រឿងព្រះក្រិស្ណៈសម្លាប់យក្យកិស៊ិ

នៅក្នុងវគ្គមួយនៃរឿងមហាភារតយុទ្ធបានដំណាលរឿងព្រះក្រិស្ណៈសម្លាប់យក្យឈ្មោះកិស៊ិដែលប្រែកាយជាសត្វសេះធំកំណាចមួយក្បាល។ សាច់រឿងបានដំណាលថា ស្តេចកំណាចកាំស្សៈដែលត្រូវជាឪពុកមាររបស់កុមារក្រិស្ណៈបានព្យាយាមឱ្យសេនារបស់ខ្លួនតាមសម្លាប់ក្រិស្ណៈជាច្រើនលើកច្រើនគ្រា ដើម្បីកុំឱ្យព្រះក្រិស្ណៈមកដណ្តើមអំណាចពីខ្លួននៅថ្ងៃណាមួយ ប៉ុន្តែមិនអាចសម្រេចបំណងម្តងណាឡើយ។ ជាថ្មីម្តងទៀតយក្សកាំស្សៈបានបញ្ជាឱ្យយក្សម្នាក់ទៀតឈ្មោះកិស៊ិមកសម្លាប់ព្រះក្រិស្ណៈ យក្សនោះបានប្រែកាយជាសេះមួយដល់ធំ ដោយកន្ទុយបានបក់បោយទៅលើមេឃ បង្កើតឱ្យមានពពកវិលកួចចូលគ្នាគួរឱ្យភ្ញាក់ផ្អើលទម្ងន់នៃក្រចកជើងសេះ បានធ្វើឱ្យដីខូងយ៉ាងជ្រៅ រីឯសម្រែករបស់សេះប្រៀបបីដូចជាសម្រែករោទ៍របស់សត្វសិង្ហ ដែលធ្វើឱ្យអ្នកស្រុកភូមិទាំងឡាយមានសភាពភ័យខ្លាចបំផុត។ ដើម្បីការពារអ្នកស្រុកភូមិរបស់ខ្លួន កុមារក្រិស្ណៈបានលេចចេញមកឈរចំពីមុខសេះកំណាចនោះ។ គ្រាន់តែបានឃើញព្រះក្រិស្ណៈនោះភ្លាម សេះកិស៊ិបានបង្កើនសម្រែករបស់ខ្លួនយ៉ាងទ្រហឹងអឺងកង ព្រមទាំងលើកខ្លួន និងជើងឡើងចុះៗ ហើយក៏រត់តម្រង់ទៅរកក្រិស្ណៈដូចព្យុះកំបុតត្បូង ក្រិស្ណៈគេចផុតពីការផាយផាត់របស់ជើងសេះ មិនត្រឹមតែប៉ុណ្ណោះក្រិស្ណៈបានប្រើជើងរបស់ខ្ឡួនទាត់ចំខ្លួនសេះ ហើយចាប់កន្ទុយគ្រវែងគ្រវាត់ឱ្យទៅឆ្ងាយ សេះនោះបានធ្លាក់លើដីហើយសន្លប់មួយសន្ទុះ លុះដឹងខ្លួនឡើងវិញ សេះកិស៊ិមានកំហឹងខ្លាំងឡើងៗមកលើក្រិស្ណៈហើយក៏បោលសំដៅមករកក្រិស្ណៈម្តងទៀត។ ដោយឃើញសេះកំពុងបើកចំហមាត់ ក្រិស្ណៈបានប្រើកណ្តាប់ដៃវាយរុកចូលក្នុងមាត់ចាក់ទម្លាយដល់កំពងក ធ្វើឱ្យសេះស្ទះខ្យល់ដង្ហើមបែកញើសជោគខ្លួនរាគអាចម៍រាគនោម ភ្នែកវិលប៉ោងហើម រួចក៏ទន់ជើងដួលខ្ពោកទៅលើដីដាច់ខ្យល់ស្លាប់បាត់ទៅ[១]

  1. Book of Krisna by A.C. Bhaktivedanta Swami Prabhupada, purport of the the Thirty-Seventh Chapter of Krsna, Killing the Kesi Demon and Vyomasura.