រាជវង្សមិង
ต้าหมิง 大明
| |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
พ.ศ. 1911–พ.ศ. 2187 | |||||||||||||||
ตราประจำพระองค์ของจักรพรรดิว่านลี่
| |||||||||||||||
ดินแดนราชวงศ์หมิงภายใต้จักรพรรดิหย่งเล่อ | |||||||||||||||
ស្ថានភាព | {{#if: | |จักรวรรดิ | ||||||||||||||
ធានី | นานกิง (พ.ศ. 1911 - 1964) ปักกิ่ง (พ.ศ. 1964 - 2187) | ||||||||||||||
ភាសាទូទៅ | ภาษาจีน | ||||||||||||||
សាសនា | เต๋า พุทธ ขงจื๊อ | ||||||||||||||
រដ្ឋាភិបាល | ราชาธิปไตย | ||||||||||||||
จักรพรรดิ | |||||||||||||||
▪ พ.ศ. 1911 - 1942 | จักรพรรดิหงหวู่ | ||||||||||||||
▪ พ.ศ. 1942 - 1945 | จักรพรรดิเจี้ยนเหวิน | ||||||||||||||
▪ พ.ศ. 1945 - 1967 | จักรพรรดิหย่งเล่อ | ||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||
▪ การสถาปนานานกิง | 23 ม.ค. พ.ศ. 1911 | ||||||||||||||
▪ การแตกของกรุงปักกิ่ง | 6 มิ.ย. พ.ศ. 2187 | ||||||||||||||
▪ สิ้นสุดราชวงศ์หมิงใต้ | เม.ย. พ.ศ. 2205 | ||||||||||||||
ប្រជាជន | |||||||||||||||
▪ พ.ศ. 1936 | 72,700,000 | ||||||||||||||
▪ พ.ศ. 1943 | 65,000,000 | ||||||||||||||
▪ พ.ศ. 2143 | 150,000,000 | ||||||||||||||
▪ พ.ศ. 2187 | 100,000,000 | ||||||||||||||
|
មហាម៉េង (ឆ្នាំ ១៣៦៨-១៦៤៤)
កែប្រែក្រោយពេលមហាម៉េងស្ថាបនាឡើងបានត្រឹមតែ ២ រជ្ជកាល បានកើតសង្គ្រាមក្នុងស្រុកដែលគេហៅថា “ចលាចលជិងណាន” ធ្វើឲ្យស្ដេចនគរអៀន អ៊ូទីលើកទ័ពវាយដណ្ដើមយកក្រុងប៉េកាំងស្ថាបនាខ្លួនជាហង់តេមិងឆឺងជូឬហង់តេយ៉ុងឡឺ។ ថ្វីបើរាជវង្សមិងមានការរីកចម្រើនលើច្រើនវិស័យ មានដូចជា ការរៀបចំធ្វើបទានុក្រមយ៉ុងឡឺ ការសាងសង់ព្រះរាជវាំងប៉េកាំងដ៏អស្ចារ្យ និងការរៀបចំក្បួនទូកចឺងហឺជាទ័ពទូកដ៏ធំសម្បើមបំផុតក្នុងប្រវត្ដិសាស្រ្ដចិន តែស្ដេចយ៉ុងឡឺក៏បានបង្កើតបញ្ហាដែលជាដើមហេតុនៃការចុះខ្សោយនៃរាជវង្សម៉េងដូចគ្នាដែរ ។
ខានធីគ្រប់គ្រងប្រទេសជាមូលហេតុនៃវិបត្ដិ
កែប្រែទោះបីជាយុគសម័យនីមួយៗ ប្រព្រឹត្ដិទៅតាមច្បាប់នៃការកើតឡើងនិងរលំរលាយទៅវិញ តែការកើតនិងរលត់ទៅវិញនោះរមែងមានមូលហេតុរបស់វា។ មហាម៉េង ជារាជវង្សមួយដែល “ខាន់ធី” ( អាមាត្រ ) មានឥទ្ធិពលនយោបាយយ៉ាងខ្លាំង។ ការជ្រែកអំណាចរបស់ពួកខាន់ធីនេះធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរបស់រាជការរញ៉េរញ៉ៃ ជាពិសេសពេលមានការលុបបំបាត់តំណែងអគ្គសេនាបតី បានធ្វើឲ្យអំណាចប្រមូលផ្ដុំមកលើស្តេច ។ ដូច្នេះពេលណាដែលស្តេចទ្រង់នឿយណាយក្នុងរឿងរាជកិច្ច ក៏រមែងទៅពឹងខាន់ធី រហូតបណ្ដាលឲ្យកើតភាពរញ៉េរញ៉ៃក្នុងប្រព័ន្ធគ្រប់គ្រង រហូតដល់ចុងក្រោយបំផុតក្នុងរជ្ជកាលស្ដេចខ្លះខាន់ធីមានអំណាចស្មើនឹងអគ្គសេនាបតីតែម្ដង។
