ល្បែងចាប់កូនខ្លែង
ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតឲធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះឲតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖
ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។
ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំមួយអង្កត់»។
ខ្លែងកាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះយកកូនបានម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កំលាំងហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេងតែងរបៀបនេះរហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យតាមរបៀបលេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។
តំនភ្ជាប់ក្រៅ
កែប្រែមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2010-02-05 at the វេយប៊ែខ ម៉ាស៊ីន.