រឿងនារីពិការភ្នែក ភាគមួយ

ដល់ត្រើយសើយគូថ

មាននារីម្នាក់រូបល្អសោភា

ចៃដន្យវេរានាងងងិតភ្នែក

ស្រាប់សំណាងជាជួបបុរសឯក

ស្ម័គ្រចិត្តពុនរែកយកនាងជាគូ។

ស្រីរំភើបណាស់ទទួលរៀបការ

ប្តីស្មោះស្នេហាធ្វើការផ្តាច់ប្តូរ

រកប្រាក់ព្យាបាលកែវភ្នែកទាំងគូ

មិនឆាប់មិនយូរនាងជាសះស្បើយ។

លុះភ្លឺភ្នែកមកពន្លកខកចិត្ត

ព្រោះប្តីនាងពិតខ្វាក់ភ្នែកដែរអើយ

រូបវិញអាក្រក់មិនគួរនិត្យឡើយ

ស្រីបែរតោះតើយសូមប្តីបែកផ្លូវ។

ដឹងទេណាបង! នួនល្អងសោភា

សមប្រុសពំងាសង្ហាពេកកូវ

ឯបងអាក្រក់មិនគួរនែបនៅ

ពេលនេះតទៅស្រីពៅសូមបែក។

ឮហើយបុរសរសោះជើងដៃ

ក្នុងដួងហឬទ័យសោកសៅអនេក

ពៅអើយបើឃ្លាតនាងកុំសង្វេគ

សូមថែកែវភ្នែកដែលបងអោយអូន....។


ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