ហេតុ​នាំ​ឲ្យ​កើត​ព្រូន

កែប្រែ

ព្រូន​អាច​ចូល​មក​ក្នុង​ខ្លួន​មនុស្ស​យើង ដោយ​សារ​ទឹក​ដី ផ្លែ​ឈើ ឬ បន្លែ​ស្រស់ សាច់​គោ សាច់​ជ្រូក ត្រី​មិន​ស្អាត។

អាការៈ​រោគ

កែប្រែ
  1. ជួន​ណា​គ្មាន​ឈឺ​ចាប់​អ្វី​ទេ, គេ​យក​លាមក​ទៅ​ពិនិត្យ​ទើប​ដឹង​ច្បាស់​ថា​មានកើត​ព្រូន
  2. ជួន​ណា​ឃ្លាន​ច្រើន ឬ មិន​សូវ​ឃ្លាន
  3. ក្អួត ចង្អោរ ចុក​ពោះ
  4. ទល់​លាមក ឬ រាក​រូស
  5. និន្ទ្រា​មិន​សូវ​លក់
  6. ប្រកាច់
  7. រមាស់​ទ្វារ​ធំ ច្រមុះ អវយវៈ​តពូជ
  8. ស្លេក​ស្លាំង


វិធី​បង្ការ

កែប្រែ
  1. ត្រូវ​បរិភោគ​អាហារ​ឆ្អិន
  2. ផឹក​ទឹក​ដាំ​ពុះ
  3. ហាម​​ឲ្យ​ក្មេង​យក​ម្រាម​ដៃ ដែល​ប្រឡាក់ដី​ដាក់​ក្នុង​មាត់
  4. ហា​ម​​ឲ្យ​កូន​ក្មេង​អេះ​ទ្វារ​លាមក និង​មិន​ឲ្យ​យក​ម្រាម​ដៃ​ដាក់​ក្នុង​មាត់
  5. ក្រចក ត្រូវ​កាត់​ខ្លី