វត្តសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។

វត្តវិហារសសរ១០០
ទិដ្ឋភាពនៃព្រះវិហារវត្តសសរ១០០
ពត៌មាន
និកាយ ពុទ្ធសាសនាថេរវាទ
បង្កើត ១៥២៩
ស្ថាបនិក ព្រះបាទអង្គចន្ទទី២
ប្រទេស កម្ពុជា

ក្លោងទ្វារ:ពុទ្ធសាសនា

ទីតាំង

កែប្រែ

វត្តនេះស្ថិតនៅស្រុកសំបូរ ចំងាយប្រហែល៣៦គ.ម​ខាងជើងទីរួមខេត្តក្រចេះ។ វត្តសរសរ១០០​ត្រូវបានសាងសង់ឡើង​នៅចំទីតាំង​របស់រាជវាំង​នគរសម្ភបុរៈ នៃអាណាចក្រចេនឡា។ នៅក្នុងវត្ដមានព្រះវិហារពុទ្ធសាសនា​ចំនួន៤​បែរមុខទៅរកទិសទាំង៤គឺ៖

  • វិហារឡាវ បែរមុខទៅទិសខាងលិច
  • វិហារសសរ១០០ បែរមុខទៅទិសខាងជើង
  • វិហារគោកកើត បែរមុខទៅទិសខាងកើត
  • វិហារគោក បែរមុខទៅទិសខាងត្បូង (ព្រះវិហារនេះនៅសល់តែគ្រឹះ​និងស្លាកស្នាមប៉ុណ្ណោះ)

ប្រវត្តិ

កែប្រែ

វត្តសរសេរ១០០ជាវត្តដ៏ចំនាស់នៅប្រទេសកម្ពុជា។ វត្តនេះត្រូវបាន​សាងសង់ឡើងនៅឆ្នាំ១៨៦០ ដោយមានបាតក្រោម៣០ម៉ែតគុណ៣០ម៉ែត។ វត្ដនេះត្រូវបានសាងសង់​នៅសម័យ​ព្រះបាទអង្គច័ន្ទរាជទី២ ដើម្បីឧទ្ទិសដល់បរមី​វិហារសសរ១០០ ដើម្បីថែរក្សាព្រលឹងព្រះនាងវរកៈ បុត្រីព្រះអង្គ ដែលត្រូវក្រពើនេនធុនស៊ី។ ព្រះវិហារសសរ១០០​បែរមុខទៅទិសខាងជើង ខុសពីព្រះវិហារដទៃទៀត។ រយៈពេល១០០ឆ្នាំក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយរន្ទះបាញ់ ដែលបានធ្វើអោយសសរ២២ដើមឆេះអស់ ហើយព្រះពុទ្ធបដិមា​ប្រលាក់​ដោយផ្សែងភ្លើង។ ដោយសារគ្រោះធម្មជាតិនេះ ប្រជាជននៅទីនោះ​បានស្ថាបនា​ព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧៨ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ត្រូវបានរុះរើ​សាងសង់ឡើងវិញ ដោយមានបណ្ដោយ៣៥ម៉ែត ទទឹង១៨ម៉ែត កំពស់២៣ម៉ែត និងសសរ១១៦ដើម។ ព្រះវិហារថ្មី​ត្រូវបានស្ថាបនា​រួចរាល់និងបច្ចុះសីមានៅថ្ងៃទី១៤ មករា ១៩៩៨។[]

ឯកសារយោង

កែប្រែ
  1. https://thmeythmey.com/m/?page=detail&id=42420