រឿងកុលាបប៉ៃលិនវគ្គទី១

អត្ថបទជាអក្សរដិតគ្រានោះ ព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមានកែវផលិក (ផ្លេក) ដែលជារថព្រះទីនាំង ទឹមដោយសេះអាជានេយ្យ១ពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ា យាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ ងវេលារាត្រីនោះ ពន្លឺរស្មីនៃដួងចន្រ្ទា កំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួច ហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយៗ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល, នៅខាងក្នុងគេហស្ថាននោះមានកូនចង្គៀងប្រេងកាត១ ចងព្យួរនឹងជញ្ជាំងក្ដារល្មមតែឆ្លុះពន្លឺ ឱ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាម មានតែស្បែកដណ្ដប់ឆ្អឹង ដេកស្ដូកស្ដឹងនាកណ្ដាលល្វែងបន្ទប់, នៅក្បែរខាងបុរសជរានេះ មានក្មេងកំឡោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយចាំបម្រើថែរក្សាជំងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រង៉ាត់ ឥតមានរីករាយបន្តិចសោះ ដោយអ្នកខំអត់ងងុយទ្រាំជំងឺរបស់បុរសជរា ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន អស់វេលា ៣រាត្រីមកហើយ។ លុះដល់កំណត់បត់ព្រះរាជរថ ចូលបាំងជ្រងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រេងជ្រេចូលកាន់សន្ធ្យារាត្រី, នាវេលានោះ ជាខាងខ្នើត ១៥កើត ខែត្ដិក កឆ្ ព.ស. លោក បិ៩០, ព្រះចន្រ្ទទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង, បរចេញមកពីទិសបូព៌ាឆ្លុះពន្លឺពណ៌ប្រាក់ ទៅសព្វផែនពសុធា, ព្រះចន្រ្ទាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិល ក្នុងទីរួមខេត្តបាត់ដំបងថាននោះ ជាផ្ទះចាស់ ប្រក់ក្បឿង ដំបូលពីរជាន់, ជញ្ជាំងក្ដារ, ក្រាលក្ដារ, សសរមូនាំច ចត្វាស័ក។ ល, នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ, នៅខាងក្រោមរូបនេះ គេឆ្លាក់ជាអក្សរមូលធំៗថា "សិរីពង្ស" ជាផ្ទះខ្មែរបែបបុរាណដែលនៅសេសសល់មកសម័យឥឡូវនេះ ក្នុ ឯបុរសដែលមានជំងឺជាទម្ងន់ កំពុងដេកស្ដូកស្ដឹងនៅលើដំណេកនេះឈ្មោះ "ចឺម" កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក រួចភ្នែកទាំងគូរបស់គាត់សម្លឹងទៅចំមុខក្មេងកំឡោះម្នាក់ ដែលអង្គុយនៅក្បែរខាងខ្លួនគាត់។ ឯក្មេងកំឡោះនោះឈ្មោះចៅ "ចិត្រ" ជាកូនបណ្ដូលចិត្តរបស់គាត់ ហើយជាអ្នកទទួលវង្សត្រកូលរបស់គាត់តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសូរសំឡេងញ័រៗ ថា "ចិត្រ" កូនមាសថ្លៃឪពុក! យប់យន់ណាស់ហើយមិនទាន់ទៅដេកទេឬ? ទៅកូន! ទៅដេកទៅ "តា ចឺម តឿនបង្ខំឱ្យកូនទៅដេក ក្រែងអត់ងងុយទៅជាឈឺចាប់" ។ ចៅ ចិត្រ គ្រវីក្បាលដោយអាការបដិសេធ ព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា ទើបនិយាយជម្រាបទៅវិញថា "ខ្ញុំបាទមិនទាន់ងងុយទេលោកឪពុក! ប្រហែលជាលោកឪពុកមិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹង? លោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថា សូមឱ្យលោកឪពុកពិសាកុំខាន"។

"ថ្នាំ ឬកូន" តា ចឺម និយាយឮតែក្នុងបំពង់ក ទំនងចំអកឲ្យថ្នាំនោះ ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ ហើយគាត់និយាយថា "ឱ! កូនអើយថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី ដែលអាចជួយបន្ធូរបន្ថយជំងឺឲ្យបានស្រាកស្រាន្តសោះឡើយ រោគជំពូកនេះឪពុកស្គាល់ច្បាស់ថា ជារោគប្រចាំកាយ រក្សាក៏ស្លាប់ មិនរក្សាក៏ស្លាប់ ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះមិនវិសេសជាងទឹកទន្លេទេកូន"។

