ល្បែងចត្រង្គអុក ​ជាប្រភេទ​ល្បែង​លេង​លើក្ដារ។ តួ​ល្បែង​ទាំង​មូល​ជា​សង្គ្រាម​រវាង​នគរពីរ​ ដែល​ឋិត​នៅម្ខាងម្នាក់​នៃក្ដារ​អុក ហើយ​មាន​ស្ដេច​រៀងៗខ្លួន។ ចត្រង្គ​ មាន​វិធីសាស្ត្រ​លេង​និង​ក្បួន​ប្រហារ​ច្រើន​ប្រភេទ។ ប្រវត្តិនៃល្បែង​អុកនេះនៅកម្ពុជា​ជាប្រធាន​បទដែល​គេពុំសូវ​ដឹង​ជាទូទៅទេ។ ​តាម​ការ​សង្កេតជាទូទៅ ល្បែង​អុក គេលេង​នៅច្រើនកន្លែង​លើពិភពលោក គ្រាន់តែមាន​របៀប​លេង​ខុសៗគ្នា។

ឈ្មោះ

កែប្រែ

តាមវចនានុក្រមខ្មែរ ដែល​ជាការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ៖

ចត្រង្គ(ច័ត-ត្រង់) ន. (ក្លាយ​មកពី សំ. បា. ថា​ ចតុរង្គ "មានអង្គ៤") ឈ្មោះល្បែង​មួយ​យ៉ាង​មាន​កូន​៣២ សម្រាប់​លេង​ដើរ​លើ​ក្ដារ​បួន​ជ្រុង​មាន​ក្រឡា ៦៤; បណ្ដា​កូន​ទាំង​៣២ នោះ​មាន​កូន​២ហៅថា​ ខុន ទុក​ជាស្ដេច​ទ្រង់​រាជ្យ, មាន​កូន២ ហៅថា​ នាង​ ទុក​​ជា​អគ្គមហេសី, មាន​កូន​៤ ហៅថា គោលទុក​ជា​សេនាបតី ឬ មេទ័ព, មានកូន​៤ ហៅថា សេះ, មានកូន​៤ ហៅថា ទូក, មាន​កូន​១៦ ហៅថា​ ត្រី ទុក​ជាសេនាទាហាន​រេហ៍ពលរៀបជា​របៀប​សេនា​កងទ័ព​មាន​អង្គ​៤ ជា​ល្បែង​សម្រាប់​លេង​ឱ្យ​ឈ្លាសវៃក្នុង​ឧបាយ​កល​របស់​អ្នក​ចម្បាំង​ក្នុង​សម័យ​បុរាណ។


អុក កិ. ព.ប្រ. អុក​ចត្រង្គ ចាប់​កូន​ចត្រង្គប៉ែក​ខាង​ខ្លួន​មួយ​កូន​ទង្គិច​លើ​ក្ដារ​ចត្រង្គ​ត្រង់​ក្រឡា​ដែល​ត្រូវ​អុក ស្រែក​ថា អុក! (ច្រើន​ប្រើ​សំឡេងខ្ពស់​វែង អុ៎ក!)។ ចួន​កាល​លេង​ចត្រង្គក៏ហៅ អុក​ចត្រង្គ ដែរៈ រវល់​តែ​អុក​ចត្រង្គ​ទាល់ៗល្ងាច គ្មានរក​ស៊ី​ធ្វើ​ការ​អ្វីទេ!

ផ្អែក​លើ​ការ​សង្កេត​ជាទូទៅគេហៅ​ថាអុក​គ្រប់​គ្នា​ កម្រ​មាន​អ្នក​ហៅ​ថា​ចត្រង្គណាស់។

សម្ភារៈ

កែប្រែ

ក្ដារចត្រង្គ

កែប្រែ

ក្ដារចត្រង្គមាន​រាង​ការេចែក​ចេញ​ជាជួរ​ដេក៨ជួរ និង​ជួរឈរ៨ជួរ​ ស្មើៗគ្នា បង្កើត​បានក្រឡាការេចំនួន​៦៤។ គេអាចធ្វើក្ដារ​ចត្រង្គពីអ្វីក៏បាន​តាម​តែនិយម​ចូលចិត្ត។ អ្នកខ្លះប្រើឈើល្អៗ អ្នកខ្លះប្រើឈើដែល​រក​បាន​ងាយៗ អ្នកគូរ​លើ​ក្រដាស​ក៏មាន គូរ​លើដីក៏មាន។

