រឿងព្រេងភ្នំដូនពេញ

កែប្រែ
                 មានដូនចាស់ម្នាក់ឈ្មោះពេញបានសាងសង់ផ្ទះមួយនាត្រើយខាងលិចទនេ្លក្បែរទួលខ្ពស់មួ។ថ្ងៃមួយនោះនូវរដូវវស្សាពេលទឹកជំនន់ឡើងខ្លាំងដូននោះប្រះឃើងដើមគគីធំមួយអណ្តែតរយសាត់តាមក្មុងទិកទន្លេ។គាត់បានជិះទូកមួយរួមជាមួយនាក់ជិកខាងទៅអូសទាញដើមគគីនោះយកមកដល់មាត់់ច្រាំង។នៅក្នុងប្រហោះដើមគគីប្រទះឃើញដើមព្រះពុទ្ធបដិមាលង្ហិន៤អង្គ និងបលដិមាថ្មមួយអង្គទៀត។បន្ទាប់មកអ្នកភូមិបាននាំគ្នាលើកដីពូនទូលនោះអោយខ្ពស់ឡើងទៀតរហូតក្លាចទៅជាទៅជាកូនភ្នំតូចមួយ។នៅលើកំពូលភ្នំ គេបានសង់ព្រះវិហារតូចនូវលើ

ដើមគគីអណ្តែតទឹកនោះ មានដំបូលប្រក់ស្បូវភ្លាំង ដើម្បីដាក់ព្រះពុទ្ធរូប។ គេតំកល់បដិមាថ្មនូវ ជើងកូនភ្នំ ប៉ែកខាងជើងសានព្រះវិហារ។គរថ្វាយព្រះនាមថា ”អ្នកតាព្រះចៅ” រឺ “លោកតាព្រះចៅ”។បដិមាទាំងនោះមានមហិទ្ធិរឹទ្ធិណាស់ហើយអាចជួយអោយសំរេចបាននូវការបន់ស្រន់របស់អ្នកស្រុកបាន។កូនភ្នំនោះក៏មានឈ្មោះថា<<ភ្នំដូនពេញ>> ដែលក្រោយមក គេហៅថា<< ភ្នំដូនពេញ>>។