។ សម័យបុរាណ ពិធីធ្វើធ្មេញបំពេញលក្ខណ៍នេះ នៅក្នុងសង្គមខ្មែរទាំងមូល គេនិយមចូលចិត្តធ្វើណាស់ ពីព្រោះគេយល់ថា បន្ទាប់ពីធ្វើរួច កូនស្រីរបស់គេនឹងមានឋានៈ ជានារីគ្រប់លក្ខណ៍មានចរិយាល្អ ស្គាល់ខុសស្គាល់ត្រូវ។ ឯមនុស្សផងទាំងពួង តែងទទួលស្គាល់ថា ចាប់ពីពេលរៀបអាពាហ៍ពិពាហ៍ បានធ្វើធ្មេញបំពេញលក្ខណ៍ កូនស្រីរបស់គេ នឹងបានជានារីគ្រប់លក្ខណ៍ មានសម្បត្តិល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គេក៏និយមធ្វើឱ្យកូនប្រុសផងដែរ ព្រោះគេយល់ថា បន្ទាប់ពីធ្វើឱ្យកូនប្រុសរបស់គេរួច នឹងមានឋានៈជាបុរសគ្រប់លក្ខណ៍ ចេះយល់ និងស្គាល់អ្វីៗគ្រប់ជំពូក។ មនុស្សផងទាំងពួង តែងគោរព និងកោតសរសើរថា បុរសនេះមានចរិយាល្អ មានប្រាជ្ញាឆ្លាតវាងវៃ មានសប្បុរសធម៌ច្រើន។ ប៉ុន្ដែបើគេធ្វើឱ្យកូនប្រុសគេធ្វើនៅរោងផ្កាស្លា ឯកូនស្រីត្រូវធ្វើនៅលើផ្ទះ។ តែក្រោយមកឃើញមានយកកូនប្រុសទៅធ្វើធ្មេញ នៅផ្ទះកូនស្រីដែរ តែរៀបចំធ្វើឱ្យកូនស្រីមុន ទើបធ្វើឱ្យកូនប្រុសជាក្រោយ។ សម័យក្រោយមក នៅកន្លែងខ្លះ គេមិននិយមធ្វើធ្មេញឱ្យកូនប្រុសទេ ពីព្រោះគេយល់ថា បើនារីគ្រប់លក្ខណ៍ ឯបុរសនៅជាមួយនារីនោះ ក៏មានភាពគ្រប់លក្ខណ៍ដូចនារីដែរ។ ដូច្នេះពីបុរាណនៅក្នុងសង្គមខ្មែរទាំងមូល គេបានឱ្យតម្លៃទៅលើនារីទាំងស្រុង។ ពិធីធ្វើធ្មេញនេះ មានធ្វើតូច ឬ ធំ វែង ឬ ខ្លី ទៅបានអាស្រ័យលើទ្រព្យសម្បត្តិ និងពេលវេលា។ អំពីការវាល់អង្កររាបវិញ កន្លែងខ្លះ អ្នកវាលអង្កររាប ជាមុខងាររបស់យាយខ្ញែរ តែនៅកន្លែងខ្លះ គេមិនឱ្យយាយខ្ងែរជាអ្នកវាល់អង្កររាបទេ គឺគេឱ្យកូនស្រីជាអ្នកវាល់អង្កររាប សង់ភូមិរបស់ខ្លួនដោយខ្លួនឯង គេមិននិយាយឱ្យយាយខ្ញែរ ជាអ្នកសង់ភូមិឱ្យគេទេ ហើយតាមការសាកសួរចាស់ៗ ដែលថាឱ្យកូនស្រីជាអ្នកវាល់អង្កររាប ដោយខ្លួនឯងមានតិចតួចប៉ុណ្ណោះ។ អំពីការក្រាលអង្កររាប ក៏ជាពិធីមួយដែលគេរៀបចំធ្វើដូចតទៅ ៖
១. ត្រូវឱ្យលោកអាចារ្យពេលា ជាអ្នកចង្អុលបង្ហាញកន្លែងធ្វើពិធីក្រាលអង្កររាប។ កាលបើលោក អាចារ្យប្រាប់កន្លែងធ្វើពិធីក្រាលអង្កររាបហើយ លោកអាចារ្យខ្ញែរ និងក្រុមញាតិ ក្រែងមិនប្រាកដ ដូចលោកអាចារ្យពេលាថា គេត្រូវរកអារក្សព្រៃ មកមើលកន្លែងនេះម្ដងទៀត ដើម្បីសួរបញ្ជាក់ថា តើធ្វើពិធីក្រាលអង្កររាបនៅត្រង់កន្លែងនេះ បានសុខចម្រើនឬទេ? កាលបើអារក្សព្រៃជាន់ហើយ ឡើងដើររាំច្រៀងបទកន្រ្ដប់ថា កន្រ្ដប់អើយ កប់នៅចំបើង បើគេដឹងយើង យើងក៏ដឹងគេ។ កន្រ្ដប់អើយកប់នៅចំបើង បើគេយល់យើង យើងក៏យល់គេ។ ស្នំស្នើសួរសំនឹង (រូបអារក្ស) “ខ្ញុំរៀបពិធីក្រាលអង្កររាប នៅកន្លែងនេះ តើមានសិរីសួស្ដីដែរ ឬទេ? អារក្សព្រៃឆ្លើយថា ដូនអើយ ធ្វើនៅកន្លែងនេះល្អណាស់ ធ្វើហើយនឹងមានសិរីសួស្ដីដល់កូនស្រី។ នៅកន្លែងនេះជាភូមិមានកំនប់មាស កំនប់ប្រាក់ ពិតប្រាកដណាស់”។
