រោគ​គ្រុន​រលាក​ពោះ​វៀន

ប្រភេទ​នៃ​រោគ

កែប្រែ

រោគ​នេះ​អាច​កើត​ដល់​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ប្រភេទ។

អាការៈ​រោគ

កែប្រែ
  1. មាន​ការ​រសាប់​រសល់
  2. បាយ​មិន​បាន
  3. ឈឺ​ក្បាល
  4. មាន​គ្រុន​ខ្លាំង​ឡើង​ម្ដង​បន្តិចៗ (សីតុណ្ហភាព​ឡើង​រហូត​ដល់ ៤០​អង្សារ ក្នុង​រយៈ​ពេល ៤​ទៅ​៦​ថ្ងៃ)
  5. ហើម​ពោះ ឆ្អល់​ពោះ
  6. រាករូស
  7. អណ្ដាត​ស្អិត
  8. លាមក​រាវ​យ៉ាង​ច្រើន
  9. មាន​ស្នាម​កន្ទួលតូចៗ ពណ៌​ផ្កា​កុលាប​នៅ​លើ​ទ្រូង និង​ពោះ
  10. អាការៈ​នេះ ស្ថិត​មាន​នៅ​ពី​១០ ទៅ ១៥​ថ្ងៃ
  11. គ្រុន​ខ្លាំង​នៅ​ដដែល (៤០​អង្សារ)
  12. អណ្ដាត​ស្ងួត
  13. នៅ​សប្ដាហ៍​ទី៣ បើ​មនុស្ស​មាន​ជំងឺ​បម្រុង​ជា​គ្រុន​ចុះ​មក ៣៧​អង្សារ ហើយ​កម្លាំង​ក៏​ចាប់​មាន​ឡើង​វិញ។


រោគ​ជ្រៀត​ជ្រែក

កែប្រែ

នៅ​ពេល​ដែល​កើត​រោគ​គ្រុន​រលាក​ពោះ​វៀន អច​មាន​រោគ​ជ្រៀត​ជ្រែក​មក​បន្ថែម​ទៀត​គឺ៖

  • រោគ​ហូរ​ឈាម​ខ្មៅ ចេញ​ពី​ពោះ​វៀន នៅ​ថ្ងៃ​ទី​១៤ ទៅ ថ្ងៃ​ទី​២១
  • រោគ​ដំបៅ​ក្នុង​ពោះ​វៀន ដែល​មាន​អាការៈ​គួរ​ឲ្យ​សម្គាល់​បាន​គឺ ក្អក ក្អើក ពោះ​ប៉ោង
  • រោគ​បេះដូង រោគ​សួត រោគ​ឆ្អឹង រោគ​តម្រង​នោម និង​រោគ​សរសៃ​ឈាម ។ល។


រយៈ​ពេល​ដែល​អាច​ជា​សះស្បើយពី ១០​ថ្ងៃ ទៅ ១៤​ថ្ងៃ និង ២១​ថ្ងៃ។

រយៈ​ដែល​អាច​ឆ្លង​បាន

កែប្រែ

ដរាប​ណា​អ្នក​ជំងឺ​មិន​ទាន់​ថា​សះស្បើយ​ទេ ដរាប​នោះ​រោគ​អាច​ឆ្លង​ទៅ​មនុស្ស​ដទៃ​ទៀត​បាន ព្រោះលាមក និង បស្សាវៈ​របស់​មនុស្ស​ឈឺ ពោរ​ពេញ​ទៅ​ដោយ​មេរោគ។

វិធី​ការ​ពារ

កែប្រែ

នៅ​ពេល​កើត​រោគ​នេះ ត្រូវ​ការ​ពារ​ខ្លួន​ដូច​តទៅ៖

  1. ផឹក​ទឹក​ឆ្អិន
  2. កុំ​បរិភោគ​បន្លែ​ស្រស់ (សាឡាត់)
  3. កុំ​បរិភោគ​ងាវ
  4. កុំ​ឲ្យ​រុយ​រោម​អាហារ
  5. កុំ​បរិភោគ​អាហារ​នៅ​ក្នុង​បន្ទប់​អ្នក​ជំងឺ​ឲ្យ​សោះ
  6. ពិសេស​ត្រូវ​ចាក់​វ៉ាក់​សាំង​ការ​ពារ​រោគ។


វិធី​ព្យាបាល

កែប្រែ
  1. ត្រូវ​ឲ្យ​អ្នក​ជំងឺ និន្ទ្រា​ក្នុង​បន្ទប់​ស្អាត​ធំ​ទូលាយ មាន​ពន្លឺ​ព្រះ​អាទិត្យ​ចេញ​ចូល​គ្រប់​គ្រាន់
  2. គ្រែ​អ្នក​ជំងឺ ត្រូវ​ដាក់​កណ្ដាល​បន្ទប់
  3. ខ្លួន​ប្រាណ​អ្នក​ជំងឺ ត្រូវ​ស្អាត​ជា​និច្ច
  4. លាមក​និង​បស្សាវៈ ត្រូវ​ជុះ​ឬ​នោម​ដាក់​ក្នុង​កន្ថោរ​ដែល​មាន​ទឹក ក្រេ​ហ្ស៊ីល
  5. ត្រូវ​ដុស​លាង​មាត់​ជា​ច្រើន​ដង​ក្នុង​១​ថ្ងៃ ដោយ​ទឹក​ក្ដៅ ប្រើ​ថ្នាំ​ដុស​ធ្មេញ
  6. ដាក់​ទឹក​កក​លើ​ក្បាល លើ​ពោះ ឬ​ត្រង់​បរិវេណ​បេះដូង


អាហារ​សម្រាប់​អ្នក​ជំងឺ

កែប្រែ

គឺ​ត្រូវ​ផ្ដល់​នូវ​អាហារ​រាវៗ ហើយ​និង​ភេសជ្ជៈ​ជា​ច្រើន។ ទឹក​ដោះ​គោ​ក្នុង​២៤​ម៉ោង ១លីត្រ​ឬ​២លីត្រ។ ទឹក​បន្លែ​ស្ងោរ​កន្លះ​លីត្រ។ ទឹក​តែ កាហ្វេ​ស្ដើង ១/៤លីត្រ។ ទឹកក្រូច​ពោធិសាត់​កន្លះ​លីត្រ។ ក្រោយ​ពេល​បាត់​គ្រុន​៥​ថ្ងៃ​មក ត្រូវ​ផ្ដល់​បបរ ស៊ុត សាច់​ត្រី បន្តិច​បន្តួច និង​សាច់​នំប៉័ង។ បើ​មនុស្ស​មាន​ជំងឺ​ក្ដៅ​ខ្លួន​ឡើង​វិញបន្តិច ត្រូវ​ផ្ដល់​អាហាវ​រាវ​វិញ​ជា​ប្រញាប់។