វត្តប្រយូរវង្ស

(ត្រូវបានបញ្ជូនបន្តពី វត្តប្រាយុវង្ស)

វត្តប្រយុវង្សជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីនរោត្តម ហើយស្ថិតនៅក្នុងខណ្ឌចំការមនទីតាំងស្ថិតនៅក្បែរៗមន្ទីរពេទ្យបង្អែកចំការមន ។ វត្តនេះសាងឡើងនៅគ្រាដែលព្រះបាទពញាយ៉ាតបានរើរាជធានីពីទួលបាសានមកចតុមុខវិញ ។

ប្រវត្តិ នៃវត្តប្រយូវង្ស

កែប្រែ

ទីអារាមនោះឈ្មោះថា "វត្តប្រយូវង្ស" វត្តនេះ កាលដេីមឡេីយមុនឆ្នាំ១៩៧០ ជាវត្តខាង គណៈធម្មយុត្ត ដែល សាងឡេីងយក តាមព្រះនាមនៃព្រះរាជអយ្យការ(ជីដូន) នៃ សម្ដេចតា ព្រះបរមរតនកោដ្ឋ(ជីដូនខាងមាតា) ក្រោយឆ្នាំ១៩ ៧៩ មកដល់សព្វថ្ងៃ វត្តនេះរងភាពចាស់ទ្រុឌទ្រោម និងហ៊ុំពទ្ធ័ ទៅដោយផ្ទះអ្នកភូមិដ៏ច្រេីនណែនណាន់តាន់តាប់ វាតយកដី ធ្លីវត្តធ្វេីជាលំនៅដ្ឋានក្នុងការរស់នៅ និងប្រកបអាជីវកម្ម រីឯ ព្រះសង្ឃគង់នៅក្រោមព្រះវិហារ លាយលំគ្នានិងពួកអ្នកភូមិ ដោយមិនមានការ អេីពេី រកដំណោះស្រាយ ឬដោះដូរយកដី ប្រគល់មកឱ្យវត្តវិញ ពីសំណាក់មន្ត្រីអាជ្ញធរពាក់ព័ន្ធណាមួយ នោះទេ ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ មកដល់ពេលនេះ។ ព្រះប្រយូវង្ស ប៉ាត់ ( ១៨៥៩ - ១៩៤០) ៖​ប្រយូវង្ស គឺជាឈ្មោះជីទួតខាងម្តាយរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ បិតា ចៅឃុនប្រយូវង្ស ប៉ាត់ គឺឧកញ៉ា ក្រឡាហោម សៅ ឯមាតា ជាបុត្រីច្បងរបស់ព្រះបាទ អង្គដួង មាននាម ព្រះប្រយូវង្ស ដែរ (បើនិយាយស្រួលស្តាប់ ចៅឃុន ប្រយូវង្ស ប៉ាត់ ជាចៅរបស់ព្រះអង្គដួង)។ ចៅឃុនប្រយូវង្ស ប៉ាត់ ជាមហេសីទី២ របស់ព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ ។ ចៅឃុនប្រយូវង្ស ប៉ាត់ មានបុត្រ ៣អង្គ គឺ:

  • ១- នរោត្តម កញ្ចនវិមាន
  • ២- នរោត្តម បុប្ផាភួង
  • ៣- នរោត្តម ផាត់វីឡាត់

នរោត្តម កញ្ចនវិមាន ទ្រង់រៀបអភិសេកជា អគ្គមហេសី របស់ ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស (ដែលត្រូវជាជីតា ជីដូន នៃព្រះបរម រតនកោដ្ឋ សីហនុ) ។ ព្រះមហាក្សត្រី នរោត្តម កញ្ចនវិមាន ទ្រង់ប្រសូត្របានបុត្រ ៤អង្គ គឺ

  • ១-សម្តេចរាជបុត្រី ព្រះរៀម ស៊ីសុវត្ថិ ឋាវេតរង្សី នារីវង្ស (ជាម្តាយធំ សម្តេចតា )
  • ២-សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈនារីរត្នន៏ សិរីវឌ្ឍនា (មាតាបង្កើតសម្តេចតា )
  • ៣-សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត (ឪពុកមា​សម្តេចតា)
  • ៤-ស្ដេចក្រុមហ្លួង ស៊ីសុវត្ថិ ពង្សមុនីពង្ស(ឪពុកមាសម្តេចតា)។