វត្តសូរសែន្យ ស្ថិតនៅភូមិសូរសែន្យ ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រវត្តិនៃវត្តសូរសែន្យ

កែប្រែ

វត្តសូរសែន្យមានមកជាយូរមកហើយតាមភស្តុ័តាង បន្សល់ទុក ឃើងថ្មដែលគេឆ្លាក់ធ្វើជាសន្លឹកសីមា សរសេរខឿន ដុំថ្មឬសសីមា នឹងបំនែកបដិមាខ្លះ គឺថ្មសម័យអង្គរ ដូច្នេះបញ្ជាក់ថាវត្តសូរសែន្យ កើតនៅសម័យអង្គរ។

បច្ចុប្បន្ននេះ ទីវត្តសូរសែន្យចាស់នោះត្រូវបែកបាក់ខ្ទេចខ្ទីរ ហើយរុសរើមកធ្វើនៅខាងកើតសំណង់ចាស់ចម្ងាយ ៣០០ ម៉ែត ។​តាមចាស់ៗ ដឹង នឹងនិទានតៗមកថា វត្តសូរសែន្យនេះ ជាឈ្មោះនៃមេទ័ពក្លាហានម្នាក់ដែលបានបូជាជីវិតដើម្បីការពារមាតុភូមិហើយបាន បង្កបង្កើតវត្តសូរសែន្យនេះឡើយ ហើយលោកបានមរណៈកាលនៅទីនេះ ប្រជាពលរដ្ឋ ពុទ្ធបរស័ទមានការគោរពបូជារហូតមកដល់សព្វថ្ងៃនេះ។

ព្រះចៅអធិការវត្ត

កែប្រែ

វត្តដែលរុសរើសមកកសាងថ្មីនេះ មានព្រះចៅអធិការចំនួន ៤ ហើយ គឺព្រះសពព្រះនាម៖

  • ព្រះសពព្រះនាម ប្រឹម មុំ
  • ព្រះនាម ម៉ៅ សំរិទ្ធ
  • ព្រះនាម សឿ អំ
  • ព្រះនាម ប៉ុល មាន់

តាមការដឹកនាំរបស់ព្រះសពទាំងបួនព្រះអង្គនេះ ឃើញស្នាដៃជាច្រើន ដែលជាសមិទ្ធិផលសំខាន់គឺៈ

  • វិហារ សាលាបុណ្យ កុដិ សាលាបាលី ចេតិយ៍ សាលាបឋមសិក្សា ផ្លូវថ្នល់ ស្ពាន អណ្តូងទឹក ស្រះ ដាំដើមឈើរជាច្រើន របង ខ្លោងទ្វា ។ល។
  • បានបណ្តុះបណ្តាលប្រជាពលរដ្ឋ អោយសិក្សារៀនសូត្រចំណេះដឹងទូទៅ រៀនសូត្រធម៌ អោយថ្វាយខ្លួនជាឧបាសក ឧបាសិកាជាច្រើន។ ​​
  • បានបង្រៀន សមាធិ សមថ វិបស្សនា ចំពោះយោគីបុគ្គលជាច្រើននាក់។
  • បានអប់រំទូន្មាន ប្រៀនប្រដៅអោយមានសាមគ្គីភាព រវាងគ្នានឹងគ្នា។
  • ចូលរួមកសាងមាតុភូមិយ៉ាងច្រើនរហូតបានទទួលមេដៃស្ថាបនាជាតិ ពីព្រះមហាក្សត្រ។