កូនចត្រង្គ

កែប្រែ

កូន​អុក​មានទាំង​អស់​៣២​ គ្រាប់ចែក​ចេញជាពីរ​ក្រុម សម្រាប់នគរនីមួយៗ។ នគរ​មួយ​មាន​១៦គ្រាប់ ឬ ១៦កូន។ គ្រាប់​ទាំង​១៦មាន​ដូចគ្នា​ខ្លះ ខុសគ្នា​ខ្លះ ​ហើយ​មាន​ទីតាំងជាក់លាក់ដូច​រៀបរាប់ខាង​ក្រោម។

  • ស្ដេច ឬ ខុន ១ ៖ នៅក្រឡាទី៤ ជួរដេក​ទីមួយពីមុខអ្នក​លេង។
  • នាង ឬ ឈ្នាង ១​ ៖ នៅជាប់​ខុន គឺក្រឡាទី៥​ ជួរដេកទីមួយ​។
  • គោល ឬ ម៉ិត ២ ៖ នៅសងខាង ខុន និង​ នាង គឺក្រឡាទី៣ និង ទី៦ ជួរ​ដេកទីមួយ។
  • សេះ ២ ៖ នៅក្រឡាទី២ និងទី៧ ជួរ​ដេកទីមួយ។
  • ទូក ២ ៖ នៅក្រឡាទី១ និង ទី៨ ជួរ​ដេកទីមួយ។
  • ត្រី ៨៖ តម្រៀបគ្នានៅជួរ​ដេកទី៣ ពីមុខ​អ្នកលេង។

អ្នក​ម្ខាង​ទៀតរៀបដូចគ្នា។

របៀបលេង

កែប្រែ

គោលបំណង

កែប្រែ

គោល​បំណង​នៃការ​លេង គឺភាគីម្ខាងៗ​ត្រូ​គិត​ប្រើ​ទ័ពចត្រង្គ​​របស់​ខ្លួន​យ៉ាង​ណា​ទៅ​អុកសម្លាប់​ស្ដេចនៃភាគីម្ខាង​ទៀត​ឱ្យ​បាន ដោយគោរពទៅគោល​ការណ៍ផ្សេងៗ។

របៀបដើរនៃគ្រាប់នីមួយៗ

កែប្រែ
  • ខុន ដើរម្ដង​មួយ​ក្រឡា ​បានទាំង​៨ទិស​ជុំ​វិញ​ខ្លួន (៨ក្រឡា​ជុំ​វិញ​ខ្លួន ដើរ​ទៅមួយ​ណា​ក៏បាន)។​
  • នាង ដើរ​ម្ដង​មួយ​ក្រឡា បាន​តែ ៤ទិស​បញ្ឆិត (ក្រឡាទល់​ជ្រុង​គ្នា)។
  • គោល ដើរ​ម្ដង​បាន​មួយ​ក្រឡា បាន​តែ​ ៥ទិស គឺ ៤ទិស​បញ្ឆិត និង​ទៅ​មុខ​ត្រង់​១។
  • សោះ ដើរ​ម្ដង​បាន​៣ក្រឡា គឺ ត្រង់​២ (ទៅមុខ​ក្រោយឆ្វេង​ស្គាំបាន​ទាំង​អស់) បត់​១។
  • ទូក ដើរប៉ុន្មាន​ក្រឡា​ក៏បាន បាន​តែ​៤ទិសត្រង់។
  • ត្រី មាន​ពីរករណី។ ត្រីធម្មតា​ដើរ​បាន​តែទៅមុខ។ ត្រី​ទាំង​ឡាយ​ណា​ដែល​ដើរ​ទៅ​មុខ​រហូត​ដល់​ជួរ​ត្រីរបស់​នគរ​ម្ខាង​ទៀត ហៅថា ត្រីបក។ គេ​សម្គាល់​ត្រី​បក​ ដោយ​ក្រឡាប់​កូន​ត្រី​ទៅ​ម្ខា​ងទៀត។ ធ្វើ​ដូច្នេះ គេ​ហៅថា 'បកត្រី។ ត្រីបក​ស្មើ​នឹង​នាង។