ចៅ ចិត្រ មិនទាន់បាននិយាយតបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជម្ងឺ ហើយសួរថា "ម៉េចទៅតាថ្ងៃនេះ អាការៈរោគបានធូរស្បើយខ្លះទេ?"។

ឱ, ពុទ្ធោ, ពុទ្ធោ, តា ចឺម លាន់មាត់ឡើង កាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះហើយគាត់និយាយទៅទៀតថា "ឱ! លោកគ្រូអើយ! វេលានេះ ភ្នែកខ្ញុំបាទ ស្លែស្រវាំង ងងឹត អស់ហើយ សូមអត់ទោសចុះ ខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ"។ ឯចៅ ចិត្រ កាលបើបានឮសម្ដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់ ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សម្លឹងមើលគ្រូពេទ្យនិយាយអង្វរករ សុំឱ្យជួយស្រោចស្រង់សង្រ្គោះបិតា ឱ្យមានជីវិត តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជំងឺ ក៏គ្រវីក្បាលដោយអស់សង្ឃឹម, ខ្សឹបប្រាប់ជិតត្រចៀក ចៅ ចិត្រ ថា៖ "ឆ្លងមិនផុតអំពីយប់នេះទេ"។ លោកគ្រូទេ, ឱ! ព្រះគុណអើយ, ត្រចៀកខ្ញុំបាទលែងឮហើយ, ឱ! ចិត្រកូន! ពុទ្ធោអរហំ!"។

ចៅ ចិត្រ ឱបឪពុកជាប់ ហាក់ដូចជាមិនព្រមឱ្យវិញ្ញាណក្ខន្ធរបស់តាចឺមរត់ចេញពីរាងកាយទៅបាន តែបើទុកជាចៅចិត្រ ខំប្រឹងទប់ទល់យ៉ាងណា ក៏គង់តែមិនសម្រេចដូចបំណង ព្រោះជាតិ, ជរា, ព្យាធិ, មរណៈ (កើត, ចាស់, ឈឺស្លាប់ ) ជាមត៌ករបស់សត្វលោក ឥតមានសត្វណាមួយ គេចវេះចៀសវាងឱ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធម៉េចក៏គង់តែស្ដេចចូល បរិនិព្វានមិនខាន ។

នៅទីបំផុតនេះ តា ចឺម ក៏ធ្លាក់ខ្លួនទៅជាចំណីអាហារមច្ចុរាជ គឺដាច់ខ្យល់ផុតដង្ហើមក្នុងដៃរបស់ចៅចិត្រជាកូន។ តា ចឺម ក៏ទទួលមរណភាព ក្នុងខណៈដែលដួងចន្រ្ទអស្ដង្គតបាត់ពន្លឺរស្មី ព្រមជាមួយគ្នាក្នុងគ្រានោះឯង ។

កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ ទើបចៅ ចិត្រ ដឹងខ្លួនច្បាស់លាស់ថា "ឱ ! ខ្លួនអញអើយ កណ្ដែងកណ្ដោច ខ្លោចផ្សាតែម្នាក់ឯងហើយ បើងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតជិតខាងឯណាក៏គ្មាន ណ្ហើយចុះត្រូវតែតស៊ូនឹងសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុស កំព្រាម្ដាយឪពុក សមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថា "ចិត្រ កូន! កាលបើអស់បុណ្យពីឪពុកហើយជីវិតរបស់អ្នក ដូចកំណាត់ឈើ ដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះ"។

ចៅចិត្រក៏គិតឃើញថា ពិភពលោកទាំងមូលនេះ ធំទូលាយស្រួលសប្បាយមែន សម្រាប់អ្នកដទៃៗ តែបែរទៅជាទីតូចចង្អៀត លំបាកពន់ពេក ចំពោះខ្លួន ដែលកំព្រាម្ដាយឪពុក នឹងបងប្អូន ញាតិសាលោហិត និងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណាក៏គេឥតត្រូវការសោះ ព្រោះមនុស្សទីទ័លក្រលំបាកដូចនេះ គេមិនត្រូវការសេពគប់រាប់រក ហើយទុកជាសុំការគេធ្វើ ក៏ឥតមាននរណាជួយសង្រ្គោះរកការងារឲ្យធ្វើបានឡើយ ឱ! ខ្លួនអាត្មាអញអើយកើតមកក្នុងលោកនេះ លំបាកអ្វីក៏លំបាកប្លែកជាងគេម្ល៉េះ, តែថាកើតមកជាអង្គបុរសហើយ មិនត្រូវខ្លាចសេចក្ដីទុក្ខព្រួយលំបាកទេតោងតែតស៊ូនឹងសេចក្ដីទុក្ខព្រួយលំបាកអស់នេះ ឱ្យឃើញសខ្មៅទៅចុះ!។

