រោគចិត្ត
ក. អ្វីទៅជាស្រេ្តស?
ស្រ្តេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និងសរីរាង្គកាយទៅនឹងស្រ្តេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត)។ ស្រ្តេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត) មានប្រភពមកពីបរិស្ថាន ទំនាក់ទំនង ការងារ និងសង្គម។ ស្រ្តេសជាបញ្ហាមួយកើតស្ទើរតែគ្រប់បុគ្គលទាំងអស់ មិនថាស្រ្តីឬបុរស អ្នកមានឬអ្នកក្រ អ្នកជនបទឬទីក្រុង និងមិនថាតែពេលណាឬមួយណាឡើយនៃដំណើរជីវិតរស់នៅរបស់យើងគ្រប់ៗរូប។ ស្ត្រេសនាំទៅដល់ការប៉ះពាល់ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន៖ ១. អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះសម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។
២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។
ខ. អ្វីខ្លះជារោគសញ្ញាស្ត្រេស?
រោគសញ្ញានៃស្ត្រេសមានដូខខាងក្រោម៖