រមណីយដ្ឋានទេទឹកពុះ

ព័ត៌មានទូទៅ

កែប្រែ

thumb ទឹកពុះ នៅមណ្ឌលកម្សាន្ត "ទេទឹកពុះ" ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែល្បីល្បាញថា អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយបាន ប៉ុន្តែគ្មានការបញ្ជាក់ពីអ្នកជំនាញសុខាភិបាលនៅឡើយទេ។ ដើម្បីទៅដល់មណ្ឌលកម្សាន្តនេះ គេត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ទីរួមខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវបំបែកក្រុងច្បារមន ចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ហើយបត់ស្តាំរួចបន្តដំណើរតាមផ្លូវជាតិលេខ៤៤។ គេអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកឱរ៉ាល់ ដែលមានចម្ងាយ៥០គីឡូម៉ែត្រ និងទៅដល់រង្វង់មូលផ្សារកន្ទួត ហើយបន្តដំណើរទៅខាងលិចរង្វង់មូលផ្សារកន្ទួតតាមផ្លូវលំចម្ងាយ២២គីឡូម៉ែត្រទៀត ដល់ភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់នឹងបានឃើញមណ្ឌលកម្សាន្ត"ទេទឹកពុះ" ដែលនៅខាងឆ្វេងដៃ ដែលគេដាក់រូបសំណាកយាយ"ទេ" ផងដែរ។ មណ្ឌលកម្សាន្ត"ទេទឹកពុះ" មិនត្រឹមតែជាកន្លែងលំហែកាយនោះទេ ទីនេះត្រូវគេល្បីល្បាញថា ជាកន្លែងអាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយផងដែរ ដោយជារៀងរាល់ថ្ងៃគេសង្កេតឃើញបងប្អូនពលរដ្ឋ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះ នាំគ្នាចុះត្រាំជើងក្នុងប្រឡាយ ដែលធ្វើអំពីរនាបឫស្សីនៅខាងកើតទឹកពុះបង្ហូរចូលសម្រាប់ឲ្យចូលត្រាំជើង ដើម្បីព្យាបាលជំងឺសន្លាក់។ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់ថា តំបន់ទេសចរណ៍ទេទឹកពុះ ជាតំបន់ទេសចរណ៍បុរាណវិទ្យា។ តំបន់នេះភាគច្រើនមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេក្នុងខេត្តកំពង់ស្ពឺ សំខាន់កន្លែងនេះជាទីសក្ការៈបូជារបស់ជនជាតិខ្មែរសួយ ដែលមានរូបសំណាកលោកយាយទេទៀតផង។ តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺទាំងអស់មានប្រាំបួនកន្លែង ហើយសព្វថ្ងៃនេះតំបន់ទេទឹកពុះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមិនចាញ់តំបន់ទឹកធ្លាក់ជ្រាវប៉ុន្មានទេក្នុងមួយសប្តាហ៍ៗ[]

ឯកសារយោង

កែប្រែ
  1. www.rasmeinews.com