លក្ខខណ្ឌសង្គមកម្ពុជា
លក្ខខណ្ឌសង្គមកម្ពុជា
កែប្រែប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥ គម²។ បើគិតពីចំនួនប្រជាជនគឺមានចំនួនតិចជាងប្រទេសខ្លះនៅអាស៊ីអាគ្នេយ៍ លើកលែងតែប្រួទេសឡាវ សិង្ហបុរី និង ប្រុយណេ។ តាមការធ្វើជំរឿននាខែមិនា ១៩៩៨ ប្រជាជនកម្ពុជាមានចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយអត្រាកំណើនប្រជាជនប្រចាំឆ្នាំមាន ២,៤៩%។ សង្គ្រាម និង វិបត្តិនយោបាយនៅកម្ពុជាកន្លងមក បានធ្វើឲ្យស្ថានភាពប្រជាជនមានបំរែបម្រួល និងធ្វើឲ្យមានចលនាបំលាស់លំនៅផងដែរ។
១.ទំរង់ប្រជាសាស្ត្រកម្ពុជា
កែប្រែទម្រង់ប្រជាសាស្ត្រកម្ពុជារួមមាន ដង់ស៊ីតេប្រជាជន ទម្រង់តាមភេទ និងអាយុ ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។ ទម្រង់នេះ តែងតែប្រែប្រួលទៅតាមសម័យកាលនីមួយៗ។
១.១. ដង់ស៊ីតេ និងលទ្ធភាពបង្កកំណើតនៃប្រជាជនកម្ពុជា
កែប្រែ១.១.១. ប្រជាជនកម្ពុជា
កែប្រែយោងតាមការធ្វើជំរឿនរបស់ក្រសួងផែនការ (ថ្ងៃទី ៣-១២ ខែមិនា ឆ្នាំ១៩៩៨)ចំនួនប្រជាជនកម្ពុជាមានចំនួនសរុប ១១ ៤៣៧ ៦៥៦ នាក់។ ក្នុងនោះមានបុរស ៥ ៥១១ ៤០៨នាក់ និងស្ត្រី ៥៩២ ៦៤៨នាក់។ ប៉ុន្តែរបាយប្រជាជននៅតាមតំបន់មិនស្មើគ្នាទេ ៖
- តំបន់វាលរាប ៖ (ភ្នំពេញ កណ្ដាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងតាកែវ) ប្រមូលផ្ដុំប្រជាជនចំនួន ៥ ៨៩៨ ៣០៥នាក់ ស្មើនឹង ៥១,៥៧%។
- តំបន់ទន្លេសាប ៖ (កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តមានជ័យ ប៉ៃលិន) ប្រមូលផ្ដុំប្រជាជនចំនួន ៣ ៥០៥ ៤៤៨នាក់ ស្មើនឹង ៣០,៦៥%។
- តំបន់ឆ្នេរសមុទ្រ ៖ (ក្រុងព្រះសីហនុ កំពត ក្រុងកែប និងកោះកុង)ប្រមូលផ្ដុំប្រជាជនចំនួន ៨៤៤ ៨៦១នាក់ ស្មើនឹង ៧,៣៩%។
- តំបន់ខ្ពង់រាប និងតំបន់ភ្នំ ៖ (កំពង់ស្ពឺ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និង ព្រះវិហារ)ប្រមូលផ្ដុំប្រជាជនចំនួន ១ ១៨៩ ០៤២នាក់ ស្មើនឹង ១០,៣៩%។
ដូចនេះតំបន់វាលរាប និងតំបន់ទន្លេសាបមានប្រជាជនរស់នៅច្រើនជាងគេ ដោយសារតំបន់នេះសំបូរដីមានជីជាតិ ផ្លុវទឹក ត្រី ដែលជាលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការរស់នៅ។
១.១.២. ដង់ស៊ីតេប្រជាជន