ចៅ ចិត្រ កំពុងតែឈរជញ្ជឹងរំពឹងគិតរកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ៗ នៅចំហៀងខាងមុខផ្ទះ ក៏ងើបមើលទៅលើឃើញព្រះចន្រ្ទអណ្ដែតត្រសែតនៅកណ្ដាលពពក បញ្ចាំងពន្លឺឆ្លុះសព្វទីបរិវេណមានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្ត ព្រះពិភិធារាម យ៉ាងច្បាស់លាស់ អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់ លុះចៅ ចិត្របានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុនាំផ្ដួចឱ្យនឹករលឹកដល់ឪពុក ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗ មិនដឹងបើនឹងងាករេបែរមុខទៅពឹងអ្នកឯណា ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ឃើញមានពន្លឺចង្កៀងភ្លឺផ្លុងៗ នៅទីនោះហើយដែលឪពុកធ្លាប់មូរថ្នាំស្លឹកសង្កែពិសាជានិច្ច តែឥឡូវនេះ មានតែចៅ ចិត្រ ម្នាក់ឯង ចៅ ចិត្រ អាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួ តាចឺមនិយាយមួយៗ ទាំងហត់ដង្ហក់បបូរមាត់ស្លាំងញ័រចំប្រប់ខំនិយាយទៀត តា ចឺម និយាយផ្ដាំទាំងហត់ថា "នែ ចិត្រ! កូនសំឡាញ់ឪពុក កាលបើឪពុកស្លាប់ទៅហើយ ចូរបាចាំបណ្ដាំឪពុកទុកចុះថា "ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះ ដែលមនុស្សលោកសម្គាល់ថា ជាការរុងរឿងថ្លៃថ្លានោះ គឺការតាំងខ្លួនប្រាណឱ្យបានថ្លៃថ្នូរ ស្ដុកស្ដម្ភ។ ថា៖ "ខ្ញុំបាទគង់មិនមានជីវិតរស់នៅ ទាល់តែបានឃើញពន្លឺព្រះអាទិត្យ ក្នុងព្រឹកស្អែកនេះទៀតទេ, ខ្ញុំបាទយល់ថាមិនមែនការចម្លែកខុសធម្មតាទេ ព្រោះ មរណធម៌ជាសភាវៈទៀងទាត់ដែលមនុស្សសត្វទូទៅត្រូវទទួលយក និងចៀសវាងឱ្យផុតពុំបានឡើយ, ឯវិញ្ញាណ និងកាយរបស់ខ្ញុំបាទ ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ ស្លាប់ហើយត្រូវទៅកើតជាអ្វី ក៏តាមយថាកម្មចុះ, ហើយបែរទៅនិយាយ ផ្ដែផ្ដាំកូនថា "ចិត្រ កូនសម្លាញ់មាសឪពុក! កាលបើឪពុកអស់អាយុទៅហើយ ជីវិតកូនមុខជាសាត់អណ្ដែតឥតបង្គោល ជាបង្អែកដូចជាសំណាត់ដែលអណ្ដែតក្នុងទន្លេដូច្នោះ"។

ឯចៅ ចិត្រ អួលដើមកនិយាយអ្វីមិនរួចសោះព្រះមហាក្សត្រ ដែលជាឧត្ដមគតិរបស់ពលរដ្ឋជាតិយើង ហើយចំពោះមនុស្សជាតិទូទៅ ដែលជាឧត្ដមគតិនៃព្រះពុទ្ធសាសនា"។

ឯគ្រូពេទ្យ និយាយជ្រែកក្នុងខណៈនោះថា "តាកុំអាលអស់សង្ឃឹមរហ័សពេក រោគរបស់តាដែលធ្ងន់ដូច្នោះ ក៏មិនទាន់ជាអ្វីទេ នៅមានសង្ឃឹមនឹងសះជាឡើងវិញបាន។

