លក្ខណៈ​នៃ​ភាសាខ្មែរ

ភាសា ជាពាក្យសម្ដី​ដែលយើងនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីសម្ដែង​នូវឆន្ទៈ​សញ្ជេតនា ចិត្តគំនិតអ្វីមួយ។ នៅក្នុងលោកយើងនេះគ្រប់ជាតិសាសន៍ សុទ្ធតែមានភាសា ផ្ទាល់របស់ខ្លួន សម្រាប់​ប្រើទាក់ទងគ្នានៅក្នុងសង្គមជាតិរៀងៗខ្លួន។ ភាសានៃជាតិសាសន៍នីមួយៗ បានកេីតឡើងដំណើរគ្នាហេីយកំណើតនៃជាតិសាសន៍នោះដែរមានការប្រែប្រួល ចម្រេីនលូតលាស់ ឬ អន់ថយ ទៅតាមសង្គមមនុស្ស។​ ភាសាវិទូបានសិក្សាស្រាវជ្រាវអំពីភាសាទាំងអស់ក្នុងលោកឃើញថា ភាសាមានចំនួនច្រើនណាស់ បើរាប់ទាំងភាសាតូច ធំ ស្លាប់ រស់ មានចំនួនពីរពាន់ប្រាំរយទៅបីពាន់ប្រាំរយភាសា។ក្នុងចំណោមភាសាទាំងនោះ ភាសាវិទូបានធ្វើប្រភេទវិភាគចែកភាសាជាក្រុម រឺអំបូរ។ ភាសាដែលអាចស្ថិតនៅក្នុង អំបូរជាមួយគ្នាបាន លុះត្រាតែមានលក្ខណះពិសេសប្រហែលៗគ្នា។ អំបូរភាសាធំៗ មានចំនួន ២០ ដូចជា :ខ្មេរ

អំបូរភាសា

កែប្រែ
  • អំបូរឥណ្ឌូ-អឺរ៉ុប គឺជាអំបូរភាសាមួយ ទូលំទូលាយក្នុងលោកគ្របដណ្តប់លើទ្វីបអឺរ៉ុប ជិតតែទាំងអស់ និងលើមួយភាគធំនៃប្រទេសឥណ្ឌា។
  • អំបូរអូស្ត្រូអាស៊ី គឺជាអំបូរធំសំខាន់មួយនៅទី្វបអាស៊ីអាគ្នេយ៏។
  • អំបូរម៉ាឡាយ៉ូ-ប៉ូលីនេស៊ី គឺជាអំបូរធំគួរសម ស្ថិតនៅតាមកោះ និងនៅទៀបកោះ ក្នុងភាគខ្លះនៃមហាក្សត្រប៉ាស៊ីហ្វិក និង នៃមហាសមុទ្រឥណ្ឌា ( ១ ) ។ ចំពោះភាសាខ្មែរយើង តើមានប្រភពវិវឌ្ឍន៏ និងលក្ខណះពិសេសយ៉ាងណាទៅដើរ ? យើងបានដឹងហើយថា ភាសាមានកំនើតដំនាលាំគ្នានិងកំនើតមនុស្ស យ៉ាងណាមិញប្រវតិ្តសាស្រ្ត ខ្មែរបានចែងថា ជាតិសាសន៏ខ្មែរមាយូរយារណាស់មកហើយ

