វត្តព្រះធាតុ
វត្តព្រះធាតុ | |
---|---|
ទិដ្ឋភាពនៃសំណង់ផ្ដុំគ្នានៃវត្តព្រះធាតុ | |
ពត៌មាន | |
និកាយ | ពុទ្ធសាសនាបែបមហានិកាយ |
ប្រទេស | កម្ពុជា |
ទីតាំង
កែប្រែទីតាំងបច្ចុ្ប្បន្ន ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ វត្តនេះត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ កាលពីឆ្នាំ២០១១ យើងអាចធ្វើដំណើរពីភ្នំពេញ ទៅកាន់វត្តព្រះធាតុបានពីរផ្លូវ មួយគឺតាមទៅក្រុងតាខ្មៅ ពេលដល់រង្វង់មូលតាខ្មៅ គឺយើងបត់ទៅផ្លូវខាងលិច រហូតទៅដល់ផ្លូវបំបែក ជាបួន ដែលមានផ្លូវទៅកាន់ ខេត្តតាកែវ និងខេត្តកំពត ប៉ុន្តែយើងត្រូវជិះទៅផ្លូវត្រង់។ ម្យ៉ាងវិញទៀត គឺធ្វើដំណើរតាមផ្លូវចម្ការដូង ទៅកាន់ទិសខាងត្បូង រហូតដល់ផ្លូវបំបែកជាបួនដូចគ្នា ប៉ុន្តែយើងត្រូវបត់ផ្លូវខាងស្តាំ ជិះចូលទៅប្រហែលជា២០០ម៉ែត្រ និងបានឃើញខ្លោងទ្វារ ធ្វើអំពីឈើមួយ ដាក់ឈ្មោះថា វត្តព្រះធាតុ។ ព្រះចៅអធិការវត្តព្រះធាតុ នាពេលបច្ចុប្បន្ននេះ មានព្រះនាមថា ព្រះតេជគុណ វិសាបទ វ៉ែនសារឿន ។
សំណង់ស្ថាបត្យកម្ម
កែប្រែនៅក្នុងវត្តព្រះធាតុនេះ ឬគ្រប់វត្តទាំងអស់ មានតែសំណង់ព្រះវិហារទេ ដែលសំខាន់ និងធំជាងគេបង្អស់នៅក្នុងវត្តនីមួយៗ។
ការប្រើប្រាស់ពណ៌
កែប្រែអត្ថន័យនៃពណ៌និមួយៗ
- ពណ៌ស តំណាងឲ (គុណម្តាយ) គឺជាពណ៌ស្អាតស្អំ និងបរិសុទ្ធ។
- ពណ៌ខៀវ តំណាងឲ (គុណឪពុក) គឺជាពណ៍ស្មោះគ្មនព្រំដែន។
- ពណ៌លឿង តំណាងឲ (គុណបងប្អូន និងអ្នកគ្រប់គ្រងរដ្ឋ) គឺជាពណ៌ជ្រះថ្លា ផូផង់ បញ្ញានិងពុទិ្ធ។
- ពណ៌បៃតង ជាពណ៌ចម្រើនលូតលាស់ និងការសង្ឃឹម។
- ពណ៌ក្រហម ជាពណ៍អង់អាចក្លាហាន និង ប្តូរផ្តាច់។
តំណាងរបស់ពណ៌និមួយៗ
- ពណ៌ស ជាពណ៌តំណាងឱ្យធាតុទឹក
- ពណ៌លឿង ជាពណ៌តំណាងឱ្យធាតុខ្យល់
- ពណ៌បៃតង ជាពណ៌តំណាងឱ្យធាតុដី
- ពណ៌ក្រហម ជាពណ៌តំណាងឱ្យធាតុភ្លើង