២. កាលបើបានទទួលចម្លើយស្របនឹងអាចារ្យពេលាហើយ លោកអាចារ្សខ្ញែរចាប់សូត្រធម៌ ឥតិបិ សោ ភគវា (៣ចប់) ទើបចាប់ក្រាលកន្ទេលដោយសូត្រថា សិទ្ធិកិច្ចំ តថាគតោ សិទ្ធិតេជោ សព្វសត្ដូវិនាស្សន្ដិ (៣ចប់)។ លុះក្រាលសំពត់រួច លោកអាចារ្យខ្ញែរយកស្លឹកឈូក ទៅដាក់នៅទិសបូព៌ យកស្លឹកចារទៅដាក់នៅទិសអាគ្នេយ៍ យកស្លឹកក្លែងគង់ទៅដាក់ទិសទក្សិណ យកស្លឹកខ្នុរទៅដាក់ទិស និរតី យកស្លឹកល្វាទៅដាក់ទិសបស្ចិម យកស្លឹកព្នៅទៅដាក់ទិសពាយព្យ យកស្លឹកក្រពុលបាយទៅដាក់ ទិសឧត្ដរ យកស្លឹកបន្លាល្អិតទៅដាក់ទិសឦសាន និងយកស្លឹកសម្បួរមាសទៅដាក់ជាផ្ចិតភូមិ (ក្បួនខ្លះថាធ្នឹមភូមិ)។ កាលបើរៀបចំរួចហើយ ត្រូវរកមនុស្ស ដែលមានគូស្រករនៅរស់ ហើយនៅរួមគ្នា៩នាក់ និងលោកអាចារ្យខ្ញែរ (ក្បួនខ្លះបញ្ជាក់ច្បាស់ថា ស្រី៤ ប្រុស៥) មកអង្គុយបង្វិលពពិល។ ការបង្វិលពពិលនេះជាទក្ខិណា ព័ត៌៥ជុំ ដំបូងគ្រវាសចេញ គឺគ្រវាសដៃចេញមកក្រៅ។ ឯ៧ជុំក្រោយត្រូវគ្រវាសចូលទៅក្នុងវិញ។ ក្នុង ៥ជុំដំបូងគ្រវាសដៃចេញក្រៅ គឺបណ្ដេញចង្រៃឧបទ្រពឱ្យចេញទៅក្រៅ ឯ៧ជុំក្រោយ បក់ដៃចូលក្នុង គឺអំពាវនាវឱ្យសិរីសួស្ដី ចូលមកសណ្ឋិតនៅក្នុងមណ្ឌល។ ទើបលោកអាចារ្យខ្ញែរ យកបន្ទះ ឬស្សី៦បន្ទះ មកបែងធ្វើជាភូមិ៤ គឺភូមិមាន ភូមិបាន ភូមិមាស និងភូមិប្រាក់។ កាលបើលោកអាចារ្យខ្ញែរវាស់ភូមិ ខ្វែងភូមិរួចហើយ លោកមេបាបញ្ជាឱ្យអ្នកភ្លេង ឈរតោង ខ្សែដែលចងជាប់នឹងរនងផ្ទះយោលខ្លួន ស្រែកឃ្លោងច្រៀង ហៅកូនស្រីចេញមកវាល់អង្កររាប ឬចេញមកជូនអង្កររាបដូនខ្ញែរ។ ពិធីអង្កររាបនេះ នៅកន្លែងខ្លះ គេឱ្យកូនស្រីចេញមកវាល់អង្កររាបដោយខ្លួនឯងតែម្ដង ដោយមានដូនខ្ញែរ ជាអ្នកបង្ហាត់បង្ហាញឱ្យកូនស្រីវាល់។ តែនៅកន្លែងខ្លះវិញ គេឱ្យកូនស្រីចេញមកជូនអង្ករដូនខ្ញែរ ហើយដូនខ្ញែរជាអ្នកវាល់អង្កររាប។ ឯការវាល់អង្កររាបនេះ គេយកនាឡិ តក់ ត្រល់ មកវាល់តាមអាយុកូនស្រី ឧទាហរណ៍ ៖ កូនស្រីមានអាយុ២០ឆ្នាំ គេយកនាឡិមកវាល់អង្ករ ឱ្យបានចំនួន២០ នាឡិ យកតក់មកវាល់២០តក់ យកត្រល់មកវាល់២០ត្រល់។ តែនៅកន្លែងខ្លះ គេរាប់លើសមួយ គឺវាល់ ២១នាឡិ ២១តក់ ២១ត្រល់។ ការវាល់បែបនេះ ក្នុងគោលបំណងមានបានលើសពីចំនួន នៃសេចក្ដីត្រូវការរបស់កូនស្រី។ ក្នុងពិធីវាល់អង្កររាបនេះ អ្នកភ្លេងលេងបទលោមនាង សាណន់ ឬបទអ្វីផ្សេងទៀតក៏បាន សម្រេចទៅលើលោកមេបាបង្គាប់ផង ឬក៏អ្នកភ្លេងចូលចិត្តលេង។ បើតាមក្បួនបុរាណ មិនយកនាឡិ តក់ និងត្រល់ មកវាល់ហើយចប់ទេ គឺគេត្រូវយកដៃចូក យកដៃចាំង យកដៃក្ដាប់ យកម្រាមដៃឆ្ពិត យកម្រាមដៃឆ្ពិតផ្ទាត់ បើទោះបីជាកូនស្រីចេញមកវាល់អង្កររាបដោយខ្លួនក៏ដោយ។ កាលបើកូនស្រី ឬដូនខ្ញែរ វាល់អង្កររាបស្រេចបាច់ហើយ លោកតាខ្ញែរយាយខ្ញែរ ត្រូវចូលមក វាចអង្កររាបឱ្យស្មើ ហើយសូត្របាលីថា ឥតិបិ សោ ភគវា អរហន្ដំ តេជោ ជយជយោ សព្វសត្ដូ វិនាស្សន្ដិ ។លុះវាចអង្កររាបបានស្រេចហើយ លោកអាចារ្យខ្ញែរយកចង្អុលដៃ គូសលើអង្កររាប ធ្វើជាធ្នឹម ជាប្រមេ ជាល្វែង។ លុះបើគេវាចអង្កររាបរួចហើយ គេត្រូវយកវត្ថុផ្សេងៗទៅកប់ក្នុងអង្ករដែលមាន៖ ស្លឹកសណ្ដែករាជមាស និងស្លឹកក្រវាញ យកទៅកប់ក្នុងអង្កររាប ត្រង់ផ្ចិតកណ្ដាល ស្លឹកក្លាំង ដាក់ខាងទិសបូព៌ ស្លឹក ទេព្វិរូដាក់ខាងទិសអាគ្នេយ៍ ស្លឹកសម្បុរល្វែងដាក់ខាងទិសទក្សិណ ស្លឹកស្មីដាក់ខាងទិសនិរតី ស្លឹកព្នៅដាក់ខាងទិសបស្ចិម ស្លឹកម្រេចដាក់ខាងទិសពាយព្យ មេដំបែដាក់ខាងទិសឧត្ដរ និងស្រូវគង់ដាក់ខាងទិសឦសាន។ លោកអាចារ្យខ្ញែរខ្លះ យកថ្នាំធ្វើធ្មេញខ្ចប់ ហើយកប់ក្នុងអង្កររាបដែរ។ បន្ទាប់មកទុកឱ្យមាតាបិតាបងប្អូនយកវត្ថុផ្សេងៗ ដូចជា នាឡិ តក់ ត្រល់ មាស ពេទ្យ ប្រាក់ ដើម្បីពិសោធន៍វាសនាកូនស្រី ក្នុងពេលធ្វើរួចឱ្យកូនស្រីលូកដៃកូរយក។ បើកូនស្រីយកបានពេជ្រ មាស ប្រាក់ គេយល់ថា វាសនា ខ្ពស់ល្អណាស់។ កាលបើគេយកវត្ថុផ្សេងៗ ទៅក្នុងអង្កររាបអស់ហើយ លោកអាចារ្យខ្ញែរចូលទៅទាញជាយសំពត់ពីទិសនិរតីមកដាក់ពីក្រោម យកពីទិសឦសានមកសង្កត់ពីលើ យកពីទិសពាយព្យមកដាក់ពីក្រោម យកពីទិសអាគ្នេយ៍ មកដាក់ពីលើ ដើម្បីទុកកន្លែងឱ្យសាមីខ្លួនអង្គុយលើអង្កររាប។ កាលបើរៀបចំរួចហើយ គេត្រូវរកមនុស្ស ដែលមានប្ដីប្រពន្ធត្រឹមត្រូវតាមប្រពៃណី ហើយនៅរស់ជាមួយគ្នា ឱ្យបានចំនួន៧នាក់រួមទាំងលោកអាចារ្យខ្ញែរ មកអង្គុយបង្វិលពពិល។ ការបង្វិលពពិលនេះ ជាទក្ខិណាព័ត៌៩ជុំ គឺ៧ជុំដំបូងគ្រវាស់ដៃចេញ២ជុំទៀត គ្រវាសដៃចូល។ ពេលចប់ពិធី លោកមហានិយាយជម្រាបប្ដឹងលោកមេបា។ លោកមហាបង្គាប់ឱ្យរៀបពិធីបញ្ជាន់អង្កររាប(បញ្ជាន់ភូមិ)។ កាលពីសម័យបុរាណ បើគេសង់ភូមិដើម្បីធ្វើលំនៅឋានបានហើយ គេត្រូវរៀបចំធ្វើពិធីបញ្ជាន់ភូមិ ដែលគេបានលើករួចហើយឱ្យមានជោគជ័យសិរីមង្គល គ្មានឧបទ្រពចង្រៃ ឋិតនៅកន្លែងនោះបានឡើយ។ ពិធីនោះនៅកន្លែងខ្លះ គេហៅថា បញ្ជាន់ភូមិ។ នៅកន្លែងខ្លះគេហៅថា បង្កក់ភូមិ។ តែបើនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍វិញ គេហៅថាពិធីបញ្ជាន់អង្កររាប។ ពាក្យថាអង្កររាប គឺគេយកអង្ករមកវាល់តាម អាយុ ហើយគេវាចឱ្យរាបស្មើ ធ្វើជាភូមិសង់លំនៅឋាន។ ដូច្នេះ គេហៅថា ពិធីបញ្ជាន់ភូមិបាន គេហៅ ថាពីធីបញ្ជាក់អង្កររាប់ក៏បាន ។ ពិធីនេះ លោកអាចារ្យខ្ញែរខ្លះ គាត់យកទៅធ្វើនៅខាងចុង តែលោក អាចារ្យខ្ញែរខ្លះ គាត់ធ្វើនៅកន្លែងនេះតែម្ដង។ ឯលោកអាចារ្យខ្ញែរខ្លះ នៅកន្លែងនេះលោកគ្រាន់តែសូត្រធម៌ជជុះរលាស់ បណ្ដេញចេញចង្រៃឱ្យចេញប៉ុណ្ណោះ។ ឯពិធីបរសេះបញ្ជាន់អង្កររាប ទុកធ្វើនៅកន្លែងលេងសេះតែម្ដង។ លោកអាចារ្យខ្ញែរខ្លះ ធ្វើពិធីសូត្រធម៌ជជុះរលាស់ បណ្ដេញចង្រៃឱ្យចេញផង ធ្វើពិធីបសេះបញ្ជាន់អង្កររាបបណ្ដេញចង្រៃចេញផង។ បើមានពិធីបរសេះបណ្ដេញចង្រៃ គេត្រូវបរសេះក្រលឹងអង្កររាបជាទក្ខិណាព័ត៌ធាក់ទន្ដ្រំស្រែកកញ្ជ្រៀវច្រៀងបទបណ្ដេញចង្រៃ ហើយបើគេចង់ធ្វើឱ្យកំប្លែងវិញ គឺពេលដែលគេបរសេះទៅគេធ្វើសេះហល់អាចម៍(សាចាប់) បរទៅទៀតមិនរួច ទើបរៀបធ្វើពិធីបន់ស្រន់ដល់អាចារ្យ អ្នកតាកន្ទោងខៀវជាដើម ឬបញ្ជាន់អារក្សព្រៃ ដើម្បីសួរថា សេះឈឺដើរមិនរួច មកពីជាន់អារក្សព្រៃឬ? ពេលនោះអារក្សព្រៃ ស្រែកវ៉ាសឡើងថា វាចូលមកទីនេះវាមិនបានសុំអនុញ្ញាតពីអញ វាបរសេះជាន់គេជាន់ឯង អញធ្វើឱ្យសេះវាហើមពោះ អញធ្វើឱ្យអ្នកជិះសេះស្លាប់នៅទីនេះ។កាលបើបានដឹងបានឮហើយ គេក៏នាំគ្នាអង្វរក ហើយយកម្ហូបអាហារ ស្រា មកថ្វាយ ទើបបានជាសះស្បើយ នឹងបានបរសេះបន្ដទៅទៀត។ លុះពេលតាខ្ញែរដូនខ្ញែរ រៀបពីធីបញ្ចាន់អង្កររួចហើយ អ្នកភ្លេង៤នាក់ ទៅឈរនៅចែងអង្កររាបគ្រប់ ទាំង៤ចែងគឺចែងឦសាន អាគ្នេយ៍ និរតី និងពាយ័ព្យ បែរមុខទៅរកគ្នា។ អ្នកភ្លេងទាំង៤នាក់ស្រែកច្រៀងព្រមគ្នា ហើយលូកដៃចាប់យកស្បូវភ្លាំង គ្រវាសចុះ គ្រវាសឡើង តាមចង្វាក់ភ្លេង។ លុះច្រៀងចប់ អ្នកភ្លេងម្នាក់ៗ ធ្វើកាយវិការកំប្លែង ដាក់ស្បូវភ្លាំង ផ្ដេកចុងទៅរកដៃគូ ដែលបានបែរមុខទៅរកគ្នា ហើយខាងគល់ដាក់ផ្ដេកមករកខ្លួន។ ពិធីរាំខ្វែងពែងនេះ គឺមានអ្នកភ្លេង៤នាក់ ឈរនៅចែងអង្កររាបគ្រប់ចែង ម្នាក់ៗដៃកាន់ពែងស្រាពេញ ឈរច្រៀងផង រាំផង ធ្វើឫកពាជាអ្នកកំប្លែងផង។ លុះច្រៀងចប់មួយវគុ្គ គេផឹកស្រាបន្ដិច ទើបគេហុចពែងស្រាប្រគល់ឱ្យគ្នាទៅវិញទៅមក អស់វារៈ៣ដង ទើបចប់ពិធីរាំខ្វែងពែងរបស់ខ្លួន។ ពីបុរាណនៅកន្លែងខ្លះ ពេលហៅកូនស្រីចេញមកវាល់អង្កររាបក្ដី ចេញមកជូនអង្ករដូនខ្ញែរក្ដី គេឱ្យកូនស្រីទៅរងចាំអង្គុយលើអង្កររាបតែម្ដង។ តែនៅកន្លែងខ្លះ គេឱ្យកូនស្រីចូលទៅខាងក្នុងរបស់ខ្លួនវិញ ដើម្បីធ្វើពិធីផ្សេងៗផង ដើម្បីឱ្យកូនស្រីបានសម្រាកមួយរយៈ ផង។ ដូច្នេះ កាលបើចប់ពិធីរាំខ្វែងពែងហើយ គេបានបង្កើតពីធីមួយទៀត គេឱ្យឈ្មោះថាពិធីអង្គុយលើអង្កររាប។ មុនពេលកូនស្រីមកអង្គុយលើអង្កររាប មានអ្នកភ្លេងម្នាក់ដែលមានសំលេងឮពីរោះ ដើរទៅមុខបន្ទប់កូនស្រី ឈរតោងខ្សែស្រែកក្លោងជម្រាបកូនស្រី អំពីពេលវេលា និងករណីកិច្ច ដែលនាងត្រូវធ្វើបន្ដទៅទៀតដូចជា៖ ស្រីសត្រលុក ចេញមកពីក្នុង មកអង្គុយលើអង្កររាប។ ស្រីសសុភាព មកអង្គុយលើអង្កររាប បំពេញលក្ខណ៍ស្រី។ លុះអ្នកភ្លេងច្រៀងចប់ ដូនខ្ញែរ ឬអ្នកផ្សេងដឹកដៃកូនស្រីចេញពីបន្ទប់ មកអង្គុយលើអង្គររាប។ បើកូនស្រីមកអង្គុយលើអង្កររាបហើយ លោកមហាជម្រាបប្ដឹងលោកមេបា ទើបលោកមេបាបង្គាប់ឱ្យលោកមហារៀបចំពីធីគាស់ខ្ញែរ។ ពាក្យថា “ ខ្ញែរ ” ជាវល្លិជាតិម្យ៉ាង ដែលមានផ្លែហើយមានរោមល្អិតជាប់នឹងផ្លែ។ បើផ្លែនោះទុំ រោមល្អិតជាប់នឹងផ្លែនោះ អាចជ្រុះចេញពីផ្លែ គេហៅថាលំអង។ លំអងនេះ បើជ្រុះប៉ះសាច់មនុស្សវារមាស់ខ្លាំងណាស់។ លំអងខ្ញែរ ប្រៀបបាននឹងមនុស្សដែលមានចិត្តអាក្រក់ ឈ្នានីស ទុច្ចរិត។ លំអងនៃខ្ញែរនេះជាវត្ថុមានជាតិរមាស់ ក្ដៅ ធ្វើឱ្យគេវិនាស លំបាកវេទនា ដោយសារលំអង គឺចិត្តអាក្រក់នេះ ឯង និងដើម្បីកុំឱ្យមានលំអងនៃផ្លែខ្ញែរបន្តទៅទៀត គេត្រូវគាស់យកឫសខ្ញែរចេញ កុំឱ្យខ្ញែរមានដើម មានស្លឹក មានផ្លែ បង្កើតជាលំអង ធ្វើឱ្យមានភាពរមាស់ក្ដៅដល់គេដល់ឯងបន្ដទៅទៀត។ យ៉ាងណាមិញ មនុស្សស្រី កាលបើមានលំអងខ្ញែរទៅនឹងគូទធ្វើឱ្យគូទរមាស់ អង្គុយនៅផ្ទះឯងមិនបាន រមាស់ជើង ចូលចិត្តដើរលេងផ្ទះគេ ចូលចិត្តដើគ្រប់ច្រកល្ហក រមាស់មាត់ ចូលចិត្តនិយាយដើមមនុស្សម្នាក់ ទៅប្រាប់ម្នាក់ទៀត ធ្វើឱ្យគេរមាស់ក្ដៅក្រហាយ ឈ្លោះប្រកែកគ្នា ដោយសារតែសម្ដីខ្លួន។ រមាស់ដៃដើរលួចទ្រព្យសម្បត្តិអ្នកដទៃ ធ្វើឱ្យគេរមាស់ក្ដៅក្រហាយស្ដាយស្រណោះទ្រព្យសម្បត្តិគេ។ ស្រីប្រភេទនេះ គេហៅថាស្រីខាតលក្ខណ៍។ ដោយសារមានការយល់ឃើញបែបនេះ បានជាបុព្វបុរសរបស់យើងពីបុរាណ បើមានកូនស្រីចេញពីម្លប់ក្ដី រៀបអាពាហ៍ពិពាហ៍ក្ដី លោកត្រូវតែរៀបចំពិធីគាស់ខ្ញែរ ដើម្បីបំបាត់រមាស់សព្វបែបយ៉ាងពីខ្លួនកូនស្រីក្នុងគោលបំណងធ្វើឱ្យកូនស្រីរបស់ខ្លួនពេញជានារីគ្រប់លក្ខណ៍។ ពិធីគាស់ខ្ញែរ គេច្រើនធ្វើដូចតទៅ៖ គេយកឫសវល្លិ៍ខ្ញែរ ឬឫសវល្លិ៍អ្វីមួយ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងឫសខ្ញែរ ទៅដាក់លើជាយអង្កររាបនៅជុំវិញខ្លួនកូនស្រីអង្គុយ តែដាក់មិនឱ្យប៉ះនឹងកូនស្រីទេ។ អ្នកភ្លេង៤នាក់ឈរ កាន់ចបជីកម្នាក់មួយដើរជុំវិញកូនស្រីជាទក្ខិណាព័ត៌ ធ្វើដំណើរ និងកាយវិការហាក់ដូចជារៀបចំគាស់ខ្ញែរ ហើយនាំគ្នាច្រៀង។ កាលបើច្រៀងចប់ហើយ គេយកចុងចបជីកឆ្កឹះឫសខ្ញែរ ទម្លាក់ចេញពីលើអង្កររាប។ ការឆ្កឹះទម្លាក់ឫសខ្ញែរនេះ គេហាមមិនឱ្យប៉ះនឹងកាយនារី ឬលើកចបជីក ឬលើកអ្វីមួយរំលងលើរូបកាយនាងឡើយ។ លុះឆ្កឹះទម្លាក់រួច គេដាក់ចបជីកលើកន្ទេល គេយកដៃប្រមូលឫសខ្ញែរ យកទៅគរនៅមុខអាចារ្យខ្ញែរ។ លោកអាចារ្យខ្ញែរ ចាប់យកផ្ទិលទឹក មកជជុះរលាស់រំងាប់ចង្រៃ កុំឱ្យមានឫសខ្ញែរមានរមាស់បន្តទៅទៀត ទើបលោកអាចារ្យខ្ញែរ យក ផ្ទឹលទឹកទៅជជុះរលាស់លើខ្លួនកូនស្រីទៀត ក្នុងគោលបំណងធ្វើឱ្យជាតិខ្ញែរ ធ្វើឱ្យកូនស្រី ដែលមានរមាស់គូទ ជើង ដៃ មាត់ ចេញពីខ្លួនកូនស្រីឱ្យអស់ ដើម្បីឱ្យកូនស្រីមានលក្ខណៈជានារីគ្រប់លក្ខណ៍។ កាលបើចប់ពិធីគាស់ខ្ញែរហើយ លោកមហាជម្រាបប្ដឹងលោកមេបា។ លោកមេបាបង្គាប់លោកមហាឱ្យរៀបពិធីបេះល័ក្ដជុំកន្លង់។ ពីបុរាណ គេយកល័ក្ដជុំកន្លង់ ទៅចងបន្ដោងនឹងមែកឈើ ដែលគេយកទៅចងផ្អោបនឹងសសរផ្ទះ ឬនឹងជញ្ជាំងផ្ទះ។ ឯល័ក្ដជុំកន្លង់ដែលគេយកទៅចងនោះ គឺជាល័ក្ដ ដែលមេល័ក្ដមករុំព័ទ្ធជុំវិញឱ្យជិតឥតមានចន្លោះ។ បើមានចន្លោះនៅត្រងកន្លែងណាមួយ លោកមេបាមិនព្រមទទួលយកវាទេ ពីព្រោះមិនមែនជាល័ក្ដមង្គលរបស់កូនស្រីឡើយ។ អ្នកភ្លេង២នាក់ ឬ៤នាក់ ត្រូវធ្វើដំណើរលេចវាលចូលព្រៃទៅរកល័ក្ដនៅស្រុកសំបុកសំបូរ ដើរបណ្ដើរ ច្រៀងបណ្ដើរ រៀបរាប់អំពីទេសភាពនៅតាមដងផ្លូវបណ្តើរ។កាលបើទៅដល់កន្លែងមានល័ក្ដហើយ បេះល័ក្ដមិនបាន ដោយមានឧបសគ្គ ស្រាំង ស្រួយ ខ្ទួយ ក្អែប ដេញអុច ដេញខាំ។ អ្នកភ្លេងលេងបទសុរិន្ទខ្នងភ្នំ ច្រៀងអង្វរកខ្មោច ទេព្រក្ស អ្នកតា ឱ្យជួយអនុគ្រោះខ្លួន។ ប្រសិនបើនៅតែមានឧបសគ្គទៀត អ្នកធ្វើដំណើរទៅរកល័ក្ដ ត្រូវបញ្ជាន់ខ្មោច មេមត់ព្រៃ សួខ្មោចអ្នកថៃរក្សាព្រៃនោះថា គេចង់បានអ្វី? បើគេចង់បានអ្វី ត្រូវតែរកថ្វាយគេ ទើបបានសម្រេចតាមបំណងរបស់ខ្លួន ។ បន្ទាប់មកគេធ្វើពិធីបេះសាច់ជូរ ដែលមានលក្ខណៈ ដូចពិធីបុកល័ក្ដដែរ គឺយកសាច់ជូរទៅចងនឹងមែកឈើ ដូចជាយកល័ក្ដជុំកន្លង់ ទៅចងនឹងមែកឈើដែរ។ ឯអ្នកភ្លេងវិញ ក៏មានសកម្មភាព ដូចពិធីបុកល័ក្ដជុំកន្លង់ ហើយអ្នកភ្លេងច្រៀងរហូតដល់ចប់។ បើបេះសាច់ជូរបានហើយ គេយកសាច់ជូរនោះ ទៅជូនលោកមេបា ទើបលោកមេបាបង្គាប់ឱ្យទៅកាប់ឈើមកធ្វើត្បាល់ និងអង្រែ។ ពិធីធ្វើត្បាល់ និងអង្រែនេះ មានអ្នកភ្លេង២នាក់ ឬ៤នាក់ ឈរដឹងឮ ឬពូថៅធ្វើដំណើរចូលព្រៃ សំលឹងរកមើលឈើនឹងកាប់យកមកធ្វើត្បាល់ និងអង្រែ។ កាលបើសំលឹងឃើញឈើហើយ ឈរច្រៀងធ្វើកាយវិការហាក់ដូចជាកំពុងឈរកាប់ឈើនោះ។ លុះកាប់បានឈើហើយ នាំគ្នាលីសែងយកមកផ្ទះ កាប់ចាំង ដាប់ ឈូស ធ្វើត្បាល់ នឹងអង្រែ។ ពេលនោះអ្នកភ្លេងបានច្រៀងបទផ្សេងៗ តាមទម្លាប់ផ្សេងៗគ្នា (អ្នកខ្លះច្រៀងសុំធ្វើត្បាល់ និងអង្រែ ឯអ្នកខ្លះទៀតច្រៀងសុំត្បាល់ និងអង្រែពី តាខ្ញែរ) កាលបើធ្វើត្បាល់ និងអង្រែ ឬសុំត្បាល់ និងអង្រែបានហើយ គេត្រូវយកទៅគោរពជូនលោកមេបា ទើបលោកមេបាបង្គាប់ឱ្យរៀបធ្វើពិធីបុកល័ក្ដ។ ពិធីបុកល័ក្ដនេះ លោកអាចារ្យខ្ញែរ ឱ្យគេយកត្បាល់និងអង្រែ មកដាក់នៅចំកណ្ដាលពីមុខអង្កររាប ដោយគេយកក្មេងព្រហ្មចារី៤នាក់ គឺក្មេងស្រី២នាក់ ប្រុស២នាក់ មកអង្គុយព័ទ្ធជុំវិញអង្កររាប ធ្វើជាសីមា។ តែបើតាមប្រសាសន៍លោកយាយ លោកតាចាស់ៗមួយចំនួន លោកថា ក្មេងព្រហ្មចារីនេះត្រូវយក៨នាក់ គឺប្រុស៤នាក់ ស្រី៤នាក់។ បន្ទាប់មក លោកអាចារ្យខ្ញែរយកកាតៅ និងកូនថាស សម្រាប់រែកល័ក្ដ មកដាក់ក្បែរត្បាល់ និងអង្រែ យកកូនក្អមដែលមានទឹកពេញមកដាក់នៅមុខកូនក្មេងម្នាក់មួយៗ យកល័ក្ដជុំកន្លង់មកដាក់ក្នុងត្បាល់ យកអំបោះឆៅពណ៌ស ដាក់ថ្កល់នឹងចង្អុលដៃកូនក្មេង ព័ទ្ធជុំវិញកូនស្រី និងត្បាលបីជុំដែលយើងធ្លាប់ហៅថាព័ទ្ធសីមា។ តែនៅកន្លែងខ្លះ មិនធ្វើពិធីព័ទ្ធសីមានេះទេ។ នៅកន្លែងខ្លះ លោកអាចារ្យខ្ញែរ ឱ្យកូនស្រីបុកល័ក្ដដោយខ្លួនឯង។ តែនៅកន្លែងខ្លះវិញ លោកអាចារ្យខ្ញែរឱ្យអ្នកភ្លេង ជាអ្នកបុកល័ក្ដ។ ឯកូនស្រីជាអ្នកអង្គុយស្ងៀមធម្មតា។ នៅកន្លែងដែលឱ្យកូនស្រីបុកល័ក្ដ លោកអាចារ្យខ្ញែរ បញ្ជាឱ្យកូនស្រី ចាប់យកអង្រែមកបុកល័ក្ដ ហើយអ្នកភ្លេងចាប់ផ្ដើមច្រៀងបទផ្សេងៗ ទៅតាមទម្លាប់ ដែលឱ្យកូនស្រីបុកល័ក្ដ ឬអ្នកភ្លេង ជាអ្នកបុកល័ក្ដ ឯខ្លះទៀត គឺក្មេងព្រហ្មចារី ជាអ្នកបុកល័ក្ដ ។
ខ. គ្រឿងរណ្តាប់ ដែលត្រូវប្រើប្រាស់ នៅក្នុងពិធីបុកល័ក្ដ មានដូចជា ៖
កែប្រែ· ឆាក ឬរោងសម្រាប់កម្មវិធីពេលបុកល័ក្ដ
· ផ្លែឈើចម្រុះ សម្រាប់ចងលើឆាក
· កន្រ្តៃ-ជើងពាន ឬកន្រ្តក
· ដើមចេកព្រហ្មចារី
· ល័ក្ដជុំកន្លង់-ជ័រចុង
· សាជូ
· ក្រមាថ្មី
· កូនចាន-ស្លាបព្រា
· បាយដំណើប-ទឹកតែ-ទឹកដូង
· ត្បាល់បុកល័ក្ដ-អង្រែ
· ផ្លែឈើ
· ស្រា-មាន់ស្ងោរ
· រណ្ដាប់ព្រះពិស្នុការ
· អាំងប៉ាវ-កន្ទេល
· និងធាងចេកសម្រាប់ធ្វើសេះ។
គ. សមាសភាពអ្នកចូលរួម នៅក្នុងពិធីបុកល័ក្ដ រួមមាន ៖
កែប្រែ· លោកអាចារ្យ១នាក់
· ក្រុមភ្លេងការបុរាណ១វង់
· ក្រុមសំដែងពី ៥ ទៅ៧នាក់ (តំណាងឱ្យគ្រួសារ អ្នកសុខ គ្រួសារអ្នកចម្រើន ចេញទៅរកលក្ខ័)
· បុរសព្រហ្មចារា សិរីទាំង ៤ប្រការ ៤នាក់ (អ្នកមាន អ្នកបាន អ្នកជ័យ អ្នកសួស្ដី)
· នារីព្រហ្មចារី សិរីទាំង៤ប្រការ ៤នាក់(នាងកែវ នាងកង នាងមាស នាងប្រាក់)
ឧបករណ៍របាំបុកល័ក្ត
កែប្រែឧបករណ៍មានត្បាល់បុកធំល្មម និងអង្រែវែង ដែលធ្វើពីឈើ។
សំលៀកបំពាក់របាំបុកល័ក្ត
កែប្រែផ្នែកនារី៖ ពាក់អាវចាប់រាងដៃខ្លី ស្លៀកសំពត់ចងក្បិនពីលើ រួចក្រវ៉ាត់ដោយខ្សែរក្រវ៉ាត់ដែក និងមានក្រម៉ាបង់កមួយ។
ផ្នែកបុរស៖ ពាក់អាវសន្ទះដៃខ្លី ស្លៀកសំពត់ចងក្បិនពីលើអាវ រួចក្រវ៉ាត់ក្រណាត់ពណ៌លឿង ពីលើចង្កេះសំពត់ដោយទុកជាយទម្លាក់ខាងឆ្វេង និងមានក្រម៉ាបង់កមួយ។
ពីធីដែលប្រារព្ធ និង អត្ថន័យនៃរបាំបុកល័ក្ត
កែប្រែរបាំបុកល័ក្តគេប្រារព្ធនៅក្នុងឱកាសកូនស្រីចេញពីម្លប់ និងពិធីរៀបអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយដែលប្រជាជន តែងតែធ្វើតគ្នាមកនោះមានពិធីជាច្រើនដែលសុទ្ធមានអត្ថន័យដោយឡែកៗពីគ្នា។ក្នុងនោះដែលយើង សង្កេតឃើញពិធីមួយដែលគេមិនសូវនិយមធ្វើហើយស្ទើតែគ្មាននៅតាមទីជនបទ គឺពិធីធ្វើធ្មេញបំពេញល័ក្ត ឬ អ្នកខ្លះហៅថា ពិធីបុកល័ក្ដ ពិធីលេងសេះហើយអ្នកខ្លះពិធីផ្សេងៗ គ្នាទៅតាមតំបន់ នីមួយៗនៃប្រទេស។
