ល្ខោនបាមោជ្ជទ័យ

ល្ខោនបាមោជ្ជទ័យ គឺជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយដែលបានកើតឡើងក្នុងប្រទេសកម្ពុជានៅដើមសតវត្សទី២០ គឺក្នុងចន្លោះឆ្នាំ ១៩១៤-១៩១៨ ពាក្យថា បាមោជ្ជទ័យ (បាមោជជៈទ័យ) គេតែងហៅដល់ឈ្មោះបីស្រដៀងគ្នា ​​​​​​​​​​​​​៖[]

១. បាមោទ័យ (បាមោទ័យ)

២. បាមោជ្ជទ័យ (បាមោជជៈទ័យ)

៣. ប្រាមោទ្យទ័យ (ប្រាមោទ្យទ័យ)

ពាក្យថាបាមោជ្ជទ័យ គឺជាភាសាបាលី រីឯពាក្យប្រាមោទ្យទ័យ ជាភាសាសំស្ក្រឹតពាក្យទាំងពីរមានន័យដូចគ្នា សេចក្តីរីករាយ សេចក្តីពេញចិត្តខ្លាំង រំជួលចិត្ត ឧទាហរណ៍. មានបីតិបាមោជ្ជពន់ពេក (មានបីតិរីករាយពន់ពេក)។

ល្ខោនបាមោជ្ជទ័យ ឬល្ខោនកម្សាន្តចិត្តនេះ គឺពិតជាបានកើតឡើងនៅកម្ពុជាដោយយកលំនាំពីល្ខោនច្រៀងបច្ចឹមប្រទេសអូប៉េរ៉េត (OPERETTE)​ ពិសេសប្រទេសបារាំងដែលជាប្រទេសធ្វើអាណានិគមលើប្រទេសកម្ពុជាតែម្តង។

  1. https://www.facebook.com/dpa.mcfacambodia/?locale=km_KH (https://www.facebook.com/dpa.mcfacambodia/?locale=km_KH). "https://www.facebook.com/dpa.mcfacambodia/?locale=km_KH". https://www.facebook.com/dpa.mcfacambodia/?locale=km_KH. Retrieved https://www.facebook.com/dpa.mcfacambodia/?locale=km_KH. {{cite web}}: |last= has generic name (help); Check |archive-url= value (help); Check date values in: |access-date= and |date= (help); External link in |access-date=, |archive-date=, |date=, |last=, |title=, and |website= (help)