រមណីយដ្ឋានភ្នំបូកគោ
រមណីដ្ឋានភ្នំបូកគោ
ភ្នំបូកគោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាប់លំហែកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិដ៏ល្អៗ ដូចចជាផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះទៀតនៅ កណ្តាលវាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។
ប្រវត្តិភ្នំបូកគោ
កែប្រែរមណីដ្ឋានភ្នំបូកគោនេះស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត ត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យសង្គមរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនដើម្បីប្រែក្លាយទីស្ថាននេះជាបូរីមួយ។ ទន្ទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល " ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រមានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើ ធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។ នៅចម្ងាយ៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។ រីឯនៅលើកំពូលភ្នំវិញគេអាចមើលឃើញទេសភាពទាំងឡាយដ៏ស្រស់ស្អាត។ ពីលើកំពូលភ្នំបូកគោគេអាចមើលឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រងាត់ធំល្វឹងល្វើយជាប់ជើងមេឃ។
រមណីយដ្ឋានភ្នំបូកគោ ទទួលទេសចរជិត៥ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរឆ្នាំមុន
កែប្រែក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កន្លងទៅនេះ រមណីយដ្ឋានភ្នំបូកគោ ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត សម្បូរទេសភាព ស្រស់ត្រកាលហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់ និងដុំពពកក្រាស់ឃ្មឹកដូចអ័ព្ទ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ក្នុងការទៅទស្សនាកម្សាន្តសប្បាយ ប៉ុន្តែ ជាអកុសល ដោយសាររមណីយដ្ឋាននេះ ខ្វះជម្រក និងកន្លែងសម្រាប់បន្ទោបង់ ធ្វើឱ្យភ្ញៀវជាច្រើន ដែល ទៅទស្សនាមានការត្អូញត្អែរ និងថ្នាំងថ្នាក់យ៉ាងខ្លាំង...។ លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់១៧ ខែមេសា ឆ្នាំ២០១១ មានភ្ញៀវទេស- ចរមកពីតាមបណ្តាខេត្តនានា នៅក្នុងប្រទេស បាន ឡើងទៅលេងកម្សាន្ត នៅរមណីយដ្ឋានភ្នំបូកគោ សរុបចំនួន៤៧.៤៦៩នាក់ ក្នុងនោះមានចំនួន៣៧៧ នាក់ ជាជនបរទេស។ លោកសយ ស៊ីណុល បានមានប្រសាសន៍ថា ភ្ញៀវដែលទៅទស្សនារមណីយដ្ឋាននេះ មួយភាគធំច្រើន ឡើងទៅលើខ្នងភ្នំ ដើម្បីមើលទេសភាព ស្រូបយក ខ្យល់អាកាសដែលមានធាតុត្រជាក់ មើលពពកវិល និងមើលសំណង់អគារចាស់ៗដែលបន្សល់ទុកមកពីជំនាន់មុន។ លោកសយ ស៊ីណុល បានបន្តទៀតថា នៅថ្ងៃទី ១៣ និង១៤ដែលជាថ្ងៃបើកដំបូង រមណីយដ្ឋាន មិន សូវមានអ្នកទេសចរឡើងទៅលេងកម្សាន្តទេ ប៉ុន្តែ នៅថ្ងៃទី១៥-១៦ និង១៧ ដែលជាថ្ងៃចុងក្រោយ នៃ ពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវឡើងទៅលេងច្រើន លើសធម្មតា ដោយក្នុងមួយថ្ងៃ មានរថយន្តឡើង ប្រមាណជិត២.០០០គ្រឿង។ លោកសយ ស៊ីណុល បានគូសបញ្ជាក់ថា “យើង បាត់ម្ចាស់ការក្នុងការគ្រប់គ្រងការងារសណ្តាប់ធ្នាប់ នៅលើកំពូលភ្នំនេះ ដោយសារចំនួនភ្ញៀវ ដែលឡើងទៅ លេងកម្សាន្ត មានច្រើនជាងការរំពឹងទុករបស់យើង”។ យោងតាមស្ថិតិ ដែលទទួលបានពីមន្ទីរទេស-ចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីរដូវបុណ្យចូល ឆ្នាំខ្មែរ ឆ្នាំមុន រមណីយដ្ឋានព្រះមុនីវង្សបូកគោ ដែល ស្ថិតនៅចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពត ហើយមានផ្លូវឡើងដល់ទៅប្រមាណ៣២គីឡូម៉ែត្រ ចាប់ពីជើងភ្នំ ទៅដល់ខ្នងភ្នំខាងលើនោះ ទទួលបានភ្ញៀវ-ទេសចរទៅលេងកម្សាន្តសរុបចំនួនតែ២១.