រមណីយដ្ឋានទឹកឈូ
រូបភាពតូច|ទេសភាពរមណីយដ្ឋានទឹកឈូ ទឹកឈូជារមណីដ្ឋានធម្មជាតិមានទឹកជ្រោះហូរថ្លាឆ្វេង កាត់តាមផ្ទាំងថ្មតូចធំមានចម្ងាយ ៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅទីនោះសម្បូរទៅដោយទេសចរក្នុងស្រុកទៅងូចទឹកលេងកំសាន្តជាពិសេសពិធីបុណ្យជាតិ និងថ្ងៃឈប់សម្រាកពីការងារ ចំណែកឯភ្ញៀទេសចរអន្តរជាតិហាក់ពុំសូវឃើញមានច្រើនឡើយ។ នៅខាងឆ្វេងដៃជិតរមណីយដ្ឋានទឹកឈូមានសួនសត្វមួយ ដែលរៀបចំឡើងនៅក្នុងចម្ការដំណាំហូបផ្លែ ដែលគេសង្កេតឃើញមានដើមសាវម៉ាវ និងដើមធូរេនជាច្រើនដើម។ នៅទីនោះប្រជាជនមានលក់ដំណាំហូបផ្លែជាច្រើន[១]។
- ↑ សៀវភៅ មគ្គុទ្ទេសក៍ទេសចរ ដោយលោក ស្រី សារឿន ឆ្ណាំ២០០៤ ទំព័រទី២៨៨។