រោគគ្រុនចាញ់
រោគគ្រុនឈាម (Dengue fever) | |
---|---|
Classification and external resources | |
The typical rash seen in dengue fever | |
ICD-10 | A90. |
ICD-9 | 061 |
DiseasesDB | 3564 |
MedlinePlus | 001374 |
eMedicine | med/528 |
MeSH | C02.782.417.214 |
ប្រភេទនៃរោគ
កែប្រែរោគគ្រុនចាញ់អាចកើតដល់មនុស្សគ្រប់វ័យ និងគ្រប់ប្រភេទ។ គេឃើញរោគនេះកើតច្រើននៅរដូវក្ដៅ។ ភ្នាក់ងារសំខាន់ដែលនាំមេរោគចូលមកក្នុងខ្លួនមនុស្សយើង គឺសត្វមូសដែកគោលញី (Anophèle)។
រយៈពេលដែលប្រាកដ
កែប្រែក្រោយដែលបានទទួលមេរោគចូលមកក្នុងខ្លួនហើយ រោគនឹងសម្ដែងឲ្យបានប្រាកដក្នងរយៈពេល ១ទៅ៣សប្ដាហ៍។
អាការៈរោគ
កែប្រែអាការៈដំបូងនៃរោគគ្រុនចាញ់គឺ៖
- ឈឺមាត់
- អណ្ដាតឡើងពណ៌ស
- ចង្អោរ
- ក្អួតអាហារ ឬ ក្អួតបែកប្រមាត់
- ទល់លាមក ឬ រាករូស
- មានគ្រុន (សីតុណ្ហភាព ៣៩ ឬ ៤០អង្សារ) តែគ្រុនមិនទៀង ជួនណាគ្រុនជាប់រាល់ថ្ងៃ, ជួនណា២ថ្ងៃម្ដង, ជួនណា៣ថ្ងៃម្ដង
- ខ្លួនប្រាណស្លេកស្លាំងយ៉ាងខ្លាំង
- អស់កម្លាំងល្ហិតល្ហៃ
អាការៈទី២ នៃរោគគ្រុនចាញ់ ចែកចេញជាអាការៈប្រែប្រួល៣យ៉ាង។
អាការៈប្រែលប្រួលទី១
កែប្រែ- អាការៈត្រជាក់១ម៉ោង ឬ ២ម៉ោង
- គ្រុនញាក់យ៉ាងខ្លាំងហើយយូរ
- ញ័រធ្មេញរណ្ដំ
- ដកដង្ហើមថប់ៗ
- ស្បែកត្រជាក់, ចុងដៃជើងត្រជាក់ដូចទឹកកក
- គេដាក់សីតុណ្ហមាត្រ នៅក្រោមក្លៀកគេឃើញសីតុណ្ហភាព ៤០ឬ៤១អង្សារ
- ជីពចរតិច
- ចង្អោរ ឬ ក្អួត
- ដាលរីកធំ
អាការៈប្រែប្រួលលើកទី២
កែប្រែ- អាការៈត្រជាក់ ផ្លាស់ទៅជាអាការៈក្ដៅយ៉ាងខ្លះ (១ម៉ោង ឬ ២ម៉ោង)
- ស្បែកស្ងួតក្ដៅចែស
- មុខក្រហម
- ស្រេកទឹកមិនចេះស្ងប់
- សីតុណ្ហភាព ៤០ឬ៤១អង្សារ
- ឈឺក្បាលយ៉ាងខ្លាំង ជួនកាលរវើររវាយ។
អាការៈប្រែលប្រួលលើកទី៣
កែប្រែ- អាការៈបែកញើស (២ម៉ោង ទៅ ៤ម៉ោង)
- សីតុណ្ហភាពចុះមកធម្មតា (៣៦អង្សារ)
- ស្បែកត្រជាក់
- ជីពចរដើរមួយៗ
- ជាលចុះតូច
- ញើសចេញច្រើន អ្នកជំងឺត្រូវផ្លាស់សំលៀកបំពាក់ជាញឹកញយ
- មានកន្ទួលនៅនឹងបបូរមាត់
រោគជ្រៀតជ្រែក
កែប្រែក្នុងវេលាដែលកើតរោគគ្រុនឈាម អាចនឹងមានរោគជ្រៀតជ្រែកមកបន្ថែមទៀត ព្រោះអ្នកជំងឺមានកម្លាំងខ្សោយចុះស្គមជាងខ្លាំង។ ឯរោគជ្រៀតជ្រែកទាំងនោះគឺ រោគខ្វះឈាម ឬ ឈាមតិច រោគបេះដូង និងរោគក្រពះអាហារជាដើម។
រយៈដែលអាចឆ្លងបាន
កែប្រែរហូតដល់វេលាកើតគ្រុនឈាម សត្វមូសអាចនាំមកនូវមេរោគពីអ្នកជំងឺ ទៅកាន់មនុស្សដែលមានសុខភាពល្អបាន។
វិធីការពារ
កែប្រែ- កុំឲ្យមូសខាំ ដេកត្រូវដាក់មុង
- ត្រូវចិញ្ចឹមត្រីក្រឹមក្នុងពាងអោយស៊ីដង្កូវទឹក កុំឲ្យមូសកើតបាន
- សម្លាប់ដង្កូវទឹក នៅក្នុងទីស្អុយ ដោយចាក់ប្រេងកាត
- ទទួលទានថ្នាំដើម្បីការពារជាមុន មុននឹងចូលទៅកន្លែងណាដែលមានរោគគ្រុនឈាម។
- សំអាតព្រៃជុំវិញផ្ទះ
វិធីរក្សារោគ
កែប្រែ- ត្រូវទទួលទានថ្នាំ ឬ ចាក់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
- ត្រូវដេកស្ងៀម
- ត្រូវបរិភោគអាហាររាវៗ ដូចជាទឹកដោះគោ បបរ ក្រូចពោធិសាត់