រមណីយដ្ឋានខេត្តបាត់ដំបង
រមណីដ្ឋានប្រាសាទបាសែត
កែប្រែកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១(១០០២-១០៥០)ស្ថិតនៅ លើទីទួលមួយចំងាយ ១៥.គម ពីទីរួមខេត្តក្នុងភូមិបាសែត ឃុំតាប៉ុន។ប្រាសាទ បាសែតជាស្ថាបត្យកម្មសតវត្សទី១១ កសាងក្នុងឆ្នាំ ១០៣៦ និង ១០៤២ ។នៅក្បែរប្រាសាទមានស្រះបុរាណនួយមានបណ្តោយ ២០.ម ទទឹង ១២.ម និងជំរៅ ១០.ម៊មានលក្ខណៈពិសេសគឺ ស្រះនេះមានទឹកខូបប្រាំងវស្សា។នៅរដូវវស្សាទឹកឡើងជាធម្មតា។
រមណីដ្ឋានប្រាសាទវត្តឯក
កែប្រែជាស្ថាបត្យកម្ម រចនាបថពាក់កណ្តាលសតវត្សទី១១ កសាងឡើងនៅឆ្នាំ១០២៧ រាជ្ជកាល ព្រះបាទសូរ្យិវរ្ម័នទី១ (១០០២-១០៥០) មានទីតាំងនៅ ភូមិពាមឯក ចំងាយ ៧គ.ម បែកចេញពីផ្លូវខេត្តលេខ ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្កុលដូនទាវ និងចំងាយ ៧គ.ម ពីទីប្រជុំជនខេត្ត សរុប១៤គ.ម។
រមណីដ្ឋានប្រាសាទបាណន់
កែប្រែជាស្ថាបត្យកម្ម រចនាបថពាក់កណ្តាលសតវត្សទី១១ និងចុងសតវត្សទី១២។ព្រះរាជាដែលបានកសាងមុនគេគឺ ឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦)ក្រោយមកត្រូវបានបញ្ចប់ដោយ ព្រះបាទជ័យវរ្ម័នទិ៧ (១១៨១
រមណីដ្ឋានប្រាសាទស្នឹង
កែប្រែធ្វើអំពីឥដ្ឋ នៅលើដីទួលមានបណ្តោយ ៣០ម ទទឹង ២០ម ប្រាសាទនេះមានលក្ខណៈជាចេតីយ៍មានចំននួ ៣ ដាចពីគ្នា ៕ តាមរចនាបថក្បែរក្លោងទ្វារ ប្រាសាទនេះ មានលក្ខណៈប្រហាកប្រហែលគ្នា នឹងបណ្ដោយប្រាសាទកសាងនៅសត្សត៍ទី ១២។នៅពីក្រោយប្រាសាទមាន វិហារមួយទៀតកសាងថ្មី ។ប្រាសាទទាំងពីនេះស្ថិតនៅបរិវេណវត្តស្នឹង ឃុំស្នឹង ស្រុកណន់ ចំងាយ ២២គ.ម ពីទីប្រជុំជនខេត្ត ។
រមណីដ្ឋានភ្នំសំពៅ
កែប្រែជារមណីដ្ឋានធម្មជាតិ ស្ថិតនៅតាមផ្លូវជាតិលេខ ៥៤(អតីតផ្លូវជាតិលេខ ១០) ក្នុងឃុំសំពៅ មានកំពស់ជាង ១០០ម ចំងាយ១២គ.ម ពីទីក្រុងបាដំបង។នៅលើកំពូលភ្នំមានព្រះវិហារ និងល្អាងសំខាន់ៗ ៣ គឺល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុភ។នៅក្បែរៗភ្នំសំពៅ មានចង្កោមភ្នំសំខាន់ៗ មួយចំនួន ដែលទាក់ទងទៅនិងរឿងនិទានខ្មែរ គឺ រឿងរាជ កុលាងរំសាយសក់ មានភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ដែលសុទ្ធតែជារមណីដ្ឋានធម្មជាតិ ។
រមណីដ្ឋានអាងកំពីងពួយ
កែប្រែស្ថិតនៅចន្លោះភ្នំពីរ គឺភ្នំគល់ រឹហៅថាភ្នំតាង៉ែន និងភ្នំកំពីងពួយក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ចំងាយ ៥៤គ.ម ប្រជុំជនខេត្ត និង ១៩ គ.ម និងទទឹងអាង ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ម នៅរដូវវស្សាជាប្រភពទឹកសំរាប់ធ្វើកសិកម្ម ។ផ្នែកតាមទិដ្ឋភាព និងទីតាំងដែលចង់គួរគន់នេះ អាងកំពីងពួយជា រមណីដ្ឋានរៀបចំមួយសំខាន់នៅតំបន់នេះ ។
រមណីដ្ឋានសេកសក
កែប្រែជារមណីដ្ឋានធម្មជាតិ ដែលគេនិយមទៅកំសាន្តតាំងពីសម័យមុនសង្រ្គាមក្នុងស្រុកមកម្លេះ។ សេកសក ជាចំរៀលចំណោតស្ទឹង ដែលទឹកហូរលើផ្ទៃថ្មរាបស្មើរ និងមានចំណោតឡើងចុះដោយអន្លើ មានបណ្តោយប្រមាណ ៥០០ម អមដោយរុក្ខជាតិតូចធំនិងមានពណ៍ប៉ៃតងស្រងាត់ ហើយព្រៃឬស្សី ដែលជាម្លប់ដ៏ត្រជាក់តាមបណ្តោយមាត់ស្ទឹងសេកសក។ គេទៅលេងសេកសកអាចចូលលេង ពពុះពេជចិន្តាដងទង់ និងទស្សនារមណីដ្ឋានបុរេប្រវត្តិល្អាងស្ពាន ដែលនៅក្នុងចង្កោមសេកសកតែមួយ និងមានចំងាយពី ៥គ.ម ទៅ ៦គ.ម ពីគ្នាតែប៉ុណ្ណោះ ។ សេកសកក៏ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល និងមានចំងាយ ៥០គ.ម ក្រុងបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលខ១០។
ឯកសារយោង
កែប្រែ