តា ចឺម ផ្គើនឱ្យគ្រូពេទ្យ "សះជាឬ? លោកគ្រូគ្មានផ្លូវសះជាឡើងវិញជាប្រាកដ មានតែផ្លូវស្លាប់? មុខក្នុងព្រឹកស្អែក ឬយប់នេះ ឬឥឡូវនេះ ក្នុងពេលណាមួយជាមិនខាន"។ តា ចឺម ឈប់បង្អង់មួយស្របក់ ហើយចាប់និយាយតទៅទៀតថា មានតែទឹកភ្នែកហូរសស្រាក់ ឱនមុខជ្រុបក្រាបចុះជិតជើងឪពុក។ ចំណែកខាងគ្រូពេទ្យ ក៏ងាកមុខបែរទៅខាងបង្អួច ស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបាន។

ឯការដែលរស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ ការរស់នៅបែបនេះមិនមែននាំឲ្យបានសុខសប្បាយទេ, ប៉ុន្តែពេលនេះកូនអើយ! ឪពុកនឹងប្រាប់អ្នកឱ្យធ្វើដូចម្ដេច ទើបបានសេចក្ដីចម្រើននោះពុំបានទេ សុំឱ្យគ្រាន់តែរលឹកដល់ពុទ្ធភាសិត ១បទថា "អត្ថាហិ អត្តនោ នាថោ" ខ្លួនត្រូវទីពឹងខ្លួនតែប៉ុណ្ណោះ ឲ្យរឿយៗចុះ"។

កូនអើយ ពាក្យនេះមានន័យថា លោកមិនមែនទូន្មានយើងឱ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួន ឱ្យទៅជាមនុស្សអត្តទត្ថភាពនេះទេ ឬលែងឱ្យពឹងពាក់អ្នកដទៃ ឬលែងឱ្យអ្នកដទៃពឹងពាក់លើខ្លួនវិញក៏ទេដែរ។ ពុទ្ធភាសិតនេះ ទូន្មានយើងឱ្យចេះខំប្រឹងប្រែងកសាងជីវភាពខ្លួន ឱ្យបានរីកចម្រើន ឱ្យមានជំហររឹងប៉ឹងដោយវិជ្ជាសម្បត្តិ-គុណសម្បត្តិ-សមត្ថភាព-ទ្រព្យសម្បត្តិ និងសុខភាព ទើបយើងអាចរស់នៅក្នុងសង្គមមនុស្សបានថ្លៃថ្នូរ ហើយយើងអាចផ្ដល់បាននូវអត្ថប្រយោជន៍ ឬគុណប្រយោជន៍ដល់សង្គម ឱ្យបានចម្រើនទៀតផង។ កូនដឹងស្រាប់ហើយថា មនុស្សកើតមកក្នុងលោកនេះ មិនមានអ្នកណាមួយអាចរស់នៅតែម្នាក់ឯងបានទេគឺត្រូវមានការពឹងពាក់ ទាក់ទងគ្នាទៅវិញទៅមកជានិច្ច កូនត្រូវស្គាល់ ហើយត្រូវខំបំពេញករណីយកិច្ចរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះសង្គម ចំពោះ ជាតិ-សាសនា- "នែ ! ចិត្រ​ កូនសម្លាញ់ឪពុក ឪពុកទីទ័លក្រណាស់ គ្មានកេរ្តិ៍មត៌កបន្តិចបន្តួចបម្រុងទុកឱ្យកូនឡើយ ដល់ឪពុកស្លាប់ទៅ មានតែសព និងពាក្យបណ្ដាំទុកឲ្យកូន"។ រីឯវិញ្ញាណក្ខន្ធរបស់ឪពុក ដែលនឹងបានទទួលសេចក្ដីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះ លុះតែកូន ប្រតិបត្តិតាមបណ្ដាំរបស់ឪពុកទាំងប៉ុន្មានម៉ាត់នេះ ដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតា មួយទៀតវិជ្ជាដែលឪពុក ទុកដាក់ឱ្យកូនរៀនសូត្រ ដរាបទាល់តែប្រឡងជាប់ប្រកាសនីយប័ត្រនោះ ទុកជាមត៌កមានតម្លៃមួយ ឱ! តាំងពីថ្ងៃនេះទៅហើយ ឪពុកអស់បានជួយទំនុកបម្រុងកូនតទៅទៀតហើយ!"។

