រឿងសេដ្ឋីចិត្ដលោភ

រឿងនិទានសេដ្ឋីចិត្ដលោភ ជាខ្សែរឿងមួយប្រកបដោយគតិបណ្ឌិត ក្នុងការ​ដាស់​សតិ​សម្បជញ្ញៈ អោយ​ក្មេង​ចាស់​គ្រប់​​រូប ចេះ​ប្រើ​សតិបញ្ញា​របស់​ខ្លួន អោយ​អង់​អាច​អស្ចារ្យ មិន​ត្រូវ​ទន់​ជ្រាយ​រវេប​រវ៉ប រឺ​ចុះ​ចាញ់ ​ចុះញ៉ម​នូវ​ចំពោះ​មុខ​ភាព​ក្រីក្រ លំបាក​តោក​យ៉ាក អនា​ថា​​នោះ​ឡើយ។ ក្មេង​ម្នាក់​ដែល​អ្នក​និពន្ធ​ក្នុង​រឿង​សេដ្ឋី​ចិត្ដ​លោភ​ ហាក់​ដូច​ជាចង់​សរសេរ​​បន្តុះ​បង្អប់​ក្មេង​នោះ​បន្ដិច ដោយ​សរសេរ​ថា «ក្មេង​ខិល»។ ក្មេង​ខិល អ្នក​និពន្ធ​គ្រាន់​តែ​ចង់​សរសេរ ចំអក​តែ​ប៉ុណ្ណោះ តែ​វា​ជា​ក្មេង​ អង់​អាច​អាច​ក្លា​ហាន​ មាន​សេចក្ដី​ធ្មត់ តស៊ូ ពុះពារ​គ្រប់​អុបសគ្គ​ដែល​កើត​មាន​ចំពោះ​ខ្លួន ហើយ​ប្រើ​សតិបញ្ញាដ៏​វៃ​ឆ្លាត​យ៉ាង​ក្រៃ​លែង​រហូត​ដល់ សេដ្ឋី​ដ៏​មាន​ប្រាក់​ចាយ​មិន​អស់​ម្នាក់ កើត​សេចក្ដី​ច្រនែន​ ឈ្នានីស លោភ​លន់​ពន់​ប្រមាណ ចូល​មក​ធ្វើ​ការ​ពិភាក្សា ចង់​រៀន​សូត្រ​អំពី​វិធី ការ​រក​ស៊ី​របស់​កុមារ​នោះ​ទៀត​ផង។ ដោយ​ប្រើ​សតិ​បញ្ញា​ដ៏​វៃឆ្លាត​អស្ចារ្យ​របស់​ខ្លួន ក្មេង​ខិល​បាន​ធ្វើ​អោយ​សេដ្ឋី និង​អ្នក​គង្វាល​ចៀម ដ៏​លោភ​លន់​ ធ្លាក់​ចុះ​ក្នុង​ក្ដីវិនាស​រហូត​បាត់​សូន្យ​ឈឹង​តែ​ម្ដង។ សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ដី​ច្រើន​សែន​ច្រើន​ណាស់​ទៅ​ហើយ មិន​ស្កប់​ស្កល់​នឹង​ទ្រព្យ​សម្បត្ដិ​ មាស​ប្រាក់​នេះ​សោះ លោភ​លន់ រហូត​ហ៊ាន​ចូល​ក្នុង​បាវ អោយ​គេ​ចង​មាត់ យក​ទៅ​ទំលាក់​ក្នុង​សមុទ្រ​ដោយ​ចង់​ចុះ​ទៅ​រាវ​រក មាស​ប្រាក់ ទ្រព្យ​សម្បត្ដិ​នៅ​អែ​បាត​សមុទ្រ​ដោយ​ផ្ទាល់​ខ្លួន​អែង មួយ​វិញ​ទៀត​បុរស​គង្វាល​ចៀម​ក៏​សុខ​ចិត្ដ​ចូល​ដេក​សំងំ​ក្នុង​បាវ​ចង​មាត់ ជំនួស​កុមារ​ខិល ដោយ​គិត​សង្ឃឹម​ថា នឹង​មាន​លាភ​ បាន​ទ្រព្យ​សម្បត្ដិ មាន​ប្រាក់​ច្រើន​ជាង​ខ្លួន​ដែល​មាន​ហ្វូង​ចៀម​ទៅ​ទៀត។ សេចក្ដី​លោភ​លន់​ដ៏​អិត​មាន​ព្រំដែន ដូច​លោកសេដ្នី ហើយ​កី​ដូច​ជា​អ្នក​គង្វាល​ចៀម​ផង​ដែរ តើ​អ្នក​សិក្សា​អាច​វាស់​ជំរៅ​នៃ​សេចក្ដី​លោភ​នេះ​បាន​ដែរ​រឺទេ? យោង​ទៅ​តាម​ន័យ​សេចក្ដី​នៃ​សាច់​រឿង យើង​អាច​វាស់​នូវ​សេចក្ដី​លោភ​នេះ​បាន យ៉ាង​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ជាក់​ស្ដែង គឺ «មរណៈ» ស្លាប់​តៃ​ហោង​តែ​ម្ដង អែ​សេចក្ដី​ដោះ​ស្រាយ​ទុក្ខ ដោយ​ប្រើ​សតិ​បញ្ញា​វៃឆ្លាតដូច​កុមារ​ខិល​ រមែង​បាន «រុង​រឿង» សុខ​កាយ​សប្បាយ​ជា​និរន្ដ​។

