វត្តសុវណ្ណគិរីពោធិព្រឹក្ស
វត្តសុវណ្ណគិរីពោធិ៍ព្រឹក្ស រឺវត្តតាងរាង ជាវត្តក្សត់ខ្សោយមួយ ស្ថិតនៅក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ បើតាមព្រះគ្រូចៅអធិការវត្តមានសង្ឃដីកាថា វត្តនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០០? តែព្រះអង្គទើបតែមកគង់ជាសង្ឃរាជវត្តទើបតែបាន៣ព្រះវស្សានោះទេ ។ វត្តតាងរាង ជាវត្តស្ថិតនៅលើខ្នងភ្នំ ដែលមានព្រះវិហារ សង់ពីឈើ កំពុងតែពុកដោយអន្លើ និងកុដិ សាលាឆាន់ នៅជើងភ្នំ តាមបណ្តោយផ្លូវពីស្រុកភ្នំក្រវាញទៅកាន់ទំនប់ទី៣ ។
វត្តនៅដាច់ឆ្ងាយប្រមាណ១២គីឡូម៉ែត្រ ពីទីរួមស្រុកភ្នំក្រវាញ បច្ចុប្បន្នមានព្រះសង្ឃគង់តែ៥អង្គនោះទេ ។ ព្រះគ្រូចៅអធិការ និមន្តមកពីខេត្តប៉ៃលិន