ចៅ ចិត្រ កាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សព្វគ្រប់ហើយ ក៏ស្រក់ទឹកភ្នែកច្រោកៗ ដោយមានចិត្តអាល័យ និងអាណិតឪពុកជាទីបំផុត ហើយខំនិយាយទាំងខ្សឹកខ្សួលជម្រាបឪពុកថា "លោកឪពុក! បណ្ដាំគ្រប់ម៉ាត់ ខ្ញុំបាទនឹង កត់ត្រាចាំទុកក្នុងចិត្ត ខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ, សូមលោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទបានជីវិតរស់នៅ ដរាបណា នឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឲ្យបានចម្រើនដរាបនោះ"។

តអំពីពេលនោះ តា ចឺម មានអាការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើង មានអាការក្រវល់ ក្រវាយ ទំនងស្លឈាម ហើយទន់ពាប់ទៅរាល់គ្រាមរណសង្រ្គាម កំពុងទន្រ្ទានចូលមកជិតអ្នកជំងឺគ្រប់ដង្ហើម ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យ ដែលមានមេត្តាចិត្តចំពោះខ្លួន ដោយសូរសំឡេងខ្សាវៗ ជាទំនងសេចក្ដីថា "ទានប្រោសលោកគ្រូ ! ខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុងពីរ-បីនាទីនេះហើយ សូមអរព្រះគុណ និងសូមជូនបុណ្យលោកគ្រូដែលមានព្រះគុណលើខ្លួនខ្ញុំបាទជាអនេក ដោយបានខំថែទាំរក្សាទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង ហើយមិនមានគិតថ្លៃរក្សា និងថ្លៃថ្នាំបន្តិចឡើយ ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណន។

ខណៈនោះ ចៅ ចិត្រ ក្រឡេកមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមក ទើបចៅ ចិត្រ ក្រោកឡើងស្រែកសួរទៅថា៖ នរណា នុ៎ះ? គ្នាឯងទេ, ចៅចិត្រឬអីហ្នឹង? បុរសនោះសួរមកវិញ។ ចៅ ចិត្រ នឹកស្មានថាប្រហែលគ្រូពេទ្យ ទើបស្រែកអញ្ជើញថា៖ "សូមអញ្ជើញលោកគ្រូ"។

គ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះ ហើយដាក់គូថអង្គុយលើកៅអីតាមសេចក្ដីអញ្ជើញរបស់ម្ចាស់ផ្ទះ។

"សុខសប្បាយជាទេឬ ចៅ ចិត្រ ?" គ្រូពេទ្យសួរដោយមេត្រីចិត្ត ។

ចៅ ចិត្រ តបថា៖ "ទានប្រោស! ចំណែកខាងរាងកាយសុខសប្បាយជាទេ ប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុត ឥតសប្បាយមួយពេលឡើយ តាំងអំពីលោកឪពុកអនិច្ចកម្មទៅ, វិញ្ញាណខ្ញុំបាទនេះ ហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ!" ។ ចិត្រនៅតែស្ងៀម។ គ្រូពេទ្យជញ្ជឹងគិតមួយស្របក់ ក៏ញញឹមលាន់មាត់ចេញសំដីថា "នឹកឃើញហើយៗ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកមានចិត្តសប្បុរស មានសម្បត្តិស្ដុកស្ដម្ភគ្រាន់បើ មើលទៅបើលោកជួយធុរៈ មុខជាអ្នកឯងបានការធ្វើមិនខាន តែតោងនឿយហត់បន្តិចមុនដំបូង"។

ទើបទ្រាំទៅរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹងធាតុអាកាសទឹកដីនៅទីនោះមិនបានទេដឹង?" គ្រូពេទ្យទូន្មានថា "អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ ប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឱ្យរដែលអ្នកឯងត្រូវធ្វើនោះ មិនមែននៅក្នុងទីនេះទេ គឺនៅឯស្រុកបប៉ៃលិនឯណោះ"។

"បប៉ៃលិន ឬទានប្រោស"! ចៅ ចិត្រ ឆ្លើយផ្ទួនពាក្យបាត់ទឹកមុខញញឹមរីករាយមួយរំពេច ហើយនិយាយត្អូញត្អែរថា "ទានប្រោស! គេថាស្រុកនោះ ចាញ់ណាស់ មានតែពួក ភូមា កូឡា

ចៅចិត្រនិយាយថា "ការនេះ ជាការថ្មោងថ្មីក្នុងជីវិតរបស់ខ្ញុំបាទ"។ គ្រូពេទ្យថា "គ្រាន់បើជាងនៅទំនេរ មិនទាន់មានការអ្វីធ្វើមែនទេ? បើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះ ដោយខ្ញុំមានសេចក្ដីសង្ឃឹមទុកចិត្តថាអ្នកនឹងខិតខំធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តរបស់គេពុំខាន"។

