វត្ត​កោង​កាង គឺជា​វត្ត​មួយ​នៅក្នុង​ទឹកដី​ត្បូង​ពេជ្រ​នៃ ខេត្តប៉ៃលិន វត្ត​នេះ​ត្រូវបាន​ប្រជា​ពុ​ទ្ឋ​បរិ​សទ័ក​សាង​ឡើង​នៅ​ឆ្នាំ ១៩៦២ សម័យ​សង្គមរាស្ត្រនិយម វត្ត​កោង​កាង ដើមឡើយ​មាន​ឈ្មោះថា វត្ត​ក្លោង​ក្លាង ជា​ភាសា​ជនជាតិភាគតិច​កូ​ឡា ប្រែ​មក​ថា វត្តមាន​ស្ថានភាព​ដី​ក្រឡុក​ទាប​ខ្ពស់ នៅ​សម័យ​រាជ្យ​សម្តេចព្រះ​ន​រោល​ត្ត​ម សីហនុ វត្ត​នេះ​ត្រូវបាន​ចាប់ផ្តើម​កសាង​ដំបូង ដោយ​ព្រះគ្រូ​ចៅអធិការ​ព្រះនាម ឡឹ​ក សន នា​ដើម គ ស ១៩៦២ ហើយ​វត្ត​កោង​កាង​បច្ចុប្បន្ន មាន​ព្រះសង្ឃ​គង់នៅ​សិក្សា​រៀនសូត្រ​បាលី​ពុ​ទ្ឋិ​កៈជាង ១០០ អង្គ ក្នុងនោះ​មាន​សាលា​ពុ​ទ្ឋិ​កៈ​វិទ្យាល័យ ដើម្បី​ជា​ថ្នាល​បណ្តុះបណ្តាល​ព្រះ​ពុ​ទ្ឋ​វចនៈ​ផង​។ ជាពិសេស​ជាងនេះទៀត វត្ត​ក្លោង​ក្លាង ឫ វត្ត កោង​កាង ឥឡូវ​បាន​ប្រែក្លាយជា​វត្ត​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់ បាន​កំពុងតែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ ស្ថាបត្យកម្ម​លើ​សំណង់​បូជនីយដ្ឋាន​មួយ​នេះ ពោលគឺ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​ឥត​ដាច់​សោះឡើយ​។