( ប្រមាណ៥០០ឆ្នាំមុនគ.ស​ ) ជាតិសាសន៏ដើលធ្លាប់មានអរិយធម៏រុងរឿងក្នុងចំនោមជាតិសាសន៏ដ៏ទៃ ក្នុងភូមភាគអាស៊ីអាគ្នេយ៏។ ដូច្នេះភាសាខ្មែរដែលមានប្រភពជាប់គ្នានឹងជាតិកំនើតមនុស្សខ្មែរ កកើតមានតាំងពីយូរណាស់មកហើយដែរ។ ក្រោយដែលបានសិក្សាស្រាវជ្រាវអំពីភាសាខ្មែរអស់ពេលជាយូរមក​ ភាសាវិទូបរទេសបានបញ្ជូលភាសានេះទៅអំបូរភាសាធំមួយក្នុងចំនោមអំបូរភាសានៅទ្វីបអាស៊ីអាគ្នេយ៏គឺអំបូរខ្មែរ -​ មន នេះឯងតាមលោកពីណូវអំបូរភាសាខ្មែរ - មន ជាក្រុម​ ភាសាមួយ ដែលគួរចាប់អារម្មណ៏ ជាងគេក្នុងបណ្តាភាសាអាស៊ីភាគខាងត្បួង ( អំបូរភាសា អូស្រ្តូ អាស៊ី : អំបូរភាសាម៉ាឡាយ៉ូ - ប៉ូលីនេស៊ី អំបូរភាសាថៃ - វៀតណាម អំបូរភាសាខ្មែរ- មន ) ព្រោះជាភាសាដែលមានប្រវត្តិអក្សរប្លែកពីភាសាដ៏ទៃទៀត ដែលទើបតែមានភាសាសរសេរ ហើយខ្លះទៀតនៅតែគ្មានអក្សរសរសេរដដែល។

  • ចំពោះពាក្យ ខ្មែរ - មន​ នេះធ្វើអោយយើងមានចំងល់តទៅទៀតថា តើមន​ជាអ្វី? ហើយនេះឯណា? តើមានជាតិសាសន៏ ខ្មែរ និង នម ពីរនេះទេរឺដែលនៅក្នុងអំបូរនេះ។

តាមការស្រាវជ្រាវ គេដឹងថា នៅក្នុងអំបូរខ្មែរ- មន ពុំមែនមានតែជាតិខ្មែរ និង ជាតិមន ប៉ុណ្ណោះទេ គឺមានជាតិជាច្រើនទៀត ដែលរស់នៅក្នុងប្រទេសនានានៃអាស៊ីអាគ្នេយ៏ ហើយដែលមានភាសាស្រដៀងគ្នាក្នងផ្នែក សូរសាស្រ្ត រូបសាស្រ្ត និង និឃណ្តសាស្រ្ត ។ ឯជនជាតិទាំងនោះមានជាអាទ៏ :​

  • សេណូយសេម៉ាង ... នៅសហពន្ធម៉ាឡេស៊ីយា។
  • ប៉ាឡោងវ៉ា ... នៅប្រទេសភូមា។
  • ខ្មុ អាឡាក់ ល្មិត ... នៅប្រទេសលាវ។
  • ស្ទផង កួយ ព័រ ស្អូច ជង ព្នង ... នៅប្រទេសខ្មែរ។

