វត្តព្រះកែវមរកត

សុត សុភក្រ្ត័ នួនម៉ុលខ្ញុំនឹងខំប្រឹងស្រាយស្រាវឡើងវិញជារបស់ខ្មែរបានមកកម្ពុជាយើង0975964060

ព្រះវិហារព្រះកែវមរកត គឺជាវត្តអារាមពុទ្ធសាសនា ដែលមានទីតាំងនៅភាគខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំស្ថាប័ត្យកម្មខ្មែរបុរាណសុទ្ធសាធ នៃសំណង់ឈើក្នុងរាជ្យព្រះបាទនរោត្ដម ក្រោយមកត្រូវបានរុះរើ​សាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ​១៩៦២ ក្នុងរាជ្យព្រះមហាក្សត្រិយានីស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារដែលរក្សាទុកដាក់នៅរតនៈសម្បត្តិជាតិជាច្រើនមានដូចជា ៖ បដិមាព្រពុទ្ធសាងអំពីមាសប្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិមាព្រះពុទ្ធធ្វើពីត្បូងមរកត ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយបដិមាព្រះពុទ្ធធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ក្នុងឆ្នាំ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា (១៩៧០-១៩៧៩) ។ សព្វថ្ងៃនេះវត្តព្រះកែវមរកតគឺជាកន្លែងដែលទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាកន្លែងសាសនាដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ [១] [២] [៣] [៤]

ព្រះវិហារ ព្រះកែវមរកត

​​ Cambodia Emerald Buddha Vihara.jpg
ព្រះវិហារព្រះកែវមរកតនាព្រះបរមរាជវាំង
ឈ្មោះផ្លូវការណ៍ ព្រះវិហារ ព្រះកែវមរកត
ស្ថាប័ត្យកម្ម ដោយលោក ទេព និមិត្រម៉ក់
ព្រះវិហារ កសាងដោយព្រះបាទ នរោត្ដម ឆ្នាំ (១៩៨៥-១៩០២)
សាងសង់ឡើងវិញ (១៩៦២) ដោយម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ
ឈ្មោះផ្សេងទៀត វត្តព្រះកែវមរកត ឬ វត្តប្រាក់

ប្រវត្តិ ព្រះវិហារព្រះកែវមរកតកែប្រែ

 
រូបបដិមាព្រះសិរិអារ្យមេត្រីដែលធ្វើពីមាសទម្ងន់៩០គីឡូក្រាម និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់

ព្រះវិហារព្រះកែវមរកត ពុំមានព្រះសង្ឃគង់នៅទេ ដូចនេះ ព្រះបាទសម្តេច​ព្រះ នរោត្តម សីហនុ ទៅគង់នៅទីនោះ ក្នុង​ពេល​ព្រះអង្គលោកសាង ព្រះផ្នួស​រយៈពេល​មួយព្រះវស្សា (នាថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧) លោក បានបួសជាភិក្ខុសង្ឃ និង បានយក ព្រះវិហារព្រះកែវមរកត ធ្វីជា​ទីកន្លែងសំណាក់ធម៌ ក្នុងការប្រ​កាន់យក ​ឧបោសថសីល​ ភាពដែលចម្រើនជាព្រះធម៌ ជារៀង​រាល់​ថ្ងៃ។ ដោយសារតែ ព្រះវិហារព្រះកែវមរកត មានអង្គក្សត្របួសជាភិក្ខុសង្ឃទើប ព្រះវិហារនេះ ត្រូវបានគេដាក់ឈ្មោះថ្មីបន្ថែមថា វត្តឧបោសថ ព្រះជិនរង្សីរាជានរោត្ដម រតនារ៉ាម (English: Wat​ Ubaosoth Preahchin Rangsey Reachea Norodom Ratanaram) ដែលមានន័យថា វត្តព្រធម៌ជាព្រះនៃពន្លឺរាជានរោត្ដមបរមរតនកោដ្ឋរតនៈសម្បត្តិរាសីចក្រ (English: The meaning: The Dharma Pagoda God of the Light King Norodom​ Wealth Aries) ព្រះវិហារនេះត្រូវបានគេហៅថាព្រះវិហារព្រះកែវមរកត​​​​​ដោយសាមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលច្នៃចេញពីត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះ។ព្រះវិហារនេះត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់ កម្រាលឥដ្ឋទាំងមូលក្រាលដោយប្រាក់ដែលមានចំនួន ៥៊៣២៩ ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត រីឯភាពល្បីល្បាញមួយទៀតគឺរូបបដិមាព្រះសិរិអារ្យមេត្រីដែលធ្វើពីមាសទម្ងន់៩០គីឡូមាស និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់ដែលមួយគ្រាប់ដែលធំជាងគេមានទំហំ ២៥ការ៉ាត់ ។ [៥] ព្រះសិរិអារ្យមេត្រីមាស នេះ ធ្លាប់មានប្រវត្តិជាមួយ អាណាចក្រលានឆាង (Lan Xang) ប្រទេស ឡាវ បច្ចុប្បន្ន គឺមានរូបរាង្គដូចគ្នាទៅ និង ព្រះបាង (Phra Bang) របស់ឡាវ ដែលជាអំណោយស្ដេចរបស់កម្ពុជា ប្រទានទៅឲ្យស្ដេចឡាវ ព្រះនាម ហ្វាងាំ (Fa Ngum) ក្នុងពេលដែលស្ដេចថៃ លើកទ័ពឈ្លានពានតំបន់ ក្រុងអង្គរ (1352 - 1357) ក្នុងរាជព្រះបាទ សុរីយ៉ាវង្ស ។ [៦][៧]ព្រះសិរអារ្យមេត្រី បានបង្កើតនៅក្នុងសិក្ខាសាលានៅវិមានអំឡុងឆ្នាំ ១៩០៦ និង ១៩០៧ ដោយព្រះបាទស៊ីសុវត្ថិនៃប្រទេសកម្ពុជា។ ជញ្ជាំងដែលព័ទ្ធជុំវិញសំណង់នានាត្រូវបានគ្របដោយផ្ទាំងគំនូររាមកេរ្តិ៍ដែលគូរនៅឆ្នាំ ១៩០៣-១៩០៤ ដោយវិចិត្រករខ្មែរដឹកនាំដោយស្ថាបត្យករនៃវត្តប្រាក់ឧកញ៉ាទេពនិមិត្រម៉ក់។[៨] រឿងព្រេងនិទានរបស់ព្រះគោព្រះកែវក៏ត្រូវបានតំណាងដោយរូបចម្លាក់ពីរនេះដែរ ដោយធ្វើការកែសម្រួលខ្លឹមសារនិងឆ្នាំនៃរឿង។

