ភិក្ខុឃឹម សាលីម

រូបឈាន៤បានដល់៖ បឋមជ្ឈាន១ ទុតិយជ្ឈាន១​ តតិយជ្ឈាន១ ចតុត្ថជ្ឈាន១។ [ដោយចតុក្កន័យតាមព្រះសូត្រ]

បឋមជ្ឈានកែប្រែ

  • បឋមជ្ឈាន មានអង្គ៥គឺ៖
វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១
វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១
បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។

ទុតិយជ្ឈានកែប្រែ

  • ទុតិយជ្ឈាន មានអង្គ៣គឺ៖
បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។

តតិយជ្ឈានកែប្រែ

  • តតិយជ្ឈាន មានអង្គ២គឺ៖
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។

ចតុត្ថជ្ឈានកែប្រែ

  • ចតុត្ថជ្ឈាន មានអង្គ២គឺ៖
ឧបេក្ខា ភាវៈនៃចិត្តប្រងើយកន្តើយចំពោះអារម្មណ៍១។