ដំណើររឿង

កែប្រែ

កាល​ពីព្រេង​នាយ​មាន​កុមារាម្នាក់​​​​​​ ហើយគាត់ជាក្មេងប្រុសម្នាក់ដែរឆ្លាតវាងវៃ។​ ឳពុក​ម្ដាយ​របស់គាត់បានលាចាក់លោក បន្សល់ទុកនៅកូនប្រុសម្នាក់ដែរនៅកំព្រា ក្មេងប្រុសដែរកំព្រាឳពុក​ម្ដាយ​ គាត់មានឈ្មោះ ខិល​ ។​​​​ ក្មេងប្រុស ​ខិល​​ បាន​ប្រមូល​​វេច​ស្បែក​គោ​ក្រៀម​មួយ​បង្វេច ដើម្បី​ធ្វើ​ដំនើរ​ទៅ​ស្រុក​ឆ្ងាយ​មួយ​ទៀត ពេល​យប់​មួយ​នោះ​ក្មេងប្រុស​ខិល​ បាន​ឈប់​សំរាក​​នៅ​លើ​ដើម​ឈើ​មួយ ដោយ​អស់​កំលាំង​ពេក ក្មេងប្រុស​ខិល​ក៏​ដេក​លង់​លក់​ទៅ​។ ពេល​ក្រោក​ពី​ដំនេក ក្មេងប្រុស​ខិល បាន​​មើល​​ឃើញ​​ចោរ​ពីរ​នាក់​កំពុង​ចែក​មាស​ពេជ្រ​ និង របស់​របរ​ជា​ច្រើន​នៅ​ក្រោម​ដើម​ឈើ ក្មេងប្រុសខិល ភិត​ភ័យ​ណាស់ តែ​ដោយ​មាន​ទំលាប់​ក្លាហាន វា​ក៏​ទំលាក់​បង្វេច​ស្បែក​គោ​ចុះ​ចំ​ក្បាល​ពួក​ចោរ​ ចោរ​ទាំង​២ ភ្ញាក់​ភ័យ​យ៉ាង​ខ្លាំង ទើប​ក្រោករត់​ចោល​របស់​ទ្រព្យ​ទាំង​អស់ ក្មេងប្រុស​ខិល​ឃើញ​យ៉ាង​នោះ​ត្រេកអរ​ណាស់ ក៏​សំរូត​ចុះ​ពី​ដើម​ឈើ ប្រមូល​កើប​វេចស្ពាយ​មាស​ពេជ្រ​ជា​ច្រើ​ត្រលប់​មក​ផ្ទះ​វិញ​។ កុមារខិល​ ក៏​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ស្ដុក​ស្ដម្ភ​នៅ​ ក្នុងភូមិ​។ មាន​សេដ្ឋី​ម្នាក់។ គាត់​អោយ​បំរើ​ទៅ​ហៅ​ចៅ​ខិល​មក​ឈ្លេច​សួរ ៖

- អែរកទ្រព្យបានដោយវិធីណា?
- បាទខ្ញុំបាទបានសំលាប់គោ យកស្បែកលក់។ ដោយសារតំលៃនៃស្បែកគោនោះ ទើបខ្ញុំប្រកបរបរបានចំរើន(ចៅខិលកុហកតប)។
- បើដូច្នោះអញនឹងអោយបំរើសំលាប់គោទាំងអស់ដើម្បីយកស្បែក។

ចាប់តាំងពីថ្ងៃនោះមក សេដ្ឋីក៏ចាត់បំរើអោយសំលាប់គោយកស្បែក ហើយអោយនាំយកទៅជួញនៅទីទាំងឡាយ។ តែជំនួញនេះពុំបានផលឡើយ។ ដោយចាញ់បោកកុមារខិល សេដ្ឋីខឹងណាស់ ទើបអោយបំរើទៅបំពានចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទំលាក់ សំលាប់ចោលក្នុងទឹកទន្លេ។

បំរើក៏គោរពតាមសេដ្ឋី ហើយនាំគ្នាទៅព័ទ្ធចាប់កុមារខិល ច្រកបញ្ចូលក្នុងបាវចងមាត់យ៉ាងជិត នាំមកជួនសេដ្ឋី ពេលធ្វើដំនើរមកដល់ពាក់កណ្ដាលផ្លូវ ដោយមានការហេវហត់យ៉ាងខ្លាំង ពួកអ្នកបំរើ​ទាំងឡាយក៏ទំលាក់បាវចោលនូវមាត់ផ្លូវហើយទើបនាំគ្នាចូលទៅរកអាហារបរិភោគ នៅក្នុងតៀមមួយ។ ខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់ កំពុង​កៀងចៀមមួយហ្វូង វាក៏ស្រែកហៅអ្នកគង្វាលតិចៗ រួចពោលត្អូញត្អែថា «សូមលោកមាជួយស្រាយមាត់បាវនេះលែងខ្ញុំផង សេដ្ឋីបានចាត់បំរើអោយនាំខ្ញុំទៅរក្សាទ្រព្យសម្បត្ដិ និងជួយបង្ហាត់សេះ តែខ្ញុំមានទំលាប់ខ្លាចសេះណាស់ ខ្ញុំពុំហ៊ានទៅទេ ទោះបីខ្ញុំប្រកែកយ៉ាងណាក្ដី បំរើសេដ្ឋីក៏ពុំយល់ព្រម ហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះ។ ដូចលោកជ្រាបស្រាប់​ មុខរបរនេះ​ប្រកបដោយ​ភាពខ្ពង់ខ្ពស់ និង កិត្ដិយស។ បើលោកមាពេញចិត្ដ សូមអញ្ជើញទៅជំនួយខ្ញុំទុកអោយខ្ញុំនៅថែរក្សាចៀមនេះម្ដង។

លាភអញមកដល់ហើយតើ អាក្មេងល្ងង់នេះមិនស្គាល់ប្រយោជន៍វាទេ អញ នឹងចូលសំងំក្នុងបាវនេះជំនួសវាម្ដង។ គិតហើយបុរសនោះក៏ចូលទៅសំងំក្នុងបាវជំនួសកុមារខិល ក្រោយពីបាន​បរិភោគ​ឆ្អែតហើយពួកបំរើសេដ្ឋីក៏ត្រលប់មកវិញហើយក៏ចាប់បាវលីបន្ដដំនើរតទៅទៀត ដោយពុំបានដឹងកិច្ចកលអ្វីឡើយ។ សេដ្ឋីបានអោយពួកអ្នកបំរើ យកបាវនោះទៅទំលាក់ចោល​ក្នុង​ទឹកទន្លេ បុរសអ្នកគង្វាលក៏ស្លាប់អាសារបង់ទៅ។

ពេលកន្លងមកមិនយូរប៉ុន្មាន សេដ្ឋីក៏បានជួបជាមួយចៅខិលម្ដងទៀត មានទាំងហ្វូងច្រៀមជាច្រើនផង សេដ្ឋីនឹកឆ្ងល់ភិផលក្នុងចិត្ដណាស់ រួចក៏សួរចៅខិលថា ៖

- អែងរឺ ដែលអញយកទៅទំលាក់ក្នុងទឹកថ្ងៃមុននោះ?
- បាទ! មែនហើយលោកសេដ្ឋី កុមារតប តែជាសំនាងល្អណាស់នៅបាតទន្លេសបូរដោយទ្រព្យសម្បត្ដិធនធានជាច្រើន នេះនែហ្វូងចៀមដែលខ្ញុំទើបតែកៀងយកមក។

សេដ្ឋីបានស្ដាប់កុមារខិលហើយ ក៏ជឿយ៉ាងពិតប្រាកដ ឥតគិតពិចារណារអ្វីឡើយ ដោយមានចិត្ដលោភលន់ពន់ប្រមាណ សេដ្នីក៏បញ្ជាអោយពួកបំរើយក​បាវមកច្រកគាត់ហើយ​អោយយកទៅ​ទំលាក់ទឹកទន្លេ ដូចកាលដែលធ្វើទៅលើបុរសគង្វាលយ៉ាងនោះដែរ។

សូមមើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