ប្រវត្តិ ព្រះកែវមរកតកែប្រែ

 
ព្រះកែវមរកត កម្ពុជា ស.វទី១៧

យោងតាមកំណត់ត្រា​របស់កម្ពុជា របស់លោក ទេពពិទូរ ឈឹម ក្រសេម ឬ "ក្រសេមគន្ធៈបណ្ឌិត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជា​សុរិយា កិច្ចកាល លើកទី9 ឆ្នាំ (1950) ព្រះកែវមរកត (អង់គ្លេស: Emerald Buddha) កំពុងស្ថិត​នៅប្រទេស ស្រីលង្កា (អង់គ្លេស: Sri Lanka) ក្នុងរាជស្ដេច "លង្កស្សរាជ" ដែលបានតម្កល់ បដិមា (Statue) "ព្រះកែវមរកត" ​ក្នុងមហាវិហារ មេឃគិរី ដែលជាទីសិក្សាសំណាក់ធម៌យ៉ាងធំ ហាក់ដូចជា មហាវិទ្យាល័យ បរិយត្តិធម៌ក្នុងសម័យនោះ ។ គ្រានោះដែលមានស្ដេចភូមា (បច្ចុប្បន្នជា​ប្រទេស មីយ៉ាន់ម៉ា​) ព្រះនាម "អនុរុទ្ធ" (អង់គ្លេស: Anawrahta) ទ្រង់បានធ្វើបដិសណ្ឋារៈ រឹតចំណងការទូតសាសនា ជាមួយស្ដេច "លង្កស្សរាជ" ទ្រង់បានសុំចំចម្លង ព្រះត្រៃបិដក ជាភាសា​បាលី ១ចប់ និងប្រែជាភាសាលង្កា ១ចប់ទៀត ហើយព្រះអង្គសូមរតនា សុំព្រះកែវមរកត ជាទីគោរពរំលឹកដល់ពុទ្ធសាសនាផងដែរ ហើយព្រះបាទ លង្កស្សរាជ ក៏យល់ព្រមថ្វាយតាមសំណើរនេះ ។ កាលបើចម្លងចប់ហើយ ព្រះបាទ អនុរុទ្ធ ក៏បញ្ជូនព្រះត្រៃបិដក ជាភាសាបាលី ដាក់សំពៅ ១ និង ឱ្យជញ្ជូន ព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត ដាក់សំពៅ ១ទៀត រីឯ ព្រះអង្គទ្រង់គង់នៅសំពៅ ដែលដាក់ព្រះត្រៃបិដកបាលី សំពៅទាំង២ បានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា (អង់គ្លេស: India Ocean) សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័ន​ទី១" (អង់គ្លេស: Suryavarman I) នៅក្រុង "ស្រីយសោធរៈបុរៈ" (អង់គ្លេស: Yashodharapura) ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ​.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ ១០៤៤ នៃគ.សករាជ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទ សូរ្យវរ្ម័ន​ទី១ ក៏យល់ព្រម​ប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ ។​[៩]