៨៩២នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន៤៧១នាក់។ លោកអ៊ីង ស៊ីណាង អ្នកទេសចរដែលធ្វើដំណើរ មកពីខេត្តក្រចេះ ជាមួយនឹងក្រុមគ្រួសារ បាននិយាយ ថា លោកមកកាន់រមណីយដ្ឋានភ្នំបូកគោនេះ គឺដើម្បី ចង់មើលទេសភាពធម្មជាតិនៅលើកំពូលភ្នំនេះ ព្រោះ កន្លងមក លោកឮគេថា នៅលើភ្នំនេះ មានធម្មជាតិ ស្រស់ស្អាតជាងតំបន់រមណីយដ្ឋាននានា។ លោកអ៊ីង ស៊ីណាង បាននិយាយទៀតថា តាមការពិត ធម្មជាតិនៅទីនេះ ពិតជាស្អាតគួរឱ្យចង់ គយគន់មែន ប៉ុន្តែ ទីនេះគ្មានជម្រកសម្រាប់ធ្វើជាម្លប់ ឱ្យភ្ញៀវអង្គុយ សម្រាកទទួលទានបាយ ហើយនិង បង្គន់សម្រាប់បន្ទោបង់សោះ។ លោកអ៊ីង ស៊ីណាង បាននិយាយបន្ថែមទៀតថា “ខ្ញុំគិតថា ដោយសារតែរដូវបុណ្យចូលឆ្នាំ អាកាសធាតុមានលក្ខណៈក្តៅខ្លាំង ដូច្នេះអាជ្ញាធរគួរតែរៀបចំ ឱ្យមានតង់ ឬខ្ចូសសម្រាប់ឱ្យភ្ញៀវជួលអង្គុយឱ្យបាន ស្រួល មានចំណតរថយន្ត និងបន្ទប់ទឹកឱ្យបានច្រើន ដើម្បីចៀសវាងកុំឱ្យភ្ញៀវដែលទៅកម្សាន្តធ្វើការបន្ទោ- បង់ពាសវាលពាសកាល នាំឱ្យខូចដល់បរិស្ថាន”។ លោកប៉ែន សុជាតិ តំណាងក្រុមហ៊ុនសូគីម៉ិច ដែលជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានភ្នំបូកគោ បាននិយាយថា តាមការពិត រមណីយដ្ឋាននេះ មិនត្រូវបានអនុញ្ញាតឱ្យភ្ញៀវឡើង ទៅលេងកម្សាន្តទេ ព្រោះថា ទីតាំងទាំងមូលនៅមិន ទាន់មានការរៀបចំរួចរាល់នៅឡើយ។ លោកប៉ែន សុជាតិ បានលើកឡើងទៀតថា “យើងមិនចង់ឱ្យភ្ញៀវឡើងទៅលេងកម្សាន្តលើភ្នំនេះ ទេ ពីព្រោះយើងខ្លាចពួកគេមានគ្រោះថ្នាក់ដោយសារ ផ្ទាំងថ្មបាក់លើ”។ បច្ចុប្បន្ន រមណីយដ្ឋានភ្នំបូកគោ កំពុងស្ថិតក្នុង ដំណាក់កាលសាងសង់ផ្លូវឡើង និងសំណង់អគារសណ្ឋាគារ ព្រមទាំងសំណង់ផ្សេងៗជាច្រើនទៀត ដូចជា អគារកាស៊ីណូ ផ្ទះស្នាក់លក្ខណៈគ្រួសារ និងកន្ត្រក- ខ្សែកាប សម្រាប់ឱ្យភ្ញៀវជិះលេងកម្សាន្តជាដើម។ យោងតាមមន្ត្រីតំណាងក្រុមហ៊ុនខាងលើ បាន ឱ្យដឹងថា សព្វថ្ងៃ ផ្លូវឡើងភ្នំ ត្រូវបានគេធ្វើការចាក់ អ៊ុតកៅស៊ូបេទីមលុយមីណឺ បានប្រមាណជិត៩០ ភាគរយ ហើយគ្រោងនឹងធ្វើការបញ្ចប់នៅក្នុងពេល ឆាប់ៗខាងមុខ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃការបើក ឱ្យចូលទស្សនាកម្សាន្ត រមណីយដ្ឋានយកថ្លៃចូលពីភ្ញៀវ សម្រាប់រថយន្តមួយគ្រឿងថ្លៃ១២.០០០រៀល ក្នុងនោះ ត្រូវបានគេអះអាងថា ១០.០០០រៀល ជាថ្លៃសម្រាប់ ការចូលទស្សនា ហើយ២.០០០រៀលទៀត គឺជាថ្លៃ ការពារសុវត្ថិភាពសម្រាប់ការចតរថយន្ត។ ចំណែក ម៉ូតូវិញ ១គ្រឿងយកថ្លៃ ១.០០០រៀល ហើយភ្ញៀវបរ- ទេសយកថ្លៃ៥ដុល្លារ សម្រាប់ការចូលលេងកម្សាន្ត។ ភ្នំបូកគោ ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩១៦ និងអភិវឌ្ឍន៍ទៅជាកន្លែងសម្រាកលំហែកាយដ៏ពេញ និយម នៅសម័យអាណានិគមបារាំង និងក្នុងសម័យ សង្គមរាស្ត្រនិយម នាទសវត្សឆ្នាំ១៩៦០នោះ ត្រូវបាន បោះបង់ចោល២ដង ក្នុងនោះ លើកទី១ នៅឆ្នាំ១៩៤០ និងលើកទី២ នៅឆ្នាំ១៩៧២។ នៅឆ្នាំ១៩៩៣ រដ្ឋា-ភិបាលដែលកើតឡើងពីការបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ដាក់តំបន់ភ្នំបូក- គោក ជាឧទ្យានជាតិ ហើយនៅឆ្នាំ១៩៩៧ បានបើកឱ្យ ទេសចរចូលទៅលេងកម្សាន្តជាលើកដំបូង។ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា រមណីយដ្ឋានភ្នំបូកគោ គឺជាមេដែកមួយ យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវឱ្យមកទស្សនានៅ ឯតំបន់ឆ្នេរភាគខាងត្បូង បើសិនជារមណីយដ្ឋាន នេះ ធ្វើការអភិវឌ្ឍន៍ ហើយរួចរាល់ជាស្ថាពរ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើង សង្ឃឹមថា អ្នកទេសចរនឹងមកកាន់តំបន់នេះច្រើន ថែមទៀត នៅពេលខាងមុខ ព្រោះថា តំបន់នេះមាន ធម្មជាតិល្អប្លែកគួរឱ្យចង់គយគន់ជាងរមណីយដ្ឋាន នានាដែលមាននៅក្នុងប្រទេស៕