ល្បែងស្វាដណ្ដើមស្លឹកឈើ

ជាល្បែងមួយដែលតម្រូវឲ្យមានអ្នកលេង ២ ក្រុម មានសមាជិកស្មើគ្នា និងមានអាជ្ញាកណ្ដាលមួយរូប។ ហើយក្រុមទាំងពីរត្រូវប្រគួតគ្នាដើម្បីដណ្ដើមយកស្លឹកឈើដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេនប្រកួត។

- សមាជិកក្រុមនីមួយៗ ត្រូវឈរជាជួរដេកនឹងដាក់លេខរៀងទៅតាមកន្លែងដែលសមាជិកម្នាក់ឈរ

- អាជ្ញាកណ្ដាលជាអ្នកដែលហៅនៅលេខរៀងគូប្រកួត ដើម្បីឲ្យពួកគេមកប្រជែងគ្នាដណ្ដើមយកស្លឹកឈើ

លក្ខខណ្ឌ ការប្រកួតគឺ

- គូភាគីដែលឡើងមកដណ្ដើមយកស្លឹកឈើដាច់ខាតមិនត្រូវប៉ះពាល់ គូភាគីម្ខាងទៀត មុនពេលដែលពួកគេចាប់ប៉ះស្លឹកឈើនោះឡើយ ( មែកឈើតូចល្មម )

- ទីតាំងរបស់ភាគីទាំងពីត្រូវតែមានគូសបញ្ជាក់ឲ្យច្បាស់។


សរសេរដោយ លៀងសុដាវីឌ ថ្ងៃទី 21/04/2024