ព្រះត្រៃបិដកកែប្រែ

ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៤០០០ ធម្មកន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖ ក. វិន័យបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ) ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។ ខ. សុត្តន្តបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ) ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។ គ. អភិធម្មបិតក ៖ (មាន ៤២០០០ធម្មកន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ) ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។

ភូមិសាស្ត្រកែប្រែ

វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់​ជា​ថ្នាក់រៀនភាសាបាលី សំរាប់​ព្រះសង្ឃដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញ និង​តាមបណ្តា​ខេត្ត​មួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។ វត្តព្រះកែវមរកត គឺជាក្រុមប្រាសាទដ៏ស្មុគ្រស្មាញដែលជាកន្លែងស្នាក់នៅផ្លូវការ​របស់​ព្រះមហាក្សត្រ​កម្ពុជា វត្តនេះគ្មានព្រះសង្ឃគង់នៅនោះទេ។ វត្តនេះមានផ្ទៃក្រឡាប្រហែល ១០ ០០០ ម៉ែត្រការ៉េ ហើយរួមបញ្ចូលនូវសំណង់ជាច្រើនដូចជា វត្តព្រះកែវមរកត ភ្នំមណ្ឌល សួនច្បារ និងព្រះចេតិយ។ វត្តព្រះកែវមរកតដែលជាសំណង់ដ៏សំខាន់បំផុតនៅក្នុងបរិវេណនោះ ដែលបានទុកដាក់នូវវត្ថុបុរាណព្រះពុទ្ធសាសនាដ៏មានតម្លៃជាច្រើន រួមទាំងរូបបដិមាព្រះពុទ្ធកែវមរកត ដែលធ្វើពីត្បូងមរកតហើយត្រូវបានចាត់ទុកថាជាវត្ថុសក្តិសិទ្ធិបំផុតនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរបស់វត្តនៅចំកណ្តាលទីក្រុងភ្នំពេញ ក៏ធ្វើឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកទេសចរដែលចង់ស្វែងយល់ពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសារៈសំខាន់នៃវប្បធម៌របស់ខ្មែរ។

ចំណាំកែប្រែ

ដោយភាគច្រើនពលរដ្ឋខ្មែរជាច្រើនបែរជាលើកយកប្រវត្តិព្រះកែវមរកតមកទាំងខុស ចម្លងពីជនបរទេសសៀម ឬ បរទេសផ្សេងៗ ។ ឬ បញ្ចូលពាក្យពេជន៍បន្ថែមដោយខ្លួនឯងដោយខ្វះការស្រាវជ្រាវ ។

រូបគំនូរលើជញ្ជាំងថែវនៃព្រះវិហារកែប្រែ

នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត ឆ្លាក់​រួម​ជាមួយ​វិចិត្រករ​ខ្មែរ​ចំនួន៤០នាក់។ គំនូរនេះចាប់ផ្តើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ ដូចនេះមានន័យថា គេ​មើល​ថែវ​គំនូរនេះ​តាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសរបស់ប្លែកដែលពុំមែនផ្តិតយក ឬក៏​ចំលង​ទាំងស្រុង​ពីរឿងរាមាយណៈ​របស់​ឥណ្ឌា​ឡើយ​ពីព្រោះ​ក្នុងរឿងរាមកេរ្តិ៍ ដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើប​ដឹង​ដំណើរ​ប្រវត្តិ​រឿងខាងក្រោមវិញ។ ឬ​មួយ​ទាល់តែ​ដឹង​រឿង​បែប​រាមាយណៈខ្លះ ទើបឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្តិ៍នេះ ត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោល​​ស្បែកធំ ឬធ្វើជារូបចំលាក់ផ្សេងៗ និង​ប្រើ​ជាការទស្សន៏ទាយ​របស់ហោរា​មើល​ជោជតារាសី។ បច្ចុប្បន្ននេះគំនូរទាំងនេះមានសភាពទ្រុឌទ្រោម និង​រលុប​បាត់​បន្តិចម្តងៗ​ដោយ​សារ​ធាតុអាកាស និងមេរោគស៊ីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅ​ក្នុង​ឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញ លើកគំរោងការការពារ និងជួសជុលរូបគំនូរ តែការជួសជុលរូបគំនូរនោះដំណើរការបានតែ ៥ឆ្នាំប៉ណ្ណោះ ក្រោយ​មក​ក៏​ត្រូវ​បានបញ្ចប់ ដោយ​មកពីថវិកាសំរាប់ចំណាយលើគំរោងនេះផុតកំណត់។​ ដោយមានព្រះរាជបណ្តាំពីព្រះករុណាព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ២០១៥គេបានលើកគម្រោងជួសជុលគំនូរទាំងនេះម្តងទៀតដោយមានការសហការដេាយក្រុមជាងមកពីបរទេស និងជាងខ្មែរជាច្រើនរូបទៀត។ តទៅគេសង្ឃឹមយ៉ាងមុតមាំថាកូនខ្មែរជំនាន់ក្រោយនឹងបានឃើញគំនូរដ៏ល្អវិសាសវិសាលនេះឡើងវិញ។