ចៅ ចិត្រ លើកដៃសំពះ ថ្លែងអំណរគុណដោយសេចក្ដីគោរពចំពោះលោកគ្រូពេទ្យៗ ក៏សរសេរសំបុត្រ១ច្បាប់ឱ្យចៅចិត្រ ហើយលាចុះដើរចេញពីផ្ទះនោះទៅ។ ផុតពីជម្ងឺគ្រុនចាញ់ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនពេទ្យមកខ្លះ ក៏ល្មមនឹងការពារខ្លួនបាន, មួយវិញទៀតជំងឺគ្រុនចាញ់នេះ មិនចំពោះតែជាតិយើងទេ ទុកជាជាតិណាក៏ដោយ តែខ្វះវិធីការពាររោគតាមក្បួនអនាម័យហើយ មុខជាឈឺចាប់ដូចគ្នាទាំងអស់"។ គ្រូពេទ្យនិយាយទូន្មានចៅចិត្រឲ្យមានះក្លាហានឡើង ហើយពោលតទៅទៀតថា "ឯឪពុកមាខ្ញុំនោះ ពីដើមធ្វើជាមន្រ្តីមួយ ហៅតាមបណ្ដាសក្តិថា "ហ្លួងរតនសម្បត្តិ" វេលានេះ អាយុលោក៥០ប្លាយ ឆ្នាំហើយ លោកមានអធ្យាស្រ័យល្អ, ពួកកូឡា ភូមា នៅទីនោះរាប់អានលោកណាស់កាលពី២-៣ អាទិត្យមុននេះ លោកមានសំបុត្រ១ច្បាប់មកដល់ខ្ញុំ សុំឲ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ ត្បិតការជីកត្បូងនីមួយៗ គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់។ ចៅចិត្រញញឹមញញែមហើយជម្រាបទៅគ្រូពេទ្យថា "ខ្ញុំបានទទួលអត់ធន់សេចក្ដីលំបាកគ្រប់យ៉ាងទាំងអស់ សុំឲ្យមានតែការធ្វើនឹងគេចុះ គ្រាន់នឹងបានចិញ្ចឹមជីវិត កុំឲ្យមានពាក្យគេដំនៀលប៉ុណ្ណោះ ទុកជាជីកដី លីសែង រែកពុនយ៉ាងណាក៏ដោយ ខ្ញុំបាទក៏ស្ គ្រូពេទ្យងក់ក្បាលទំនងជឿតាមសំដីចៅ ចិត្រ ទើបសួរថែមទៀតថា "ចុះសព្វថ្ងៃនេះ បានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ?"

ចៅចិត្រនិយាយសើចសោះកក្រោះថា៖ "ទានប្រោស! នៅទីនេះ ខ្ញុំបាទរកការធ្វើមិនទាន់បានទេ, ការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទ ដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ ហាក់ដូចគ្រាន់ប្រើការបានត្រឹមតែមើលសំបុត្រស្នាមបន្តិចបន្តួច, មើលឈ្មោះហាងរានផ្សេងៗ និងមើលប្រូក្រាមតាមរោងកុន-ល្ខោនប៉ុណ្ណោះ!"។

គ្រូពេទ្យនិយាយដោយសេចក្ដីអាណិតយ៉ាងស្មោះត្រង់ថា "ខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរ ! ចិត្រ" ហើយនិយាយទូន្មានថា "ខ្លួនអ្នកជាកូនប្រុស ត្រូវតទល់នឹងវិស័យលោកិយទៅមុខទៀតច្រើនណាស់ បង្អង់ឲ្យខ្ញុំគិតពីរ-បីនាទីមើល ក្រែងខ្ញុំគិតរកឧបាយជួយសង្រ្គោះខ្លួនអ្នកឯងបានខ្លះ"។

ចៅម័គ្រធ្វើទាំងអស់"។

គ្រូពេទ្យមានទឹកមុខរីករាយ ដោយសេចក្ដីពេញចិត្តហើយថា "ខ្ញុំគិតជានិច្ចថាអ្នកឯងជាកូនប្រុស អាចទទួលធ្វើការគ្រប់ជំពូកបាន គំនិតអ្នកឯងគួរឱ្យសរសើរណាស់ ប៉ុន្តែចៅ ចិត្រ! កា