==* ម្នង បាហ្នារ សេដង់ព្រុ ... ==នៅប្រទេសវៀតណាម។ ក្នុងចំណោមជនជាតិទាំងនោះ មានតែជនជាតិ ខ្មែរ និង មន ទេ​ ដែលមានអរិយធម៏ខ្ពង់ខ្ពស់ជាងគេ ពីព្រោះជនជាតិទាំងពីរនេះរស់នៅត្រង់តំបន់វាល់ទំនាបនៃទន្លេ ដែលមានជីវជាតិអាចប្រកបរបរ កសិកម្មបានយ៉ាងប្រសើរ ហើយមានទំនាក់ទំនង់ជាមួយនិងបរទេសជាច្រើនថែមទៀត។ ជនជាតិ ខ្មែរ រស់នៅត្រង់តំបន់វាល់ទំនាបនៃទន្លេមេង្គ ឯជនជាតិ មន រស់នៅត្រង់ តំបន់មេណាម ( ប្រទេសសៀម​​ ) និងតំបន់វាល់ទំនាបនៃទន្លេ​​​​ឥរាវតី ( ប្រទេសភូមាសព្វថ្ងៃ ) ។ ឯជនជាតិក្រៅពីនេះ ច្រើនរស់នៅតាមព្រៃភ្នំ ។ អាស្រយ័ដោយអរិយធម៍នៃជនជាតិ និង​ មន លូតលាស់រុងរឿងនេះហើយ ទើបគេនិយមប្រើពាក្យ មន - ខ្មែរ ( តាមទស្សនះអ្នកប្រាជ្ញបរទេស ) រឺ ខ្មែរ - មន (តាមទស្សនះខ្មែរ ) ដូចពាក្យអំបូរ ខ្មែរ - មន អរិយធម៍ ខ្មែរ -មន ជាដើម ។ ប៉ន្តែចាប់ពីសតវត្យទី ១៦ មក ជនជាតិមន ក៏បានបាត់បង់ទឹកដីនិងអធិបតេយ្យរបស់ខ្លួនរហូតមក ដូចជាជនជាតិ ចាមសព្វថ្ងៃនេះដែរ ។ ភាសាខ្មែរក៏ដូចជាធាតុឯទៀតៗនៃអរិយធម៍ដើរ តែងប្រែប្រួលចំនើនលូតលាស់ រឺអន់ថយស្របតាមការរស់នៅរបស់មនុស្សក្នុងសង្គម ។ គេបានកត់សំគាល់ឃើញថា ភាសាសរសេរមានវិវឌ្ឍន៏ពុំទាន់ភាសានិយាយទេ ។ ចំពោះកំនរកំនើតភាសាខ្មែរ ដែលមានជីវិតរហូត់មកដល់សម័យបច្ចុប្បន្ននេះអ្នកប្រាជ្ញខាងភាសាបានសង្កេតឃើញថា មានវិវឌ្ឃន៏ ៣​ លើកធំៗគឺ :

  • ភាសាខ្មែរ បុរាណ ( តាំងពីកំនកំនើតមកដល់សតវត្សទី ១៥ )
  • ភាសាខ្មែរកណ្តាល ( សតវត្សទី ១៦ ដល់ សតវត្សទី ១៩ )

* ភាសាខ្មែរបច្ចុប្បន្ន ( សតវត្សទី ២០ ... )