នៅដើមសម័យរាជវង្សម៉េង មិងថៃជូឬជូយួនចាងបានទទួលមេរៀនប្រវត្ដិសាស្ដ្រពីអតីតកាល ជាពិសេសកំឡុងពេលចុងសម័យរាជវង្សថាងដែលខាន់ធីចូលមកទាក់ទាមនឹងអំណាចនយោបាយ រហូតបង្កជាចលាចលក្នុងប្រទេស ទើបទ្រង់បង្កើតច្បាប់ជាច្រើនដើម្បីបង្ការ មានជាអាទិ ហាមមិនឲ្យខានធីរៀនអក្សរ ហាមមិនឲ្យទាក់ទងជាមួយមន្ដ្រីក្នុងរាជវាំង មិនអនុញ្ញាតឲ្យខាន់ធីទទួលតំណែងមន្ដ្រីទាំងផ្នែកស៊ីវិលនិងយោធាជាដើម ដោយមានគោលបំណងចង់គ្រប់គ្រងខាន់ធីឲ្យនៅតាមគន្លងរបស់ខ្លួន ដល់ថ្នាក់ដាក់ស្លាកដែកនៅមុខព្រះរាជតំណាក់ ដែលឆ្លាក់ពាក្យថា “ហាមខាន់ធីពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេស អ្នកល្មើសមានទោសប្រហារជីវិត” ។
ក្រោយមកក្នុងរជ្ជកាលស្ដេចមិងហ៊ុយទី ច្បាប់ខាងលើនៅតែយកមកអនុវត្ដនិងថែមទាំងតឹងតែងខ្លាំងជាងមុនលើសដើម ។ តែពេលមកដល់រជ្ជកាលស្ដេចមិងឆឺងជូ (ជូទី) ច្បាប់ស្ដីអំពីខាន់ធីចាប់ផ្ដើមកែប្រែជាបណ្ដើរៗ ដែលមូលហេតុបណ្ដាលមកពីក្នុងកំឡុងពេលដែលជូទីកំពុងធ្វើសង្គ្រាមផ្ទៃក្នុង មានខាន់ធីជាច្រើនដែលមិនពេញចិត្ដចំពោះច្បាប់ដ៏តឹងតែងរបស់មិងហ៊ុយទី រហូតធ្វើឲ្យខាន់ធីមួយចំនួនលួចបញ្ចេញព័ត៌មានពីក្នុងរាជវាំងមកឲ្យមិងឆឺងជូដែលកាន់តំណែងជាស្ដេចនគរអៀននាពេលនោះ។ ខាន់ធីខ្លះដល់ថ្នាក់គេចមករួមកងទ័ព បូកជាមួយខាន់ធីជំនិតរបស់ជូទីជាច្រើននាក់ចូលរួមធ្វើសង្គ្រាមនិងកសាងស្នាដៃក្នុងសមរភូមិបានយ៉ាងច្រើន ធ្វើឲ្យមិងឆឺងជូទុកព្រះទ័យលើបុគ្គលទំាងនេះមិនតិចដែរ ។
ថ្វីបើក្នុងដំណាក់កាលដំបូងដែលមិងឆឺងជូឡើងគ្រងរាជ្យមានការប្រយ័ត្នប្រយែងការពារការជ្រៀតជ្រែកអំណាចគ្រប់គ្រងពីបណ្ដាខាន់ធីខ្លះ ដូចដែលបានធ្វើតាមរយៈការដាក់ទោសខាន់ធីដែលចេញបញ្ជាឲ្យជាងដេរប្រចាំរាជវាំងកាត់សម្លៀកបំពាក់សម្រាប់ខ្លួន តែនោះគឺគ្រាន់តែជាដំណាក់កាលដំបូងៗ ប៉ុណ្ណោះ ព្រោះក្រោយមកក្រៅពីមានការទាញខាន់ធីឲ្យមកជួយការងារជារាជទូតដូចជាការបញ្ជូនខាន់ធីលីស៊ិងធ្វើជាទូតទៅអាណាចក្រអយុធ្យា ឬបញ្ជូនចឺងហឺនាំទ័ពទូកទៅចងសម្ព័ន្ធមេត្រីជាមួយអាណាចក្រផ្សេងៗ ក្រោយមកខាន់ធីក៏ចូលមកពាក់ពាន់នឹងការងារយោធា ហើយការគ្រប់គ្រងកាន់តែខ្លាំងឡើងជាលំដាប់ ។
ជាពិសេសក្រោយពេលប្ដូររាជធានីទៅប៉េកាំង ដោយសារមិងឆឺងជូមិនសូវទុកចិត្ដមន្ដ្រី ទ្រង់បានបង្កើតក្រុមការងារ “តុងឆាំង” (ក្រុមការងារបូព៌ា) ដើម្បីឲ្យខាន់ធីមានអំណាចត្រួតត្រាមន្ដ្រីនិងប្រជារាស្ដ្រដែលសង្ស័យថាក្បត់ បញ្ជូនព័ត៌មានរហ័ស និងដោយផ្ទាល់ ។
ក្នុងរជ្ជកាលស្ដេចមិងអ៊ិងចុង មេក្រុមខាន់ធីឈ្មោះវ៉ាំងចឺន ទទួលតំណែងគ្រប់គ្រងមន្ដ្រីក្នុងរាជវាំង ដែលបង្កជាបញ្ហាពុករលួយ បណ្ដាលឲ្យប្រព័ន្ធគ្រប់គ្រងចុះខ្សោយ មន្ដ្រីណាចង់ជួបវ៉ាំងចឺនត្រូវសូកប្រាក់ ធ្វើឲ្យកំឡុងពេល៧ឆ្នាំដែលវ៉ាំងចឺនកាន់ការមានទ្រព្យសម្បត្ដិជាមាសនិងប្រាក់ដល់ទៅជាង ៦០ ឃ្លាំង ។
