រោគ​ផ្ដាសាយ​ដើម​បំពង់ក

ប្រភេទ​រោគ

កែប្រែ

រោគ​ផ្ដាសាយ​ដើម​បំពង់​ក អាច​កើត​មាន​ដល់​មនុស្ស​គ្រប់​វ័យ និង គ្រប់​ប្រភេទ។

មូល​ហេតុ

កែប្រែ

រោគ​នេះ​បើ​កើត​ហើយ​ឆាប់​បាត់​ទៅ​វិញ​គឺ​បណ្ដាល​មក​ពី៖

  1. រោគ​ផ្ដាសាយ​ធម្មតា
  2. ប្រើ​សម្លេង​ច្រើន​ហួស
  3. ជក់​បារី​ច្រើន​ហួស

រោគ​នេះ​បើ​កើត​ហើយ​រាំរ៉ៃគឺ​បណ្ដាល​មក​ពី៖

  1. រោគ​ខាន់​ស្លាក់
  2. រោគ​ស្វាយ​ប្រមេះ
  3. រោគ​របេង​សួត

អាការៈ​រោគ

កែប្រែ

អាការៈ​នៃ​រោគ​ផ្ដាសាយ​ដើម​បំពង់​ក​នោះ​គឺ៖

  1. មាន​អាការៈ​ក្អក​ឈឺ​ជា​ញឹក​ញយ
  2. សម្លេង​ស្អក ជួន​ណា​និយាយ​មិន​ចេញ
  3. ស្ងួត​បំពង់​ក
  4. លេប​ទឹក​ដោយ​ពិបាក
  5. ជួន​ណា​មាន​គ្រុន​បន្តិច​បន្តួច

វិធី​រក្សា​រោគ

កែប្រែ
  1. មនុស្ស​មាន​ជំងឺ​ត្រូវ​និន្ទ្រា​ស្ងៀម នៅ​ក្នុង​បន្ទប់ក្ដៅ
  2. យក​សំពត់​ជ្រលក់​ទឹក​ក្ដៅ​រុំ​ក
  3. ខ្ពុរ​ក​ដោយ​ទឹក​អំបិល លាង​មាត់​ដោយ​ទឹក​អំបិល
  4. ហាម​ឲ្យ​និយាយ​ស្ដី​ច្រើន