កែប្រែ

នៅសម័យអាណាព្យាបាលបារំាង វិវឌ្ឍន៏នៃភាសាខ្មែរត្រូវបានបន្ថយល្បឿន ហើយរត់ទៅសំងំក្នុងវត្តអារាម ដែលមានព្រះសង្ឃជួយថែរក្សាទុកអោយ ។ គេបង្ខំអោយរៀនភាសាបារាំងជាយានជាផ្លូវការដែលជាបុព្វហេតុនាំអោយខូចប្រយោជន៏ ដល់ភាសាជាតិឯង ។ នៅសមយ័ឯករាជ្យ ភាសាខ្មែរត្រូវបានប្រកាសអោយប្រើជាផ្លូវការ ។ កំនើតគណះកម្មការវប្បធម៍ មហាវិទ្យាល័យគរុកោសល្យ ( អតីតវជ្ជាស្ថានជាតិ គរុកោសល្យ ) មហាវិទ្យាល័យអក្សរសាស្រ្ត វិជ្ជាស្ថានជាតិខេមរយានកម្មជំរុញអោយមានការបង្កើនពាក្យពេចន៏ថ្មីៗជាច្រើនទៀត ដើម្បីប្រើរការអោយទាន់សម័យនិយម ។ ក្រៅពីកំនើតពាក្យបង្កើតថ្មី គេប្រទះឃើញពាក្យបរទេសជាច្រើន នៅលាយឡំក្នុងភាសាខ្មែរ ។ ​ឯល្បាយភាសានេះកើតទើ្បងនៅពេលដែលខ្មែរមានទំនាក់ទំនងជាមួយនិងបរទេស ដូចជាទាក់ទងក្នុងកិច្ចការទូត - ទេសចរណ៏ - ពាណិជ្ជកម្ម សិក្សាអប់រំ - ជំនឿសាសនា - ល - ។ គេបានកតសំគាល់ ឃើញថាមានអាយុវែង កាលណាល្បាយភាសាក៏កាន់តែមានកើនឡើងៗ សឹងរកពាក្យសុទ្ធរបស់ខ្លួនពុំឃើញ ។ ឯភាសាបរទេសដែលនៅលាយឡំច្រើនជាងគេក្នុងភាសាខ្មែរយើងសព្វថ្ងៃ គឹភាសាបាលី និង សំស្រ្តឹត ។ ភាសាបាលីហូរចូលមកក្នុងភាសាខ្មែរតាមរយះពុទ្ធសាសនា ហីនយាន ឯភាសាសំស្រ្តឹតហូរចូលតាមរយះពុទ្ធសាសនាមហាយាន និង ព្រាហ្មណ៏សាសនា ។ ដោយជនជាតិខ្មែរយើងនិយមគោរពសាសនាឥណ្ឌាទាំងនេះហើយបានជាបាលី - សំស្រ្តឹតព្រមទាំងក្បួនខ្នាត់វេយយ្យាករណ៏ មានឥទ្ធិ- ពលខ្លាំងក្លាមកលើភាសាខ្មែរ ហើយចាករឹសគល់មកដល់សព្វថ្ងៃ ជាហេតុនាំអោយអ្នកខ្លះ ដែលមើលលក្ខណះដើមនៃភាសាខ្មែរពុំឃើញ ហើយក៏តាំងចោទថាភាសាខ្មែរមានប្រភពពីភាសាបាលី- សំស្រ្កឹត ។ ការពិតភាសាទាំងពីរនេះ ចូលមកក្រោយពេលដែលខ្មែរមានភាសាផ្ទាល់ខ្លួនរួចស្រេចទៅហើយ ។ ដូច្នេះ ភាសាខ្មែរពុំមែនកើតចេញមកពីភាសាបាលីសំស្រ្កឹត រឺ ភាសាបាលី- សំស្រ្កឹតជាម្តាយនៃភាសាខ្មែរដូចទស្សនះរបស់លោក J . Taupin នោះទេ​ ។ ខ្មែរប្រើពាក្យបាលី- សំស្រ្តឹតជាពាក្យកំចីដើម្បីបង្រ្គប់នូវកង្វះខាតតែប៉ុណ្ណោះ រីឯពាក្យបាលីសំស្រ្តឹតនេះសោតទៀត ក៏ត្រូវកែប្រែទាំងទូរស័ព្ទ ទាំងរូបស័ព្ទ ដើម្បីអោយស្របស្រួលមកនិងសំដីខ្មែរចំណង់ចំនូលចិត្តខ្មែរ ។ ខេមរនីយកម្មបែបនេះ ពុំមែនធ្វើចំពោះ តែពាក្យបាលី - សំស្រ្កឹតប៉ុណ្ណោះទេ ភាសាបរទេសណាក៏ដោយ ដែលជា្របចូលមកក្នុងភាសាខ្មែរ​ ត្រូវ​ ទទួលការផ្លាស់ប្តូរអោយមានលក្ខណះជាខ្មែរដែរ ។ ម៉្យាងទៀត ភាសាបាលី- សំស្រ្កឹត ស្ថិតដាច់អំពីអំបូរខ្មែរ- មន ព្រោះមានវិភតិ្ត ដូចភាសានៃជនជាតិអឺរ៉ុបដែរ ។ ម៉្យាងទៀត ភាសាបាលី- សំស្រ្តឹតនៅក្នុងអំបូរ ឥណ្ឌ- រ៉ុប ឯណោះទេ ។ ចំពោះភាសាខ្មែរ ប្រសិនបើយើងសិក្សាអោយស៊ីជំរៅលើក្បួនខ្នាត វេយ្យាករណ៏ យើងនិងឃើញពីលក្ខណះខុសគ្នាពីភាសាបរទេស ពិសេសភាសាបាលីសំស្រ្កឹត ។ ភាពខុសគ្នានោះ អាស្រ័យភាសាខ្មែរមានលក្ខណះពិសេសធំៗ មួយចំនួន ដូចជា ការបន្លឺសំលេង ចំនួនព្យាង្គស្រះព្យាង្គ ព្យពា្ជនះ វិធីកំលាយពាក្យ លិង្គ វចនះ និងក្បួនសម្ព័ន្ធ ។ លក្ខណះពិសេសនេះ បង្ហាអោយឃើញថាភាសាខ្មែរជាភាសាងាយសិក្សាងាយយល់ជាងពបពួកភាសាឥណ្ឌូ - អឺរ៉ុប ឆ្ងាយណាស់ ។ ការលើកយកលក្ខណះសំខាន់ៗខ្លះនៃភាសាខ្មែរ មកប្រៀបធៀបនិងភាសាបរទេស មានភាសាបាលី- សំស្រឹ្កតជាដើម ឃើញថាប្លែកគ្នាឆ្ងាយណាស់ ទាំងផ្នែកសួរ ផ្នែកសព្វ ផ្នែកស័ម្ពន្ធ ។ ភស្តុតាងទាំងនេះ បានបញ្ជាក់ថាភាសាខ្មែរមានលក្ខណះពិសេសរបស់ខ្លួន ពោលគឺពុំមែនកើតចេញអំពីភាសាណាមួយទើ្បយ ។ ទំនាក់ទំនងរវាងខ្លឹមសារនិងបរទេសធ្វើអោយមានល្បាយភាសាបរទេសក្នុងភាសាខ្មែរក៏ពិតមែនហើយក៏ប៉ុន្តែការទទួលឥទិ្ធពលភាសាបរទេសនេះតែងប្រព្រឹត្តទៅដោយការប្រែសរួលអោយស្របស្រួលទៅនងភាសាជាតិជាដរាប តួយ៉ាងដូចជាខេមរនីយកម្ម ចំពោះភាសាបាលី- សំស្រ្កឹត ដែលបានពោលនៅខាងលើរួចមកហើយ។ ប្រសិនបើបានដឹងបានយល់អំពីដើមកំនើត និងក្បួនខ្នាតដ៏ប្រពៃនៃភាសាជាតិរបស់យើងហើយ តើយើងដែលជាខ្មែរ ត្រូវមានករណីយកិច្ចបែបណាដែរ ? ទោះបីយើងមានការលំបាកខ្លះក្នុង ការសរសេរ រឺ និយាយដោយសារឥទិ្ធពលបរទេសមកលើភាសាយើងយ៉ាងណាក៏យើងត្រូវមានស្មារតីជាតិជានិច្ច លើកតម្កើនភាសាជាតិ ដោយនំាគ្នានិយមប្រើភាសាជាតិ ក្នុងករណីណាដែលអាច ជៀសវាងភាសាបរទេសបាន ហើយខំការពារភាសាខ្មែរដោយកុំបង្អាប់កុំខំទាញបញ្ជូលទៅក្នុងក្បូនជៀសវាងភាសាបរទេស។ លើសពីនេះទៅទៀត ត្រូវខំង្រឹង និងពង្រីកអោយកាន់ទែដុះដាលឡើង​ ។ បើខ្មែរម្នាក់ៗមានស្មារតីជាតិបែបនេះមែន យើងសង្ឃឹមថាភាសាជាតិយើង មុខជាមានការរីកចំរើនលូតលាស់ហើយនិងបានជាគ្រឹះយ៉ាងមាំនៃជាតិខ្មែរជាពុំខាន៕

( ដកស្រង់ និងកែកំរួលពីសៀវភៅ អរិយធម៍ខ្មែរ របស់លោកស្រី ត្រឹង ងា បោះពុម្ព គ.ស ១៩៧៥ គ.ស ២៥១៨ )​


ខ្មែរ