ពេលមកដល់រជ្ជកាលស្ដេចមិងសៀនចុង ទ្រង់កាន់តែទុកព្រះទ័យលើពួកខាន់ធី ។ ក្រៅពីមានតុងឆាំង ទ្រង់បានចាត់តាំងក្រុមការងារ “ស៊ីឆាំង” (ក្រុមការងារបស្ចិម) ទៀត ដោយមានខាន់ធីវ៉ាំងចឺនជាអ្នកគ្រប់គ្រង អាចចេញបញ្ជាលើក្រុមតុងឆាំង និងប្រើក្រុមអង្គរក្សក្នុងការប្រតិបត្ដិការ ធ្វើឲ្យខ្លួនឯងមានអំណាចខ្លាំងក្លា ដល់ថ្នាក់អាចចាប់ខ្លួននិងសម្លាប់ប្រជារាស្ដ្រឬមន្ដ្រីតាមអំពើចិត្ដ ដែលធ្វើអោយមន្ដ្រីបរិសុទ្ធត្រូវស្លាប់រាប់មិនអស់។
ស្ថានការណ៍មើលទៅដូចជាធូរស្រាលឡើងវិញពេលស្ដេចមិងសៀវចុងយកចិត្ដទុកដាក់ចំពោះរាជកិច្ចឡើងវិញ ។ ការគ្រប់គ្រងក្នុងសម័យនោះក៏ចាប់ផ្ដើមល្អជាងមុនខ្លះ។ ពេលមិងសៀវចុងសោយទិវង្គត់ ស្ដេចមិងអ៊ូចុងព្រះជន្ម ១៥ វស្សាឡើងសោយរាជ្យបន្ដ ។ មិងអ៊ូចុងចូលចិត្ដការសប្បាយ ស្ដាប់តាមសម្ដីខាន់ធីរហូត ជាពិសេសខាន់ធីលិវជិន ( ខាន់ធីដែលមានអំណាចលើសគេនាពេលនោះ បានបង្កើតក្រុម “ណឺយឆាំង” (ក្រុមការងារផ្ទៃក្នុង) ដែលសាហាវនិងមានអំណាចជាងតុងឆាំងនិងស៊ីឆាំងទៅទៀត ។ ក្នុងសម័យដែលលិវជិនមានអំណាចខ្លាំងនោះ អំពើទុច្ចរិត ពុករលួយក្លាយជាប្រពៃណីក្នុងសង្គមមហាម៉េង ។ ក្រោយមកអតីតមន្ដ្រីបងប្អូនពីរនាក់សែយ៉ាងនិងវ៉ាំងយ៉ាងដឹងពីផែនការផ្ដួលរំលំរាជបល្ល័ង្ករបស់លិវជិន ក៏នាំទាហានចាប់ខ្លួនខាន់ធីក្បត់និងស្ម័គ្របក្សពួកយកទៅប្រហារជីវិត ក្រោយមកមានការត្រួតពិនិត្យឃើញថាលិវជិនពុករលួយមានមាសសុទ្ធជាង ១២ លានតម្លឹង ប្រាក់ជាង ២៥០ លានតម្លឹង រួមទាំងពេជ្រនិលចិន្ដាផ្សេងៗជាច្រើនទៀត ដែលទ្រព្យសម្បត្ដិទាំងអស់របស់លិវជិនដែលរឹបអូសបានមកនោះមានតម្លៃច្រើនជាងមាសប្រាក់សំរាប់រាជការមហាម៉េងទៅទៀត ។
ស្ថានការណ៍ប្រែប្រួលនៅធូមូ
កែប្រែការចូលមកជ្រៀតជ្រែកអំណាចគ្រប់គ្រងរបស់ខាន់ធី បានបង្កជាវិបត្ដិក្នុងរាជវង្សមិងជាច្រើនលើកច្រើនគ្រា។ ក្រោយពេលដែលស្ដេចមិងស្វៀនចុងសុគត់ រជ្ជទាយាទជូឈីចឺនក្នុងវ័យ ៩ វស្សាឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថាមិងអ៊ិងចុង។ ក្នុងខណៈនោះវ៉ាំងចឺនកាន់តំណែងជាមេដឹកនាំខាន់ធីគ្រប់គ្រងផ្ទៃក្នុង បានចាំជួយមិងអ៊ិងចុងក្នុងការត្រួតដីកាផ្សេងៗ ដែលមន្ដ្រីបញ្ជូនមក។ ចំណែកមិងអ៊ិងចុងវិញចាប់អារម្មណ៍តែនឹងការលេងសប្បាយ មិនយកចិត្ដទុកដាក់ក្នុងរាជកិច្ច រហូតអាចធ្វើឲ្យវ៉ាំងចឺនគ្រប់គ្រងកម្លាំងទាហាននិងការគ្រង់គ្រងរួមក្នុងដៃ។ មន្ដ្រីក្នុងរាជសំណាក់ណាជំទាស់ត្រូវដកហូតតំណែង ឬត្រូវបញ្ជូនឲ្យទៅធ្វើជាទាហាន សូម្បីតែមន្ដ្រីដែលជាញាតិវង្សក៏ត្រូវអែបអបវ៉ាំងចឺនដល់ថ្នាក់ហៅវ៉ាំងចឺនថាជាបិតា “វ៉ើនហ៊្វូ”។
