ល្ហុង គឺជា រុក្ខជាតិស្មៅយ៉ាងខ្ពស់ ដែលមានផ្លែឈើដែល មនុស្សអាចបរិភោគ បាន។ វា​មាន ​ដើម​កំណើត ​នៅ ​តំបន់​ត្រូពិច ​នៃ ​អាមេរិក ជា​ចម្បង​ពី​ភាគ​ខាង​ត្បូង ​ម៉ិកស៊ិក ​ដល់ ​អាមេរិក​កណ្តាល ។ ឥឡូវនេះរុក្ខជាតិទាំងនេះត្រូវបានដាំដុះនៅក្នុង តំបន់ត្រូពិច ទាំងអស់នៃពិភពលោក។

ដើមល្ហុងមានផ្លែ

ផ្លែល្ហុងគឺជារុក្ខជាតិនៃតំបន់ត្រូពិច ហើយសម្រាប់ការលូតលាស់ត្រូវការអាកាសធាតុក្តៅ។ វាមិនអាចរស់នៅជាមួយ សីតុណ្ហភាព ទាបបានទេ។

​រុក្ខជាតិ​ធំ​នេះដូច​ជា ​ដើម​ឈើ ដែល​​គ្មាន ​មែក ។ វាជារុក្ខជាតិស្មៅ ព្រោះដើមមិនមាន ឈើ ច្រើនទេ ហើយនៅតែទន់ និងមានពណ៌បៃតងរហូតដល់ងាប់។ ដើម តែមួយលូតលាស់ពី ៥ ទៅ ១០ ម៉ែត្រដោយមាន ស្លឹក នៅលើកំពូល។ ស្លឹកមានទំហំធំជិត ៥០-៧០ សង់ទីម៉ែត្រ។

ស្បែកផ្លែឈើល្ហុងគឺស្តើងនិងរឹង។ មិនអាចបរិភោគបានទេព្រោះវា ជូរចត់ ពេក។ ដំបូង ស្បែក​មាន​ពណ៌​បៃតង ប៉ុន្តែ​វា​ប្រែ​ទៅ​ជា ​ពណ៌​លឿង ​ក្នុង​ពេលផ្លែ ​ទុំ ​ហើយ។ នៅក្នុងផ្លែទុំមួយ ផ្លែល្ហុងមាន ពណ៌លឿង ទឹក ឬ ពណ៌ផ្កាឈូក ឬ ពណ៌ក្រហម។ នៅខាងក្នុងផ្លែឈើមាន គ្រាប់ ខ្មៅ តូចៗជាច្រើន។

ផ្លែល្ហុងកាត់ជាពាក់កណ្តាល

ផ្លែល្ហុងទុំត្រូវបានគេបរិភោគស្រស់ បន្ទាប់ពីយកសំបក និងគ្រាប់ចេញ។ ពេល​ខ្លះ​គេ​កាត់​ជា​ដុំ​តូចៗ ហើយ​លាយ​ជា​មួយ​នឹង​ផ្លែ​ឈើ​ផ្សេង​ទៀត​សម្រាប់​ធ្វើ​ជា ​សាឡាត់ ​ផ្លែ​ឈើ។ ផ្លែល្ហុង​ដែល​មិន​ទាន់​ទុំ​អាច​កាត់​ជា​ដុំៗ ហើយ​យក​ទៅ​ចម្អិន​ជាមួយ ​ស្ករ និង​បរិភោគ​ជា ​បង្អែម ។ មានរសជាតិឈ្ងុយឆ្ងាញ់។ នៅតំបន់ត្រូពិច គេនិយមយកទឹកល្ហុង បន្ទាប់ពីយកសំបក និងគ្រាប់ចេញ។ ទឹក​នេះ​អាច​លាយ​ជាមួយ ​ទឹកដោះគោ ​ដើម្បី​ធ្វើ​ទឹក ​ក្រឡុក ។[១]

ផ្លែល្ហុងជាប្រភេទផ្លែឈើដែលមានជាតិបំប៉នសុខភាពខ្ពស់ និង​ ជួយទប់ស្កាត់ជំងឺច្រើន។ ផ្លែល្ហុងផ្ទុកនូវជាតិដែក និង កាល់ស្យូម ។ ប្រភពដ៏ល្អនៃ វីតាមីន A, B និង វីតាមីន C ។[២]

ឯកសារយោង កែប្រែ

  1. អត្ថប្រយោជន៍នៃផ្លែល្ហុង, ស្ពាន, ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០
  2. អត្ថប្រយោជន៍ទាំង ៨ របស់ផ្លែល្ហុង[តំណភ្ជាប់ខូច], ពេទ្យយើង, ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០