រមណីយដ្ឋានទឹកធ្លាក់អន្លង់រ័ត្ន

ព័ត៌មានទូទៅ

កែប្រែ

thumb|រមណីយដ្ឋានទឹកធ្លាក់អន្លង់រ័ត្ ទឹកធ្លាក់«អន្លង់រ័ត្ន» គឺមិនមែនជារមណីយដ្ឋានល្បីល្បាញ និងគួរជាទីមនោរម្យ សម្រាប់អ្នកទេសចរទូទៅនោះទេ។ ទីនេះមានភាពស្ងប់ស្ងាត់ និងលាក់ខ្លួនកណ្តាលទ្រូងព្រៃ ក្បែរជើងភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខែវស្សាទីនេះ គឺពិតជាមានទឹកហូរខ្មួលខ្មាញ់ ថ្លាត្រជាក់ និងអមដោយធម្មជាតិបៃតងស្រស់ត្រកាល គួរជាទីមនោរម្យក្រៃលែង។«អន្លង់រ័ត្ន» ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅពេលលោកអ្នកមកដល់ច្រកចូលទឹកធ្លាក់ចំបក់ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយលោកអ្នកចង់ធ្វើដំណើរបន្តទៅកាន់ទីនេះបាន គឺទាល់តែលោកអ្នកមានមាត់ ចេះនិយាយសួរនាំភូមិសាស្ត្របន្ថែម ពីអ្នកភូមិនៅតាមដងផ្លូវលំជនបទនេះផង ទើបអាច ទៅដល់«ទឹកធ្លាក់អន្លង់រ័ត្ន» ព្រោះទីនេះគ្មានស្លាកសញ្ញាបង្ហាញផ្លូវទាល់តែសោះ។ នេះហើយជាទម្លាប់នៃការសាកល្បងដើរលេងកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ញាតិមិត្ត ទៅតាមសហគមន៍ជនបទរបស់អ្នកទេសចរបែបផ្សងព្រេង នៅតាមតំបន់ទេសចរណ៍ ប្លែកៗក្នុងពិភពលោកស្រុកខ្មែរមួយនេះ។ទីនេះ ស្ទើរតែគ្មានមនុស្សរស់នៅជិតៗ នោះឡើយ ថែមទាំងគ្មានលក់ចំណីអាហារ ភេសជ្ជៈ ឬចំណីចំណុកទាល់តែសោះ។ លោកអ្នកត្រូវត្រៀមចំណីអាហារ ភេសជ្ជៈ និងទឹកសម្រាប់ទទួលទានដោយខ្លួនឯងផង។ ពិសេសជាងនេះទៅទៀត លោកអ្នកត្រូវចងចាំជានិច្ច គឺការវេចខ្ចប់កាកសំណល់ ចំណីអាហារសេសសល់ទុកដាក់ឲ្យបានស្អាត ហើយយកមកបោះចោលនៅឆ្ងាយ ពីទឹកធ្លាក់នេះផង ដើម្បីចែករំលែកបទពិសោធន៍ល្អៗទាំងនេះដល់ អ្នកទេសចរក្រោយៗ ទៀត និងដើម្បីថែរក្សាសោភ័ណភាពដល់តំបន់ទេសចរណ៍កម្សាន្តផ្សេងៗសម្រាប់ ប្រជាសហគមន៍ និងអ្នកទេសចរដទៃទៀតផង[]

ឯកសារយោង

កែប្រែ
  1. ក្រុមទេសចរខ្មែរ-Khmer Tourist