ក្នុងពេលនោះក្រុមកុលសម្ព័ន្ធវ៉ាឡារបស់ជនជាតិម៉ុងកូលភាគខាងជើងចាប់ផ្ដើមរឹងមាំជាលំដាប់។ ឆ្នាំគ.ស ១៤៤៩ យៀសៀនមេកុលសម្ព័ន្ធវ៉ាឡាបានបញ្ជូនទូតបីពាន់នាក់មកក្រុងប៉េកាំង ដើម្បីថ្វាយសេះ និងសុំព្រះរាជទានមាសសុទ្ធជាការតបស្នង។ ខាន់ធីវ៉ាំងចឺនត្រឡប់ជាទម្លាក់តម្លៃសេះ និងកាត់បន្ថយចំនួនមាសសុទ្ធដែលត្រូវឲ្យ។ ក្រៅពីនេះ យៀនសៀបានសុំព្រះរាជទានបុគ្គលក្នុងខ្សែញាតិវង្សដើម្បីទៅរៀបការជាមួយបុត្រារបស់ខ្លួន តែត្រូវវ៉ាំងចឺនបដិសេធទៀត ធ្វើឲ្យយៀនសៀកើតជាកំហឹង នាំទ័ពសេះវាយចូលតំបន់តាថុង។
មេទ័ពការពារព្រំដែនបរទ័ពចេញការពារ តែត្រូវបរាជ័យយ៉ាងដំណំ ទើបបញ្ជូនដំណឹងបន្ទាន់មករាជសំណាក់ ហង់តេមិងអ៊ិងចុងនិងវ៉ាំងចឺនប្រញ៉ាប់កោះហៅប្រជុំមន្ដ្រីដើម្បីរកវិធីដោះស្រាយ។ ភូមិសាស្ដ្រនៅតាថុងនៅមិនឆ្ងាយពីអ៊ីវចូវស្រុកកំណើតវ៉ាំងចឺន ហើយវ៉ាំងចឺនក៏មានដី ស្រែច្រើនដែរនៅអ៊ីវចូវ ដោយហេតុនេះទើបគាត់ព្យាយាមពន្យុះឲ្យហង់តេមិងអ៊ិងចុងលើកទ័ពទៅដោយព្រះអង្គឯង។ ក្នុងពេលនោះមន្ដ្រីក្រឡាហោមនិងអ្នកផ្សេងទៀតបានព្យាយាមទូលហាមឃាត់ ដោយសារតែរាជសំណាក់មិនទាន់ត្រៀមសម្រាប់ធ្វើសង្គ្រាមរួចរាល់ ពុំគួរឲ្យហង់តេធ្វើជាកំពូលមេទ័ព តែមិងអ៊ិងចុងជឿតាមវ៉ាំងចឺន ប្រថុយនាំទ័ពទៅដោយមិនព្រមស្ដាប់ការហាមឃាត់របស់ពួកមន្ដ្រី។
ក្នុងពេលនោះដែរមេទ័ពហ្វឺនចុតដែលមានគុំនំជាមួយខាន់ធីចង្រៃវ៉ាំងចឺនជាយូរមកហើយ បានប្រើល្បិចនាំវ៉ាំងចឺនឲ្យទៅស្លាប់ក្នុងសមរភូមិ ហង់តេមិងអ៊ិងចុងបរាជ័យអស់ផ្លូវរត់ ព្រមប្រគល់ខ្លួនឲ្យទ័ពម៉ុងកូល។ សង្គ្រាមលើកនេះ តាមិងត្រូវបាត់បង់ទាហានជាង ២ សែននាក់ ហើយអ្នកប្រវត្ដិសាស្ដ្រហៅហេតុការណ៍នេះថា “ស្ថានការណប្រែប្រួលនៅធូមូ” ។
មិងអ៊ិងចុងបានផ្ដាំផ្ញើឲ្យព្រះអនុជនាមឆឺនវ៉ាំងការពាររាជធានី។ ក្រោយមកក៏នាំវ៉ាំងចឺននិងមន្ដ្រីជាងមួយរយនាក់នាំទ័ពធំ ៥០០ ០០០ នាក់ចេញពីប៉េកាំងទៅព្រំដែនតាថុងយ៉ាងសម្បើម តែការចេញប្រយុទ្ធលើកនេះដោយសារពុំបានត្រៀមសព្វគ្រប់ ប្រកបដោយវិន័យទាហានគ្មានសណ្ដាប់ធ្នាប់ តាមផ្លូវជួននឹងព្យុះភ្លៀង កន្លងមិនបានប៉ុន្មានថ្ងៃ ការចាត់បញ្ជូនស្បៀងក៏ដាច់រយៈ ធ្វើឲ្យទាហានត្រូវប្រឈមនឹងក្ដៅរងារ ហេវហត់ទាំងក្នុងពេលពុំទាន់បានប្រយុទ្ធជាមួយកងទ័ពវ៉ាឡា។
ពេលទាហានធ្វើដំណើរមកដល់តាថុង ទាហានតាមិងស្លាប់អស់ជាច្រើននាក់ ធ្វើឲ្យបាត់បង់អារម្មណ៍ប្រយុទ្ធ គិតចង់ដកថយទៅវិញ ពេលមន្ដ្រីព្យាយាមទូលឲ្យដកទ័ព ត្រូវវ៉ាំងចឺនជេស្ដីនិងដាក់ទោសឲ្យលុតជង្គង់មួយថ្ងៃ។
ប្រយុទ្ធមិនបានប៉ុន្មានថ្ងៃទាហានតាមិងត្រូវបរាជ័យ។ ទាហាននៅសេសសល់រត់ដកថយ។ វ៉ាំងចឺនដឹងថាដល់ដំណាក់កាលចុងក្រោយហើយក៏បញ្ជាទ័ពឲ្យថយមកប៉េកាំងវិញ ដែលតាមពិតទៅយុទ្ធវិធីការថយទ័ពមិនគួរធ្វើដោយលឿនពេកនោះទេ តែខាន់ធីវ៉ាំងចឺនបែរជាចង់អួតបារមីនៅផ្ទះរបស់ខ្លួន ទើបបញ្ជាទាហានឆ្ពោះត្រង់ទៅទីនោះមុន រួចប្ដូរចិត្ដដកថយដោយខ្លាចទាហានទៅជាន់ស្រូវស្រែរបស់ខ្លួន។
