លោកីយ៍
លោកីយ៍ (អង់គ្លេស: World)
ន័យត្រង់: ពិភពលោក សាកលលោក មេឃ និងផែនដី។
ន័យធៀប: ជាពាក្យដែលប្រើជំនួសឲ្យមនុស្សដែលរស់នៅក្នុងពិភពលោកនេះ ជាពាក្យដែលសំដៅលើពិភពនៃអ្វីមួយ ដូចជាពិភពនៃសេចក្ដីទុច្ចរិត ពិភពនៃសេចក្ដីអាក្រក់ផ្សេងៗ ជាពាក្យដែលសំដៅលើក្រុមនុស្សដែលជាសត្រូវនឹងសេចក្ដីពិត និងជាពួកអ្នកដែលប្រឆាំងនឹងអ្នកដើរតាមព្រះគ្រីស្ទ។ ពាក្យនេះក៏ត្រូវបានប្រើសំដៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាង សេចក្ដីដែលប្រឆាំងនឹងព្រះគ្រីស្ទ សេចក្ដីឥតប្រយោជន៍ សេចក្ដីល្បូង ចំណង់តណ្ហា និងអ្វីៗដែលមាននៅតែបណ្ដោះអាសន្នផងដែរ។[១][២][៣][៤][៥][៦][៧][៨]
សាសនាគ្រីស្ទ
កែប្រែនៅក្នុងសាសនាគ្រីស្ទ ពាក្យ «លោកីយ៍» តែងតែបង្កប់នូវគំនិតស្ដីអំពីសណ្ដាប់ធ្នាប់នៃពិភពរបស់សង្គមមនុស្ស ដែលសណ្ដាប់ធ្នាប់នេះបានដួលរលំ និងខូចរលួយ ខុសពីពិភពខាងមុខដែលនឹងមកដល់។ ពាក្យ «លោកីយ៍» តែងតែត្រូវបានលើកឡើងជាមួយនឹងពាក្យ «សាច់ឈាម» និង «វិញ្ញាណអាក្រក់» ដែលវាជាប្រភពមួយនៃសេចក្ដីល្បួង ដែលគ្រីស្ទានគ្រប់រូបគួរតែចៀសឲ្យផុត។ មានសង្ឃជាច្រើននិយាយពីការខិតខំ "នៅក្នុងពិភពលោកនេះ ប៉ុន្តែមិនត្រូវធ្វើជារបស់ពិភពលោកនេះទេ"—ដូចដែលព្រះយេស៊ូវបានមានបន្ទូលដែរ—ហើយពាក្យថា "ភាពនៃលោកីយ៍" ខុសពី "ភាពនៃសង្ឃ"។
លក្ខណៈនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយស្ដេចរបស់អង់គ្លេស Alfred the Great ដែលគាត់បាននិយាយថា:
"ដូច្នេះខ្ញុំបង្គាប់អ្នករាល់គ្នាឲ្យធ្វើ ដូចដែលខ្ញុំជឿថាអ្នករាល់គ្នាចង់ធ្វើ គឺថា អ្នករាល់គ្នាត្រូវរក្សាខ្លួនឲ្យផុតពីកិច្ចការខាងលោកីយ៍ ហើយអ្នករាល់គ្នាត្រូវធ្វើដូច្នេះឲ្យបានច្រើនលើកច្រើនសារ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យនៅគ្រប់ទីកន្លែង អ្នករាល់គ្នអាចសម្រេចបាននូវប្រាជ្ញាដែលព្រះបានប្រទានដល់អ្នករាល់គ្នា ចូរអ្នករាល់គ្នាសម្រេចបាននូវប្រាជ្ញានោះចុះ។ ចូរគិតពិចារណាអំពីការដាក់ទោសដែលអាចកើតមានដល់យើង នៅក្នុងពិភពលោកនេះចុះ ពេលដែលយើងមិនស្រឡាញ់ប្រាជ្ញារបស់យើងហើយយើងក៏មិនបានបញ្ជូនវាទៅមនុស្សឯទៀតដែរ។ យើងមានឈ្មោះតែមួយគត់ដែលយើងជាគ្រីស្ទានហើយមានមនុស្សតិចណាស់ដែលធ្វើដូច្នោះ"។
ទោះបីជាពាក្យ ហេព្រើរ និងក្រិក ដែលមានន័យថា "លោកីយ៍" ត្រូវបានប្រើនៅក្នុងបទគម្ពីរ ក្នុងន័យផ្សេងៗគ្នាក៏ដោយ ក៏មានឧទាហរណ៍ជាច្រើនអំពីការប្រើប្រាស់ពាក្យនេះនៅក្នុងន័យពិសសេសមួយ ដែលត្រូវបានគេឃើញនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ យោងតាមកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហាន ដូចជា ៧:៧, ៨:២៣, ១២:២៥, ១៤:១៧, ១៥:១៨-១៩, ១៧:៦-២៥, ១៨:៣៦។[៩][១០][១១]
ឯកសារយោង
កែប្រែ- ↑ Merriam-webster.com Archived 2009-04-23 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ American Heritage Dictionary Archived 2008-05-12 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Orel, Vladimir (2003). A Handbook of Germanic Etymology Leiden: Brill. pg. 462.ISBN 90-04-12875-1.
- ↑ Record, R (1556). Castle of Knowledge. cited in The Oxford English Dictionary. World, sense 8. http://www.oed.com/view/Entry/230262?rskey=BRZMwD.
- ↑ e.g. Sacrobosco (1230). Treatise on the Sphere. trans by Lynn Thorndike, 1949. http://www.esotericarchives.com/solomon/sphere.htm.
- ↑ World Canonical Texts
- ↑ Heidegger, Martin (1982). Basic Problems of Phenomenology. Bloomington: Indiana University Press. p. 165. ល.ស.ប.អ. 0-253-17686-7..
- ↑ Heidegger (1982), p. 164.
- ↑ Contemptus mundi Archived 2011-07-08 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Parish Missions Archived 2011-06-05 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Attas, Islam and Secularism, p.