កែប្រែដង់ស៊ីតេប្រជាជនគឺចំនួនប្រជាជនក្នុង១គម²។ ប្រជាជនកម្ពុជាមានផ្ទៃ ១៨១ ០៣៥គម² និងមានដង់ស៊ីតេប្រជាជនមធ្យម ៦៤នាក់ក្នុង ១គម²។ ប៉ុន្តែដង់ស៊ីតេនេះប្រែប្រួលទៅតាមតំបន់ ៖ តំបន់វាលរាបមាន ២៣៥នាក់ តំបន់ទន្លេសាបមាន ៥២នាក់ តំបន់ឆ្នេរសមុទ្រមាន ៤៩នាក់ តំបន់ភ្នំ និងខ្ពង់រាបមាន ១៧នាក់។ ក្នុងចំណោមខេត្តក្រុងទាំងអស់ដង់ស៊ីតេប្រជាជនប្រែប្រួលពី ២នាក់ក្នុង ១គម²នៅមណ្ឌលគីរី ដល់ ៣៤៤៨នាក់ក្នុង ១គម²នៅរាជធានីភ្នំពេញ។ ដង់ស៊ីតេនេះក៏ប្រែប្រួលពីស្រុកមួយ ទៅស្រុកមួយទៀតដែរ ទោះបីនៅក្នុងខេត្តជាមួយគ្នាក្ដី។
១.១.៣. កម្រិតលទ្ធភាពបង្កកំណើត
កែប្រែអត្រាលទ្ធភាពបង្កកំណើត គឺចំនួនកូនជាមធ្យមដែលស្ត្រីម្នាក់អាចបង្កើតបានក្នុងដំណាក់បន្តពូជ។ តាមការធ្វើជំរឿនក្នុងឆ្នាំ១៩៩៨ អត្រាលទ្ធភាពបង្កកំណើតគឺ ស្ត្រីម្នាក់មានកូនជាមធ្យម ៥,២នាក់ ដែលជាអត្រាមួយខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែកម្រិតលទ្ធភាពបង្កកំណើតប្រែប្រួលទៅតាមលក្ខខណ្ឌរបស់នារី ៖ ក្នុងគ្រួសារធូរធារហើយរស់នៅទីក្រុងនោះលទ្ធភាពបង្កកំណើតរបស់ស្ត្រីក៏ថយចុះដែរ។ កម្រិតលទ្ធភាពបង្កកំណើតរបស់ស្ត្រីគឺជាកត្តាកំណត់នៃការអភិវឌ្ឍន៍មនុស្ស។ ការសិក្សាបង្ហាញថា បើកម្រិតអភិវឌ្ឍន៍មនុស្សមានកម្រិតទាប (បញ្ហាចូលសាលារៀន ផ្ដល់ចំណីអាហារ សុខភាព -ល-) លទ្ធភាពបង្កកំណើតអាចច្រើន។ តែវាអាចថយចុះប្រសិនបើមានប្រើវិធីពន្យាកំណើត។
== ១.២. ទម្រង់តាមភេទ និងអាយុនៃប្រជាជនកម្ពុជា ==បចលង
១.២.១. ទម្រង់តាមភេទ
កែប្រែតួលេខជំរឿនក្នុងឆ្នាំ ១៩៩៨ បង្ហាញឲ្យដឹងថា ស្ត្រីកម្ពុជាមានចំនួនច្រើនជាងបុរសទាំងនៅទីប្រជុំជន និងជនបទ។ ប៉ុន្ត្ែបើគេពិនិត្យចំនួនមនុស្សប្រុសលើចំនួនមនុស្សស្រី ១០០នាក់តាមក្រុមអាយុគេឃើញថា ៖
- នៅក្នុងក្រុមអាយុ ១៥-១៩ ឆ្នាំ ចំនួនស្ត្រី និងបុរសមានប្រហាក់ប្រហែលគ្នា។
- ផ្ទុយទៅវិញក្នុងក្រុមវ័យចាស់ (អាយុ៦៥ឆ្នាំឡើង) ចំនួនស្ត្រីមានច្រើនជាងបុរស។ ចំនួនស្ត្រីមានភាគច្រើនបំផុតប្រៀបធៀបនឹងចំនួនបុរសនៅត្រង់ក្រុមអាយុ ៤០-៤៤ឆ្នាំឡើងទៅ។
របបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩) ធ្វើឲ្យទម្រង់ប្រជាជនកម្ពុជាប្រែប្រួលយ៉ាងខ្លាំង ៖ មនុស្សជាង ៣លាននាក់បានស្លាប់ក្រោមការកាប់សម្លាប់ ការបង្អត់អាហារ និងជំងឺផ្សេងៗ។ ប្រជាជនមួយនាក់ក្នុងប្រជាជន៦នាក់បានស្លាប់ក្នុងសម័យនោះ ជាពិសេសបុរសដែលជាមុខសញ្ញាសម្រាប់ប៉ុលពត ។ ដូចនេះមនុស្សដែលស្ថិតក្នុងវ័យ ៤០-៤៤ ឆ្នាំ នាបច្ចុប្បន្ននេះគឺមានអាយុ ២១-២៥ឆ្នាំនៅសម័យខ្មែរក្រហម។
១.២.២. ទម្រង់តាមអាយុ
