រមណីយដ្ឋានខេត្តកំពត
១ ទីកន្លែង
កែប្រែទីកឈូ
កែប្រែជារមណីដ្ឋានមួយកន្លែងដែលមានភ្ញៀវទេសចរមកលេងកំសាន្ដច្រើនព្រោះវាជាកន្លែងមួយដែលមានទេសភាពស្រស់បំព្រងនិងអមដោយផ្ទាំងថ្មធំៗនិងមានទឹកថ្លាធ្វេងដែលធ្វើអោយមនុស្សចង់ងូតនិងលេងបានយ៉ាងសប្បាយ។ម្យ៉ាងទៀតទឹកឈូក៏ជាកន្លែងមួយដែលមានសួនសត្វនិងចំការជាច្រើនគួរអោយចាប់អារម្មណ៏និងទស្សនាដែរពិសេសគឺចំការធូរេននិងសៅម៉ាវ។ហើយក៏មានស្ពានយោលដ៏ស្រស់ស្អាតទៀតផង សំខាន់គឺខ្យល់បរិសុទ្ធល្អ។
ជាភ្នំមួយដែលបាអភិវឌ្ឍន៏មកជាកន្លែរងដែលទាក់ទាញភ្ញៀវទេសចយ៉ាងអស្ចារ្យនិងជាកន្លែងមួយដែលនៅខ្ពស់ហើយមានទេសភាពខៀវស្រងាត់គួរអោយចាប់អារម្មណ័ហើយភ្ញៀវទេសចរភាពច្រើន ចូលចិត្តទៅកំសាន្ដលេងនៅទីនោះណាស់ទោះបីវាជាកន្លែងមួយដែលពិបាកធ្វើដំណើរបន្តិចក័ដោយតែបើមនុស្សទៅដល់ហើយពិតជាមានអរម្មណ៏សប្បារីករាយណាស់វាស្រស់ស្អាតព្រាបបានដូចជាឋានសួនមួយអចឹង។ហើយមានពពកចុះគួរអោយចង់ទស្សនាហើយធ្វើអោយមានអារម្មណ៏ត្រជាក់ៗគួរអោយចាប់អារម្មណ៏។បូកគោក៏មានទឹកធ្លាក់យ៉ាងស្រស់ស្អាតដែរថែមទាំងមានកន្លែងជាច្រើនទៀតដែលមានប្រវត្តិសាស្រ្ដខ្មែរពីមុនមកជាក់ស្កែងដូចជាវត្តសំពៅប្រាំនិងអ្វីៗជាច្រើនផ្សេងទៀតពិសេសគឺមានរូបសំណាក់យ៉ាងធំមួយដែលសាកសិទិ្ធមានឈ្មោះថារូបសំណាក់យាយម៉ៅ។នៅលើភ្នំបូកគោ]គឺពិតជាមានខ្យល់បរិសុទ្ធល្អណាស់ហើយវាធ្វើអោយឃើញនៅទេសភាពយ៉ាងស្រស់ស្អាតនៃទឹកដីកម្ពុជាផងដែរដែលបានមើលពីលើភ្នំបូកគោមក។
ម្លុងធំរឺហៅថាព្រែកត្នោត
កែប្រែវាជាកន្លែងមួយដែលប្លែកជាងគេបន្ដិតព្រោះវាជាកន្លែងមួយដែលស្ថិតក្នងព្រៃតែម្ដងបុន្តែវាក៏ជារមណីដ្ឋានមួយដែលមានទេសភាពនិងបរិយាកាសល្អព្រមទាំងមានទឹកធ្លាក់យ៉ាងស្អាតអមទៅដោយផ្កាព្រៃច្រើនប្រភេទនិងមានបក្សីហោះហើយ៉ាងគួរអោយចាប់អារម្មណ៏និងទស្សនាណាស់។ម្យ៉ាងទៀតមានកញ្ចុះសំរាប់សំរាកអង្គុយលេងជាច្រើនហើយថែមទាំងមានផ្ទាំងថ្មធំៗដែលគួរអោយចាប់ពិតមែន។