បើទោះបីជាគេហៅពិធីនេះបែបណាក្ដី ក៏នៅតែប្រារព្ធធ្វើវាដូចៗគ្នា ដោយគេធ្វើដើម្បីឱ្យកូនស្រីរបស់គេយល់ថា បានចេះអំពីបញ្ហាជីវិតខ្លួន ដើម្បីស្វែងរកសុខសម្រាប់ខ្លួន ដើម្បីធ្វើឱ្យខ្លួនបានជានារីគ្រប់លក្ខណ៍សម្រាប់ស្រ្ដីខ្មែរ។
ពីសម័យបុរាណ ពិធីធ្វើធ្មេញបំពេញលក្ខណ៍នេះ នៅក្នុងសង្គមខ្មែរ គេនិយមចូលចិត្តធ្វើណាស់ ពីព្រោះគេយល់ថា បន្ទាប់ពីធ្វើរួច កូនស្រីរបស់គេនឹងមានឋានៈជានារីគ្រប់លក្ខណ៍មានចរិយាល្អ ស្គាល់ខុស ស្គាល់ត្រូវ។ ឯមនុស្សផងទាំងពួង តែងទទួលស្គាល់ថា ចាប់ពីពេលអាពាហ៍ពិពាហ៍ បានធ្វើធ្មេញបំពេញលក្ខណ៍ កូនស្រីរបស់គេនឹងបានជានារីគ្រប់លក្ខណ៍មានសម្បត្តិល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គេក៏និយមធ្វើឱ្យកូនប្រុសផងដែរ ព្រោះគេយល់ថា បន្ទាប់ពីធ្វើឱ្យកូនប្រុសរបស់គេរួច គេនិងមានឋានៈជាបុរសគ្រប់លក្ខណ៍ ចេះយល់ និងស្គាល់អ្វីៗគ្រប់ជំពូក។ មនុស្សផងទាំងពួងតែងគោរព និងកោតសរសើរថា បុរសនេះមានចរិយាល្អ មានប្រាជ្ញាឆ្លាតវាងវៃ មានសប្បុរសធម៌ច្រើន។ ប៉ុន្ដែបើគេធ្វើឱ្យកូនប្រុសគេធ្វើនៅរោងផ្កាស្លា ឯកូនស្រីត្រូវធ្វើនៅលើផ្ទះ។ តែក្រោយមកឃើញមានយកកូនប្រុសទៅធ្វើធ្មេញ នៅផ្ទះកូនស្រីដែរ តែរៀបចំធ្វើឱ្យកូនស្រីមុន ទើបធ្វើឱ្យកូនប្រុសជាក្រោយ។
សម័យក្រោយមក នៅកន្លែងខ្លះ គេមិននិយមធ្វើធ្មេញឱ្យកូនប្រុសទេ ពីព្រោះគេយល់ថា បើនារីគ្រប់ល័ក្ខ ឯបុរសនៅជាមួយនារីនោះ ក៏មានភាពគ្រប់លក្ខណ៍ដូចនារីដែរ ។ ដូច្នេះ ពីបុរាណនៅក្នុងសង្គមខ្មែរទាំងមូល គេបានឱ្យតម្លៃទៅលើនារីទាំងស្រុង ។
វគ្គ តួអង្គ និងបទចម្រៀង
កែប្រែរបាំបុកល័ក្តចែកចេញជា២វគ្គ ដោយអមជាមួយក្រុមភ្លេងបុរាណមួយវង់៖
វគ្គទី១ គឺជិះទូកទៅរកល័ក្ត លេងភ្លេងបទអុំទូក ហើយ
វគ្គទី២ គឺបង្ហាញពីចលនាក្បាច់បុកល័ក្ត តាមការច្នៃប្រឌិតឱ្យមានសោភ័ណដើម្បីបំពេញលក្ខណ៍ស្រី។ ជាទូទៅយើងឃើញការសម្ដែងគឺមានត្បាល់ចំនួនបី ត្បាល់ពីរខាងមុខមានមនុស្សរាំ៦នាក់ ឯត្បាល់ក្រោយមានមនុស្សរាំ៤នាក់សរុប១០នាក់។
មុខវិជ្ជាកិច្ចការស្រាវជ្រាវ៖ វប្បធម៌ទូទៅ
១. លោក ថុល ប្រុស ៥. លោក ហ៊ន ម៉េងសាង
២. លោក សុន រដ្ឋា ៦. លោក យ៉ាន ទិត្យ
៣. លោក ប៉ាវ ភ័នស៊ី ៧. លោក ឡុង ចំរើន
៤. កញ្ញា ផុន ផាន់នី ៨. លោក ធន វឌ្ឍនៈ
ក្រុមគរុនិស្សិតជំនាន់ទី២៥ គ្រូណែនាំ៖ តែ ស្រីសោភ័ណ
ឯកសារយោង
កែប្រែ១-បណ្ឌិតមីសែល ត្រាណេ, អត្ថបទ ធ្មេញខ្មៅដូចនិលរបស់ស្រ្ដីខ្មែរ
២- ឆេងផុន ពេជ្រទុំក្រវិល,តន្រ្ដី របាំ និងល្ខោនខ្មែរ,២០០៦
- https://www.youtube.com/watch?v=AF8imuJ4skk
- https://www.youtube.com/watch?v=USjSA89XfAI
-https://www.facebook.com/sereimongkulwedding/posts/1055277904504972/