ការអូសពេលបែបនេះបណ្ដាលឲ្យទាហានវ៉ាឡារបស់ម៉ុងកូលតាមមកទាន់ ទាហានតាមិងទប់ទល់បណ្ដើរដកថយបណ្ដើររហូតមកដល់បន្ទាយធូមូ។ ព្រលប់ថ្ងៃនោះមានមន្ដ្រីមកក្រាបទូលឲ្យមិងអ៊ិងចុងធ្វើដំណើរបន្ដទាំងយប់ដើម្បីគេចទៅលាក់ខ្លួននៅស្រុងវ៉ាយឡៃ ដែលនៅឆ្ងាយពីសត្រូវ តែវ៉ាំងចឺនថារទេះដឹកទ្រព្យសម្បត្ដិរបស់ខ្លួនជាច្រើនគ្រឿងមកមិនទាន់ដល់ ទើបបញ្ជាទាហានឈប់នៅបន្ទាយធូមូ ដែលជាបន្ទាយសង់អំពីដីនិងឈើពុំអាចការពារបានល្អហើយថែមទាំងខ្វះទឹកផឹកទៀតផង។
រហូតដល់ពេលព្រឹកវ៉ាឡាដេញតាមទាន់និងឡោមព័ទ្ធបន្ទាយទាហានតាមិងយ៉ាងរឹងមាំ។ មិងអ៊ិងចុងដឹងច្បាស់ថាពុំអាចវាយសម្រុកចេញបានទើបបញ្ជូនមនុស្សទៅចរចា។ យៀសៀនក្លែងធ្វើជាយល់ព្រម រងចាំទាហានមិងទុកចិត្ដបណ្ដោយឲ្យទាហានតាមិងដែលស្រេកទឹកខ្លាំងចុះទៅក្នុងទន្លេ ទើបនាំទាហានចូលតាមសម្លាប់ និងប្រកាសថានឹងទុកជីវិតអ្នកដែលព្រមដាក់អាវុធចុះ។
រដ្ឋប្រហារតួម៉ឺន
កែប្រែពេលលដំណឹងចាញ់សង្គ្រាមចាប់ស្ដេចជាឈ្លើយបានមកដល់ប៉េកាំង ធ្វើឲ្យមន្ដ្រីក្នុងរាជសំណាក់កើតជ្រួលច្របល់។ មន្ដ្រីខ្លះស្នើឲ្យប្ដូររាជធានីទៅភាគខាងត្បូង។ ខណៈដែលសំណើខាងលើកំពុងយកមកពិភាក្សាដោយរកចំណុចរួមមិនឃើញ មន្ដ្រីក្រសួងក្រឡាហោមឈ្មោះអ៊ីវឆៀនចេញមកដាស់តឿនមន្ដ្រីទាំងអស់ថារាជធានីជាបេះដូងរបស់ប្រទេស បើប្ដូរស្ថានការណ៍នឹងកាន់តែលំបាក ឲ្យមើលគំរូរាជវង្សសុងកន្លងមក។ គំនិតនេះត្រូវមន្ដ្រីជាច្រើនយល់ស្រប រួចសម្រេចគ្នាតែងតាំងជូឈីអ៊ីវឬឆឺនវ៉ាំងអនុជស្ដេចមិងអ៊ិងចុងឡើងគ្រងរាជ្យ មានព្រះនាមថាមិងជិងទី និងតែងតាំងអ៊ីវឆៀនជាមេទ័ពចាំទប់ទល់នឹងទាហានវ៉ាឡា។ អ៊ីវឆៀនត្រៀមច្បាំង រើសទាហានថ្មី ត្រៀមស្បៀង ធ្វើអាវុធថ្មី ក្នុងរយៈពេលតែមួយខែប្រមូលកម្លាំងទ័ពបាន ២ សែននាក់។
ពេលទាហានយៀសៀនវាយបែកច្រកជឺជិង និងសម្រុកមកកាន់រាជធានី អ៊ីវឆៀនបញ្ជូនទាហានមួយក្រុមទៅការពាររាជធានី រួចបែងចែកកម្លាំងត្រៀមសឹកនៅមុខច្រកចូលទាំង ៩។ យៀសៀនឃើញថាទ័ពតាមិងត្រៀមប្រយុទ្ធពិបាកសម្រុកចូល ទើបប្រើល្បិចដោះលែងមិងអ៊ិងចុងដើម្បីសម្លាប់អ៊ីវឆៀន តែផែនការនេះត្រូវអ៊ីវឆៀនមើលដឹង។ ចុងក្រោយយៀសៀនសម្រេចចិត្ដបើកការវាយប្រហារ។ អ៊ីវឆៀនចេញប្រយុទ្ធតទល់ ប្រើទ័ពសេះវាយបញ្ឆោតទ័ពវ៉ាឡាឲ្យចូលអន្ទាក់ខ្លួន។ ទាហានវ៉ាឡាព្យាយាមវាយចូលរាជធានីជាច្រើនលើក តែត្រូវបរាជ័យហើយក៏ដោះលែងស្ដេចមិនអ៊ិងចុងមកវិញ។
ក្រោយពេលមិងអ៊ិងចុងត្រឡប់មកវិញ មិងជិងចុងក៏បញ្ជូនមិងអ៊ិងចុងឲ្យទៅនៅរាជវាំងភាគខាងត្បូងនិងតែតំាងជាថៃសាំងហួង។ ឆ្នាំគ.ស ១៤៥៧ ហង់តេមិងជិងចុងឈឺធ្ងន់។ មន្ដ្រីធំដូចជាស៊ីវយ៉ូវចឺន ស៊ឺហឺង និងខាន់ធីឆៅជីសៀងរៀបចំផែនការដណ្ដើរាជបល្ល័ងឲ្យមិងអ៊ិងចុងវិញ លួចបញ្ជូនទាហានទៅទទួលមិងអ៊ិងចុងចេញពីវាំង ហើយវាយដណ្ដើមអំណាច ប្រកាសឲ្យមិងអ៊ិងចុងគ្រងរាជ្យបល្ល័ង្ក ទម្លាក់មិងជិងចុងឲ្យនៅត្រឹមជាអង ប្ដូរឈ្មោះរជ្ជកាលជាធៀនស៊ុន។ ក្រោយមកប្រហារអ៊ីវឆៀន វ៉ាំងវ៉ើននិងពួកអ្នកដែលគាំទ្រឲ្យមិងជិងចុងឡើងជាហង់តេចោលទាំងអស់។ ការប្រឡប់មកកាន់អំណាចរបស់ហង់តេមិងអ៊ិងចុងលើកនេះត្រូវបានគេហៅថា “រដ្ឋប្រហារតួម៉ឺន”។
