រឿន រាជ
១.ជីវប្រវត្តិរបស់លោក រឿន រាជ លោក រឿន រាជ បានកើតនៅថ្ងៃទី៣ មករា ឆ្នាំ១៩៩៥ នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ លោកជាកូនច្បងនៅក្នុងគ្រួសារចំនោមបងប្អូនប្រុស៤ នាក់។
នៅឆ្នាំ២០០០ដល់២០០៧ លោកបានចូលរៀននៅសាលាបឋមសិក្សារអង្គរឃ្លោកចាស់ ស្ថិតនៅភូមិផ្លាំង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ២០០៧ដល់២០១០ លោកបានចូលរៀននៅអនុវិទ្យាល័យត្រពាំងជ្រែ ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ២០១០ដល់២០១៣ លោកបានចូលរៀននៅវិទ្យាល័យមេសាង ស្ថិតនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ២០១៣លោកបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សារទុតិយភូមិបាននិទ្ទេសD សម័យប្រឡង៥ សីហា ២០១៣។ នៅឆ្នាំ២០១៣ដល់២០១៤បានចូលធ្វើការរោងចក្រនៅភ្នំពេញជាកម្មករ។ នៅឆ្នាំ២០១៤ដល់២០១៨ បញ្ជប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តនៃ សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ នៅឆ្នាំ២០១៥ដល់២០១៩ បញ្ជប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស នៃសកលវិទ្យាល័យបញ្ញាស្រ្តកម្ពុជា។ នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥ ត្រូវបានឧប្បសម្បទារជាភិក្ខុ ធម្មរក្ខិតោ រឿន រាជ រហូតដល់ឆ្នាំ២០១៨។ លោកអ្នកក៏ភ្ជាប់ទំនាក់ទំនងទៅបណ្តាញសង្គមរបស់លោកមានដូចជា៖
១. បណ្តាញសង្គមហ្វេសបុកៈ https://web.facebook.com/sovannreach.victoria , https://web.facebook.com/roeurnreachofficial/?ref=bookmarks ២. Instagram: https://www.instagram.com/roeurn_reach/
២.ដំណើរជីវិតរបស់លោករឿន រាជ ជាកូនប្រុសច្បង នៅក្នុងគ្រួសារកសិករមួយ នៅខេត្តព្រៃវែង ពិតជាតស៊ូ ពុះពារគ្រប់ឧបសគ្គ ទម្រាប់បានបញ្ជប់ថ្នាក់មហាវិទ្យាល័យ។ កាលនៅពីក្មេងលោកតែងតែជួយការងារឪពកម្តាយ ពេកសម្រាកពីការសិក្សា។