របៀបស៊ី

កែប្រែ

បើ​កាល​ណា​កូន​នៃនគរ​ពី​នៅជិត​គ្នា វាអាច​ស៊ី​គ្នា​ទៅវិញទៅ​មក​បាន​មិន​រើស​កូនឡើយ។ គេហៅ​ថាស៊ី កាល​ណា​កូន​នៃ​នគរ​ម្ខាង​មានក្រឡាដើរ​ចំ​ទៅលើ​ក្រឡា​ដែល​កូន​នៃនគរ​ម្ខាង​ទៀត​កំពុង​ឈរ ហើយ​ដល់វេន​ត្រូវ​ដើរ​ក៏ដើរ​ចំកូន​ដែល​ឈរ​នោះ​ស្រាប់​ហើយ​ដក​កូន​នោះឡើង។ ដូច្នេះមានន័យថា ក្រឡា​ស៊ី​ គឺជា​ក្រឡា​ដើរ។ តែ​ករណី​លើ​លែង​ចំពោះ​កូនត្រីធម្មតា​ គឺ ស៊ី​បញ្ឆិត​ទៅមុខ មិន​ស៊ីទៅមុខ​ត្រង់​ឡើយ។ ករណីមួយ​ទៀត​គឺ​គេ​មិន​ដែល​ស៊ី ស្ដេចទេ។

យុទ្ធសាស្ត្រ​មូលដ្ឋាន

កែប្រែ

ដាក់អង្គ

កែប្រែ

ដាកអង្គ គឺសំដៅលើ ការយកទូក ទៅដាក់មុខស្តេច។

ក្បួន​ផ្សេងៗ

កែប្រែ

ក្បួន​ដើរ​ដំបូង

កែប្រែ

ជួនកាល​គេ​សន្មត​គ្នា​ថា​ពេល​ដើរ​ដំបូង​អាច​ឱ្យ​នាង​ដើរ​ទៅមុខ​២ជំហាន​បាន។ ហើ​ការ​លេង​ដំបូង​ៗអ្នក​លេង​ចត្រង្គតែង​ចាំ​ក្រឡា​ មានក្រឡា​សេះចង និង​សេះទឹម​ជាដើម។

ក្បួន​រាប់​យក​ស្មើ

កែប្រែ

តាម​ការ​ព្រមព្រៀង​គ្នា កាល​ណា​នៅសល់​កូន​តិច ហើយភាគីម្ខាង​នៅសល់​កូនច្រើន​ជាង ឬ មាន​ប្រៀបជាងភាគីម្ខាងទៀតគេមាន​ក្បួន​ឱ្យ​ភាគី​ដែល​ចាញ់​ប្រៀប​នោះ​រាប់​យក​ស្មើ។​ ការ​រាប់​នោះអាស្រ័យ​នឹង​ប្រភេទកូន​ដែល​ភាគី​មាន​ប្រៀប​នៅសល់​។ ក្បួន​រាប់​ទាំង​នោះ​មាន​ រាប់​៦៤(ទូទៅច្រើន​ករណី) រាប់​៤៤(គោល១) រាប់​៣២(សេះ២) រាប់​២២(គោល២) រាប់​១៦(ទូក១) និង រាប់​៨(ទូក​២)។ តែបើ​ករណី​មាន​ត្រីមិនទាន់​បក ហើយ​គេ​ចង់​រាប់ គេ​រាប់​៦៤ជានិច្ច។

ក្បួនគៀង ក្បួន​​ដេញ

កែប្រែ

ក្បួនដេញ​នេះសម្ដៅ​របៀប​ដើរ​ពិសេសៗប្រើ​សម្រាប់អុក​សម្លាប់​ស្ដេចភាគី​ម្ខាង​ទៀត​កាល​ណា​សល់​កូន​តិច។ ក្បួន​ដូច្នេះមាន​ច្រើន​ដូចក្បួន​រាប់​ដើរ ហើយ​មាន​ឈ្មោះ​ផ្សេងៗដូចជា ច័ក្កច័ន ស្វាសួរ​ព្រ័ត ស្វាញាក់​ចិញ្ចើម ជាដើម។

នៅមាន ក្បួនរៀបកូន ក្បួនការពារ ក្បួនប្រយុទ្ធ ក្បួនបញ្ឆោត ក្បួនដកថយ សុទ្ធតែត្រូវបានកត់ត្រាលើ ជញ្ជាំងប្រាសាទបុរាណខ្មែរ។