ហូវជិន-- ចលនាក្បត់អ្នកស្រែ សង្គ្រាមក្នុងក្រៅឆ្ពោះទៅរកកាលអវសាន
កែប្រែចុងសម័យរាជវង្សមិងដែលមានតែភាពទ្រុឌទ្រោម តែជនជាតិនីចឺនភាគខាងលិចឆៀងខាងជើងនៃផែនដីតាមិងរឹងមាំឡើងជាលំដាប់។ នូរហាឈី មេដឹកនាំដែលពូកែទាំងធ្វើសង្គ្រាម គ្រប់គ្រង និងចេះភាសាហានយ៉ាងស្ទាត់ជំនាញ បានចាប់ផ្ដើមបង្រួបបង្រួមជនជាតិនីចឺនឲ្យមានឯកភាព និងបង្កើតកងទ័ព ៨ កងពលឡើង។ ទាំង ៨ កងពលនេះមានតួនាទីទាំងជាអង្គការគ្រប់គ្រងនិងអង្គការយោធា។ តែពេលនោះ ដើម្បីកុំឲ្យរាជសំណាក់មិងសង្ស័យ នូរហាឈីជ្រើសរើសយកឋានៈខ្លួនជាមន្ដ្រីរាជសំណាក់មិង និងបញ្ជូនសួយសាអាករឲ្យរហូតធ្វើឲ្យរាជសំណក់មិងទុកចិត្ដថាជាមិត្ដ ដល់ថ្នាក់រាជសំណាក់ប្រទានតំណែងឡើងជាមេទ័ពឡុងហ៊ូ (នាគខ្លា)។
រហូតដល់ឆ្នាំគ.ស ១៦១៦ ពេលនូរហាឈីឃើញស្ថានការណ៍សមស្របហើយ ក្រោមការគាំទ្ររបស់មេដឹកនាំកងទ័ពទាំង ៨ កងពល បានស្ថាបនាខ្លួនឯងឡើងជាខាន់ឬបឋមក្សត្រនៃរាជវង្សហូវជិន (ជិនសម័យក្រោយ)។ ការហៅថាហូវជិននេះគឺដើម្បីងាយស្រួលបែងចែកអាណាចក្រជិនដែលស្ថាបនាឡើងក្នុងកំឡុងចុងសម័យរាជវង្សសុង។
នៅដើមរជ្ជកាលស្ដេចមិងស៊ីចុង ខាន់ធីវ៉ើយចុងសៀន មន្ដ្រីជំនិតរបស់ហង់តេក្ដោបក្ដាប់អំណាចតុងឆាំង បានបញ្ជូនមនុស្សវាយអែបស៊ីអបរបស់ខ្លួនទៅគ្រប់គ្រងតំណែងសំខាន់ៗ។ ក្រោយមកមន្ដ្រីប្រថុយស្លាប់ម្នាក់ឈ្មោះយ៉ាងលៀនបានផ្ញើសារទូលស្ដេច បកអាក្រាតកំហុសរបស់វ៉ើយចុងដល់ទៅ ២៤ ប្រការ តែបំណងល្អខាងលើ បានធ្វើឲ្យវ៉ើយចុងសៀនដែលក្ដោបអំណាចទាំងស្រុងឆ្លៀតឱកាសបោសសម្អាតមន្ដ្រីដែលជាសត្រូវរបស់ខ្លួន ដោយយ៉ាងយៀននិងមន្ដ្រីជាង ៧០០ នាក់ទៀតត្រូវចាប់ខ្លួននិងធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងគុក។ ក្នុងពេលដែលវ៉ើយចុងសៀនមានអំណាចខ្លាំង ហង់តេមិងស៊ីចុងស្លាប់យ៉ាងទាន់ហន់។ មិងស៊ឺចុងអនុជព្រះជន្ម ១៧ វស្សាឡើងគ្រងរាជ្យបន្ដ ដាក់ឈ្មោះរជ្ជកាលខ្លួនឯងថាឆុងឆឺន ជាស្ដេចចុងក្រោយនៃរាជវង្សមិង។
ភារកិច្ចទីមួយដែលមិងស៊ឺចុងត្រូវធ្វើក្រោយពេលឡើងគ្រងរាជ្យនោះគឺកម្ចាត់ខាន់ធីវ៉ើយចុងសៀនតាមរយៈការដកតំណែងរាជការ បង្ខំឲ្យវ៉ើយចុងសៀនត្រឡប់ទៅនៅស្រុកកំណើត។ ក្រោយមកបានអាក្រាតកំហុសវ៉ើយចុងសៀនដោយប្រកាសថាជាជនក្បត់ជាតិ រមិលគុណស្ដេចអង្គមុន ប្រើអំណាចតាមចិត្ដចង់ ប្រកាន់បក្សពួក យោងតាមរបាយការណ៍មន្ដ្រីសុច្ចរិត។ វ៉ើយចុងសៀនដឹងកំហុសរបស់ខ្លួនក៏ធ្វើអត្ដឃាត ឯបក្សពួកដែលសេសសល់ត្រូវបោសសម្អាតនឹងដាក់ទោសជាបន្ដបន្ទាប់។
ក្រោយពេលស្ថាបនារាជវង្សហូវជិនហើយ នូរហាឈីបានធ្វើសង្គ្រាមឈ្នះទាហានតាមិងជាច្រើនលើក។ មន្ដ្រីរាជវង្សមិងខ្លាចរអារតែរៀងៗ ខ្លួន ពុំមាននរណាអាសាទៅច្បាំងទៀត តែពេលនោះមន្ដ្រីឈ្មោះយួនឆុងហួនបានអាសាដឹកនាំទ័ពវាយពួកហូវជិនដល់ស្រុកនិងយួនខេត្ដលៀវតុង។
