រាហុល
រាហុល (អានថា រាហ៊ុល) ន. (សំស្ក្រឹត ឬ បាលី < រាហុ "រាហូ" + លា "ចាប់" > ល = រាហូចាប់) ព្រះនាមរបស់ព្រះរាជឱរសនៃព្រះសក្យមុនីគោតម (កាលដែលព្រះមហាសត្តសិទ្ធត្ថ ទ្រង់បានជ្រាបដំណឹងថា "ព្រះរាជបុត្រប្រសូតហើយ", ទ្រង់លាន់ព្រះឱស្ឋថា "រាហូចាប់អញហើយ ! ចំណងកើតហើយតើ !" គឺទ្រង់ប្រៀបថាព្រះរាជបុត្រទុកដូចជារាហូនិងចំណងចាប់ចងព្រះអង្គ ដោយហេតុនេះ បានជាព្រះបាទសិរីសុទ្ធោទនៈ ព្រះអង្គបានជ្រាបការណ៍នេះហើយ ទើបទ្រង់ព្រះរាជទាននាមព្រះរាជនត្តារបស់ព្រះអង្គថា រាហុល) ។