លំផកគឺជាប្រដាប់​ធ្វើ​ដោយ​សំពត់​ស្មាច់ មាន​កំពូល​ស្រួច​វែង​ឆ្លឹម សម្បុរ-ស បិទ​ចម្រៀក​ក្រដាស​ថង​យន់​ត្រង់​កណ្ដាប់​មាត់ ឬ​មិន​បិទ ក៏​មាន, សម្រាប់​ពួក​មន្ត្រី​ពាក់​សីសៈ ក្នុង​កាល​ដែល​មាន​ព្រះ​រាជ​ពិធី​ហែ​ធំ​ៗ ឬ​សម្រាប់​ឲ្យ​កុល​បុត្រ ដែល​កោរ​សក់​រួច​ហើយ​ពាក់​ហែ​ចេញ​ទៅ​បួស : នាគ​ពាក់​លំផក ។

កំណត់ហេតុគំនូរព្រាងរបស់ហូឡង់ ដែលបង្ហាញពីករណីដណ្ដើមរាជ្យសម្បត្តិរបស់ព្រះរាមចូលសាសន៍ឯរវាងឆ្នាំ១៦៤២, រាជវង្សខ្មែរ មន្ត្រីខ្មែរ បានប្រើប្រាស់លំផក។