ឆ្នាំគ.ស ១៦២៦ នូរហាឈីបរទ័ព ១៣០ ០០០ នាក់ឆ្លងទន្លេលៀវវាយយកនិងយួន។ យួនឆុងទទួលសឹកយ៉ាងពេញទំហឹង។ ទាហានហូវជិនស្លាប់យ៉ាងច្រើន។ នូរហាឈីរបួសធ្ងន់ចេញបញ្ជាដកទ័ពទៅសឺនយ៉ាង ហើយស្លាប់នៅទីនោះ។
ក្រោយជ័យជម្នះយួនឆុងត្រូវបានតែងតាំងជាមេទ័ពការពារខេត្ដលៀវតុង។ យួនឆុងប្រមូលកម្លាំងទ័ពបន្ថែម ជួសជុលកំពែងទីក្រុងនិងគូទឹកត្រៀមប្រយុទ្ធនឹងកងទ័ពហូវជិនបន្ដទៀត។
កងទ័ពហូវជិនក្រោយពេលនូរហាឈីអស់ព្រះជន្ម ហួងថៃជីអនុជអង្គទី ៨ ឡើងជាខាន់នៃរាជវង្សហូវជិនបន្ដ។ ក្រោយពេលឡើងជាខាន់ បាននាំទ័ពបែងជា ៣ ផ្លូវវាយចិនម្ដងទៀត។ យួនឆុងហួនត្រូវហង់តេមិងស៊ឺចុងកោះហៅ តែងតាំងជាមេបញ្ជាការកងទ័ពការពារតំបន់ហឺប៉ិយ និងលៀវតុងទាំងអស់។
ពេលកងទ័ពហួងថៃជីពុំអាចវាយយកស្រុកសំខាន់តាមជាដែនដូចជានិងយួនបាន បានប្ដូរយុទ្ធសាស្ដ្រថ្មីដោយក្នុងឆ្នាំគ.ស ១៦២៩ ហួងថៃជីបរទ័ពរាប់សែននាក់ឆ្លងកាត់ច្រកឡុងជិង តាអាន់ខូវ អមទៅហឺប៉ិយសំដៅទៅរាជធានីប៉េកាំងជំនួសវិញ។ ផែនការនេះហួសពីការស្មានរបស់យួនឆុងហួន។ ពេលទទួលបានដំណឹង ទើបយួនឆុងហួនប្រញាប់ធ្វើដំណើរទាំងយប់ទាំងថ្ងៃ ប្រើពេល ២ ថ្ងៃ ២ យប់ទើបមកដល់ប៉េកាំង បើកការប្រយុទ្ធជាមួយកងទ័ពហូវជិនយ៉ាងសាហាវដោយពុំបានសម្រាក ធ្វើឲ្យទ័ពហូវជិនត្រូវដកថយទៅវិញម្ដងទៀត។
ហង់តេឆុងចឺនឬមិងស៊ឺចុងដើមឡើងគិតចង់កោះហៅយួនឆុងហួនមកដើម្បីប្រទានរង្វាន់ តែពេលនោះហួងថៃជីបានប្រើល្បិចចាក់រុក ដោយនាំស្ម័គ្របក្សពួករបស់ខាន់ធីវ៉ើចុងសៀនដែលនៅសេសសល់ ឲ្យដើរទៅផ្សាយដំណឹងថាការដែលកងទ័ពហូវជិនអាចដើរវាងមកដល់ប៉េកាំងបាននោះដោយសារយួនឆុងហួនផ្សំគំនិតជាមួយហួងថៃជី ស្របនឹងពេលនោះមានឈ្លើយសឹកដែលត្រូវហូវជិនចាប់បានហើយគេចគេចខ្លួនមកបានមកទូលរាយការណ៍ថា យួនឆុងហួនបានធ្វើសន្ធិសញ្ញាសម្ងាត់ជាមួយហួងថៃជីហើយ។ ហង់តេឆុងចឺនបានលឺហើយក៏លង់ជឿដំណឹងចចាមអារាមនេះ បញ្ជាសម្លាប់មន្ដ្រីភក្ដីភាពយួនឆុងហួនដោយការព្រលះសាច់ទំាងរស់ ដោយពុំព្រមស្ដាប់យោបល់មន្ដ្រីណាមួយឡើងយ។
ពេលអស់យួនឆុងហួនជាឆ្អឹងទទឹងកហើយ មិនយូរប៉ុន្មានកងទ័ពហូវជិនចូលមកគ្រប់គ្រងតំបន់ភាគខាងជើងរបស់ចិនដោយសន្សឹមៗ ។ ក្នុងឆ្នាំគ.ស ១៦៣៥ ហួងថៃជីបានប្ដូរឈ្មោះហៅជនជាតិរបស់ខ្លួនពីនីចឺនមកជាម៉ាន់ចូវ (ម៉ាន់ជូ) និងឆ្នាំបន្ទាប់មកតែងតាំងខ្លួនឡើងជាហង់តេ និងស្ថាបនារាជវង្ស “ឈិង” ដោយមានព្រះនាមថាឈិងថៃចុង។
តាមពិតទៅ ក្រៅពីការច្បាំងជាមួយកងទ័ពហូវជិនឬម៉ាន់ជូហើយ ពេញមួយរយៈពេលចុងក្រោយនៃសម័យរាជវង្សមិងក៏មានកងទ័ពប្រជាជនដែលងើបបះបោរប្រឆាំងនឹងរាជសំណាក់មិនដាច់រយៈដែរ ជាពិសេសក្រោយកើតហេតុទុរ្ភឹកនៅខេត្ដសានស៊ី ដែលធ្វើឲ្យមិនអាចប្រមូលផលកសិកម្មបាន តែអាជ្ញាធរនៅតែកៀបភាស៊ីយ៉ាងខ្លាំង កងទ័ពប្រជាជនក៏កើនឡើងចំនួនទ្វេដង។
ក្នុងក្រុមកងទ័ពប្រជាជនមានកងទ័ពធំៗ ២ ក្រុមដូចជាកងទ័ពរបស់លីជឺឆឺងនិងចាងសៀនចុង។ ក្នុងពេលធ្វើសង្គ្រាមចាងសៀនចុងផ្លាស់គ្នាឈ្នះចាញ់ជាមួយកងទ័ពរាជសំណាក់មិង។ ចំណែកលីជឺឆឺងវិញ ក្នុងពេលធ្វើសង្គ្រាម តែងតែយកទ្រព្យសម្បត្ដិនិងអាហារដែលរឹបអូសបានទៅចែកចាយប្រជាជនក្រីក្រ ថែមទាំងប្រកាសឲ្យប្រើដីធ្លីកសិកម្មដោយមិនយកភាស៊ី ធ្វើឲ្យមានមនុស្សជាច្រើនមកចូលរួមក្នុងជួរកងទ័ពរបស់ខ្លួន។
ឆ្នាំគ.ស ១៦៤៣ លីជឺឆឺងវាយយកក្រុងសៀងយ៉ាង និងតាំងខ្លួនជាស៊ីនស៊ុនវ៉ាំង និងពេលវាយបានខេត្ដសានស៊ីទាំងមូលក៏តែងតាំងខ្លួនជាអងតេ ដោយហៅឈ្មោះអាណាចក្ររបស់ខ្លួនថាតាស៊ុន។ ក្រោយមកបានធ្វើតាមផែនការសឹករបស់ទីប្រឹក្សាឈ្មោះគូវ៉ើនអឺន ឲ្យយកខេត្ដសានស៊ីជាមូលដ្ឋានទ័ព វាយយកស៊ីអាន់ រួចវាយចូលប៉េកាំងដែលជាបេះដូងសំខាន់របស់រាជសំណាក់មិង។
លីជឺឆឺងនាំទ័ពឆ្លងទន្លេហួងហូវាយយកថៃយួន តាថុង ស្វៀនហ្វូ ឆ្ពោះទៅច្រកយ៉ុងកួនទទួលបានជ័យជម្នះគ្រប់សមរភូមិ។ រហូតដល់ខែ ៣ ឆ្នាំគ.ស ១៦៤៤ បាននាំទ័ពឡោមព័ទ្ធក្រុងប៉េកាំង ស្ដេចមិងស៊ឺចុងរត់លែងរួចក៏សម្លាប់នៅលើភ្នំម៉ឺយសាន។
ថ្វីបើលីជឺឆឺងអាចវាយយកក្រុងបាន តែកម្លាំងសម្ពាធពីកងទ័ពផ្សេងៗ នៅតែមានជាបន្ដបន្ទាប់ ដូចជាកងកម្លាំងបរាជ័យរបស់រាជវង្សមិង កងកម្លាំងអ៊ូសានគុយនៅសាន់ហៃកួន និងកងទ័ពម៉ាន់ជូពីភូមិភាគខាងកើតឆៀងខាងលិច។
លីជឺឆឺងបានផ្ញើសារឲ្យអ៊ូសានគុយព្រមស្វាមីភក្ដិ។ ក្រោយមកបានឲ្យអ៊ូសៀង បិតាអ៊ូសានគុយដែលនៅឯរាជធានីសសេរសំបុត្រទៅបញ្ចុះបញ្ចូលបន្ថែមទៀត និងបានបញ្ជូនគណទូតយកមាសប្រាក់ជាច្រើន ព្រមទាំងក្រឹត្យតែងតាំងឲ្យអ៊ូសានគុយឡើងកាន់តំណែងជាពញ្ញា តែក្នុងខណៈដែលអ៊ូសានគុយធ្វើដំណើរមកដើម្បីស្វាមីភក្ដិចំពោះលីជឺឆឺង បែរជាជួបនឹងអ្នកបម្រើដែលគេចចេញពីរាជធានីមកប្រាប់ដំណឹងថាពេលនេះអ៊ូសៀងត្រូវចាប់ធ្វើជាឈ្លើយនិងរឹមអូសទ្រព្យសម្បតិ្ដ ក្រៅពីនោះឆឺនយួនយួនប្រពន្ធទីពីររបស់អ៊ូសានគុយត្រូវមេទ័ពលិវចុងមិនដណ្ដើមយកទៅបាត់។ ដោយហេតុនេះ ធ្វើឲ្យអ៊ូសានគុយសម្រេចចិត្ដងាកទៅចាប់ដៃជាមួយលោកមេទ័ពតួអឺគុនរបស់ម៉ាន់ជូវិញ។ ក្រោយមកបញ្ជូនមនុស្សក្លែងសារស្វាមីភក្ដិចំពោះលីជឺឆឺងដើម្បីពន្យាពេល។ តែក្រោយមកពេលលីជឺឆឺងដឹងដំណឹងថាអ៊ូសានគុយចុះចូលជាមួយពួកម៉ាន់ជូហើយ ក៏លើកទ័ព ៦ ម៉ឺននាក់ទៅបង្ក្រាប តែក្នុងពេលនោះអ៊ូសានគុយបានលួចបើកច្រកព្រំដែនឲ្យកងទ័ពម៉ាន់ជូចូលមកវាយកងទ័ពលីជឺឆឺង។ កងទ័ពលីជឺឆឺងដកថយទៅប៉េកាំងដោយមានកងទ័ពអ៊ូសានគុយតាមពីក្រោយ។ លីជឺឆឺងសងសឹកដោយការកាត់ក្បាលបិតារបស់អ៊ូសានគុយដោតនៅកំពែងក្រុងប៉េកាំង។ ពេលសត្រូវវាយដណ្ដើមបានក្រុងប៉េកាំងហើយ លីជឺឆឺងបរាជ័យដកថយត្រូវចាប់ខ្លួនបាននិងប្រហារជីវិតចោល ជាទីអវសាននៃរាជវង្សដែលគ្រប់គ្រងដោយជនជាតិហាន។
បញ្ជីអធិរាជនៃរាជវង្សម៉េង
កែប្រែแหล่งข้อมูลอื่น
កែប្រែ- ราชวงศ์หมิง Archived 2017-07-04 at the វេយប៊ែខ ម៉ាស៊ីន.