រូបភាពកែប្រែ

ទិដ្ឋភាពនៃបរិវេណវត្តព្រះកែវមរកត

កំណត់ត្រាកែប្រែ

  • ឯកសារចងក្រង ដោយលោក Mr.Félix Gaspard Faraut (1846‒1911). Faraut visited Cambodia ... with epoch 11 March 544 BCE, the day of the Buddha emerald.
  • ឯកសារចងក្រង The Journal of Asian Studies:​ (1956) Attacks on Angkor before 1430
  • ឯកសារចងក្រង ដោយទស្សនាវដ្ដី កម្ពុជាសូរីយ៉ា ពុទ្ធសាសនបណ្ឌិត្យកម្ពុជា (1941)
  • សាស្ត្រស្លឹករឹត វត្តកោកកាក ខេត្តកណ្ដាល
  • សាស្ត្រស្លឹករឹត វត្តទឹកវិក ខេត្តកណ្ដាល
  • ឯកសារចងក្រង មហាបុរេសខ្មែរ ភាគ១ ដល់ភាគទី៧ របស់លោក អេង សុត និង លីមយ៉ាន (1969)

ឯកសារយោងកែប្រែ

  1. Julio A. Jeldres (1999). The Royal Palace of Phnom Penh and Cambodian Royal Life. the University of Michigan 4 Sep 2008. p. 132. ល.ស.ប.អ. 9742020477. https://books.google.com.kh/books?id=4H5uAAAAMAAJ&q=Cambodia+Royal+Palace&dq=Cambodia+Royal+Palace&hl=en&sa=X&ved=2ahUKEwjls7CV273rAhXBfn0KHUFCDNIQ6AEwAHoECAQQAg. 
  2. "The March 1970 Coup d'Etat". countrystudies.us. U.S. Library of Congress December 1987. March+´•• 1970. {{cite web}}: Check date values in: |date= (help); line feed character in |date= at position 10 (help)
  3. Marie Alexandrine Martin (1994). Cambodia: A Shattered Society. University of California Press. p. 132. ល.ស.ប.អ. 0520070526. https://books.google.com.kh/books?id=vLk5c5S51FYC&dq=The+March+1970+Coup+d%27Etat&source=gbs_navlinks_s. 
  4. Dmitriĭ Valentinovich Mosi︠a︡kov (2009). The Khmer Rouge and the Vietnamese Communists:.... Yale Center for International and Area Studies 2000. p. 39. https://books.google.com.kh/books?id=IYvaAAAAMAAJ&q=khmer+rouge&dq=khmer+rouge&hl=en&sa=X&ved=2ahUKEwiu_dDhmMLrAhXVZSsKHXFUBmAQ6AEwAXoECAEQAg. 
  5. Daniel Robinson, Tony Wheeler (1992). Cambodia: A Travel Survival Kit. Lonely Planet Publications. p. 126. https://books.google.com.kh/books?id=WuC1wBJ0CJUC&q=Cambodia:+A+Travel+Survival+Kit&dq=Cambodia:+A+Travel+Survival+Kit&hl=en&sa=X&ved=2ahUKEwi1lMWHqcLrAhWMyjgGHQemDlIQ6wEwAHoECAAQAQ. 
  6. Engsoth (1969) The Great Khmer Document publisher: August 29, 2014
  7. Engsoth, Lim yan (1969) Morha-Boros-Khmer Published: 2009
  8. IIAS.NL Pdf
  9. Kambuja Suriya Issue 9. Church of the Trinity Buddhist University of Cambodia. 1950. p. 82. https://m.wikisource.org/w/index.php?title=File%3AKambuja_Suriya_1950_Issue_9.pdf&page=1.