លំពង្ស
លំពង្ស | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១១៦៣-១១១៨ | ||||
រាជ្យមុន | ព្រះបាទសិរីវីចក្រ | ||||
រាជ្យបន្ត | ព្រះបាទរាជឱង្ការ | ||||
ស្វាមី/មហេសី | សម្ដេចព្រះភគវតីព្រះមហាក្សត្រី ចក្រពត្តិ | ||||
បុត្រ | ព្រះសុរិយោពណ៌ | ||||
| |||||
សន្តតិវង្ស | អង្គជ័យ | ||||
បិតា | ព្រះបាទសិរីវីចក្រ | ||||
មាតា | អ្នកព្រះម្នាងគន្ធបទុម | ||||
ប្រសូត | គ.ស ១០៦៣ មហានគរ | ||||
សុគត | គ.ស ១១១៨ មហានគរ |
ព្រះបាទលំពង្ស (គ.ស ១០៦៣-១១១៨) រជ្ជកាល (គ.ស ១១៦៣-១១១៨) ព្រះលំពង់ ជាព្រះរាជបុត្រាឡើងសោយរាជ្យ ស្នងព្រះវររាជបិតា ក្នុងឆ្នាំមមែបញ្ចស័ក ព.ស ១៧០៧, គ.ស ១១៦៣, ម.ស ១០៨៥, ច.ស ៥២៥។ ព្រះអង្គទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះបរមលំពង្សរាជាធិរាជ។ ព្រះអង្គយកព្រះក្សត្រីលើកជាអគ្គមហេសី ទ្រង់ព្រះនាម សម្ដេចព្រះភគវតីព្រះមហាក្សត្រី ចក្រពត្តិ។ ព្រះអង្គឲ្យប្រជុំសាមលរាជ មកសាងព្រះមេរុ ខ្នាតធំធ្វើបុណ្យ ព្រះបរមសព សម្ដេចព្រះវររាជបិតា បីខែ។ សូរេចហើយ ព្រះអង្គទ្រង់ប្រព្រឹត្ត តាមគន្លងសម្ដេចព្រះវររាជបិតា ដូច្នេះព្រះរាជសីមា អាណាខែត្រ ក៏សុខរៀងមក។ ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស ១៧៤១, គ.ស ១១៩៧, ម.ស ១១១៩, ច.ស ៥៥៩ ព្រះបរមបពិត្រ សោយរាជ្យបាន ៣៥ ឆ្នាំនោះ សម្ដេចព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះរាជឱង្ការ។ លុះសោយរាជ្យមកបាន ៥៥ ឆ្នាំ ព្រះជន្មាយុបាន ៧៥ ឆ្នាំ ទ្រង់ប្រឈួនរោគ សុគតទៅ។ មន្ត្រីលើកព្រះបរមសព ដំកល់ក្នុងព្រះកោដ្ឋហើយ អញ្ជើញព្រះរាជឱង្ការ ជាព្រះរាជបុត្រាឲ្យឡើងសោយរាជ្យ។
អ្នកស្រាវជ្រាវសូមជំរាបថា : "យើងក៏មិនដែលឃើញមានព្រះនាម ព្រះមហាក្សត្រយ៍អង្គនេះក្នុងឯកសារដទៃទៀតដែរ"។
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ព្រះបាទសិរីវីចក្រ |
មហានគរ | តដោយ ព្រះបាទរាជឱង្ការ |