រមណីយដ្ឋានថ្មដាទឹកឆា

រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះមានចម្ងាយ ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយ៨០០ម៉ែត្រពីរមណីយដ្ឋានទឹកឆា។ រមណីយដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីជាង ១៥ហិចតា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧។ ដំបូងឡើងទីតាំងនេះជាកន្លែចិញ្ចឹមត្រី ក្រោយមកម្ចាស់កសិដ្ឋានបានរៀបចំជាកន្លែងចិញ្ចឹមសត្វ និងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ និងមានអាហាដ្ឋានមួយកន្លែងទៀត។ នៅក្នុងរមណីយដ្ឋាននេះមានសត្វ និងត្រីគ្រប់ប្រភេទដូចជា ជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ មាន់ព្រៃ[១]។ល។

ឯកសារយោង កែប្រែ

  1. សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០១៣ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ទំព័រទី៦៤