កែប្រែកុមារអាយុតិចជាង ១៥ឆ្នាំ មានចំនួនដល់ទៅ ៤២.៨%នៃប្រជាជនកម្ពុជាសរុប។ សមាមាត្រកុមារីមាន ៤០.៤% តិចជាងសមាមាត្រកុមារា ៤៥.៤%។ ក្រុមអាយុដែលស្ថិតក្នុងសកម្មភាពសេដ្ឋកិច្ច (ក្រុមដែលសកម្មជាងគេលើវិស័យសេដ្ឋកិច្ច) ពី១៥-៦៤ឆ្នាំ មាន៥៣.៧% ដែលក្រុមវ័យចំណាស់(អាយុ៦៥ឆ្នាំឡើង) មាន៣.៥%។ ដូចនេះចំនួនកុមារដ៏ច្រើននាបច្ចុប្បន្នជាលទ្ធផលនៃបន្ទុះទារកក្រោយឆ្នាំ១៩៧៩ (ក្រោយការដួលរលំរបបខ្មែរក្រហម)។
១.៣. ប្រជាជនសកម្ម
កែប្រែប្រជាជនសកម្មលើវិស័យសេដ្ឋកិច្ចគឺ បុរស និង ស្ត្រីដែលធ្វើការងារក្នុងផលិតកម្ម និងសេវា។ នៅកម្ពុជាប្រជាជនសកម្ម៨៧%រស់នៅជនបទ ដែលភាគច្រើនជាស្ត្រីហើយធ្វើការងារក្នុងវិស័យកសិកម្ម។
១.៣.១. អត្រារួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច
កែប្រែអត្រារួមចំណែកគឺជាភាគរយនៃប្រជាជនសកម្មធៀបនឹងប្រជាជនសរុបចាប់ពី អាយុ៧ឆ្នាំឡើងទៅ។ ចំនួនប្រជាជនសកម្មនៅក្នុងប្រទេសកម្ពុជាមាន ៥ ១១៧ ៨៧៩នាក់ក្នុងនោះមានចំនួន ២ ៦៤១ ៥៧៩នាក់ ឬ ៥១%ជាស្ត្រី។ អត្រារួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចនៃស្ត្រីជនបទ មានកម្រិតខ្ពស់ណាស់ (៦១%) ពិសេសក្រុមអាយុ ២០-៥៤ឆ្នាំ។ ដូចនេះស្ត្រីចូលរួមយ៉ាងជ្រាលជ្រៅក្នុងសកម្មភាពកសិកម្ម។ ឥឡូវនេះបើគេពិនិត្យលើអត្រារួមចំណែកតាមអាយុផ្សេងៗចាប់ពីអាយុ៧ឆ្នាំឡើងទៅគេឃើញថាអត្រារួមចំណែកទាបចំពោះក្រុមអាយុ ៧-១៤ឆ្នាំ ហើយក៏កើនយ៉ាងឡើងលឿនរហូតដល់ក្រុមអាយុ៤៥-៤៩ឆ្នាំ។ ជាទូទៅអត្រារួមចំណែកថយចុះចំពោះក្រុមអាយុ ៧-២៩ឆ្នាំ នៅពេលដែលលទ្ធភាពចូលរៀននិងការបណ្ដុះបណ្ដាលកើនឡើង។
១.៣.២. ការងារកុមារ
កែប្រែបញ្ហាមួយក្នុងចំណោមបញ្ហាចម្បងៗដែលប្រទេសកម្ពុជាត្រូវប្រឈមមុខគឺចំនួនកុមារដ៏ច្រើនដែលបម្រើការងារ និងធ្វើជាស្រីពេស្យា។ តាមឯកសាររបស់អង្គការអភិវឌ្ឍន៍ប្រជាជនអង្គការសហប្រជាជាតិឆ្នាំ១៩៩៧ ស្ត្រីពេស្យា ៣៥%ជាអនីតិជន (តាំងពីឆ្នាំ១៩៩១មក ទីក្រុងនៅកម្ពុជាជួបប្រទះបន្ទុះខាងផ្លូវភេទ)។ លើសពីនេះទៅទៀតនារីរាប់ពាន់នាក់រងគ្រោះពីការជួញដូរក្នុងបនស្រីខូចប្រទេសថៃ ហើយរស់នៅក្នុងលក្ខខណ្ឌមួយលំបាកលំបិនបំផុត។ ជាមួយនេះកុមារ និងយុវជនអាយុពី៧-១៧ឆ្នាំប្រកបការងារនៅតាមកសិដ្ឋានគ្រួសារ និងសហគ្រាសឯកជនដើម្បីបានលុយជួយគ្រួសារ។ ការងាររបស់កុមារនៅជនបទមាន ២៩.៣%ច្រើនជាងនៅទីក្រុង ដែលមានត្រឹមតែ ១១.៣%។
(ប្រភព៖ សិក្សាសង្គមថ្នាក់ទី១២)