រាជធានីហរិហរល័យ
រាជធានីហរិហរាល័យ ឬតំបន់រលួសនៅមិនឆ្ងាយពីទីរួមខេត្តសៀមរាបប្រមាណ ១៣គីឡូម៉ែត្រនៃភាគខាងកើតស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦អា គឺជាតំបន់រលួស ដែលជាអតីតរាជធានីបុរាណនៃសម័យអង្គរ ដែលមានឈ្មោះដើមថា ហរិហរាល័យ។ ហរិហរាល័យគឺជាភាសាសំស្រ្កឹតមកពីពាក្យ ហរិ+ហរៈ+អាល័យ។ ហរិមានន័យថាព្រះវិស្ណុ។ ហរៈមានន័យថាព្រះឥសូរ ហើយពាក្យល័យមានន័យថាទីស្ថាន។ ដូចនេះហរិហរាល័យមានន័យថា ទីស្ថានរបស់ព្រះវិស្ណុ និងព្រះឥសូរ។ រាជធានីហរិហរាល័យត្រូវបានជ្រើសរើសជាធានីដំបូងជាថ្មីម្តងទៀតក្នុងសម័យអង្គរនៅដើមសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី២។ មុនពេលព្រះអង្គយាងមកគង់នៅទីនេះជាអចិន្រ្ទៃយ៍ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីឥន្ទ្របុរៈ(ទំនងជានៅបន្ទាយព្រៃនគរ ខេត្រត្បូងឃ្មុំ) រួចព្រះអង្គបានផ្លាស់ប្តូររាជធានីជាបន្តបន្ទាប់មករាជធានីអង្គរ[១]។
ឯកសារយោង
កែប្រែ- ↑ មគ្គុទេ្ទសក៍អាណាចក្រអង្គរ ភាគ១ ឆ្នាំ២០១៤ ដោយលោក ហែម សោភ័ន្ត ទំព័រទី១៩។