វប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាម

ភូមិ ​មូល​លេខ ១៥ នៅ​ក្រែក ខេត្តកំពង់ចាម វប្បធម៌​ភូមិ​មូល​បាន​ចាប់បដិ​ស​និ្ធ​ឡើង​នៅ​ចុង​សម័យ​នព្វ​សិលា (វប្បធម៌​ថ្ម​រំលីង) ៥០០០-១៥០០ ឆ្នាំមុន​គ.ស ។ វប្បធម៌​នេះ​បាន​បន្ដ​រហូតដល់​សម័យ​លោហធាតុ (ប្រមាណ​ជា ១៥០០ ឆ្នាំមុន​គ.ស) រហូតដល់​ដើម​ស.វ​ទី ១ នៃ​គ.ស គឺ​លំនៅដ្ឋាន​របស់​សហគម​ន៍​ខ្មែរ​ដើម​ទាំងនោះ​ហើយ ដែល​សម័យ​ប្រ​វ​តិ្ត​សាស្ត្រ​បុរី (ទីក្រុង) ធំៗមួយចំនួន​ត្រូវបាន​បង្កើតឡើង​ក្រោម​ឥ​ទិ្ធ​ពល​នៃ​វប្បធម៌​កិ្ល​ង្គ ។ តាមពិតមួយ​ភាគ​ធំ​នៃ​ភូមិ​មូល​ត្រូវបាន​បោះបង់ចោល​ដោយសារ​ធម្មជាតិ​មិន​ អំណោយផល (ខ្ពង់រាប) ។ ការសិក្សា​ស្រាវជ្រាវ​នៃ​វប្បធម៌​ភូមិ​មូល​នៅ​កម្ពុជា​ដោយ​លោកបារី​ស ម៉ា​លើ​រ៉េ និង​ការសិក្សាថ្មីៗដោយ​និស្សិត​នៃ​មហាវិទ្យាល័យ​បុរាណ វិទ្យា​ជំនា​ន់ទី ៦ បានឱ្យដឹងថា ជនជាតិខ្មែរ​នា​សម័យ​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​បាន​បង្កើត​នូវ​ស្ថាបត្យកម្ម ​ផ្ទាល់​របស់ខ្លួនដោយ​ប្រើ​ដី និងឈើ​ជា​វត្ថុ ធាតុដើម​ដើម្បី​សាងសង់​ជា​ផ្ទះសម្បែង​ស្រុកភូមិដោយមាន​កំពែង​ មូលមានគូទឹកជុំវិញដើម្បីការពារ​​នឹង​សត្វ​សាហាវ ឬ​កុលសម្ព័ន្ធ​ដទៃ ទៀត​នៅពេល​កើតសង្គ្រាម ។



ជាទូទៅភូមិ ​មូល​កាលបើ​យើង​មើល​ពីលើ​អាកាស យើង​ឃើញ​មាន​រាង​មូល ។ ភូមិ​នេះ​ជា​លំនៅដ្ឋានរបស់​សហគមន៍​ខ្មែរ​-បុរាណ​ដែលមាន​កំពែង​ដី​ធម្មជាតិ​ កំពស់ ១,៨០ ម៉ែត្រ​ហ៊ុមព័ទ្ធ​ជុំវិញ ។

គួរ ​កត់សម្គាល់ថាមួយចំនួនធំ​នៃ​ភូមិ​មូល​មាន​ជម្រាល​ពី​ទី​ខ្ពស់​សិ្ថ​ត​នៅ​ទិស ​អាគេ្នយ៍ ហើយ​សំ​យ៉ុង​ក្បាលបែរ​ចុះទៅ​ទិសពាយ័ព្យ​ដែលជា​ច្រកទ្វារ​ចូល​ភូមិ ។ កន្លែង​ខ្លះ​មាន​ទទឹង​ប្រមាណ ៣-៤ ម៉ែត្រ ។ រីឯ​ជម្រៅ​ពី​ខ្នងកំពែង​ទៅ​បាត​គូ​ទឹក​ខាង​ក្នុងនៃ​កំពែង​ប្រមាណ​ជា ៤ ម៉ែត្រ ។ គេ​បានដឹង​ទៀតថាគូ​ទឹក​ខ្លះ​មាន​ទំហំ​ប្រមាណ​ពី ២០ ទៅ ២៥ ម៉ែត្រ ជាពិសេស​នៅ​ស្ថានីយ​ឡូ​តិ៍​លេខ៦២/៥២ នៅ​ចំការកៅស៊ូ​ក្រែក កំពង់ចាម ។

ការស្រាវជ្រាវ ​របស់​និស្សិត​ក៏បាន​ឱ្យដឹងទៀតថាក្នុង​បរិវេណ​នៅ​ភូមិ​មូលមាន​គូ​ទឹក​ខ្លះ​ ព័ទ្ធ​ដី​ទួល​ដែលមាន​អង្កត់ផ្ចិត​ប្រហែលជា ១៥០ ទៅ ២០០ ម៉ែត្រ ។ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា កំពែងនីមួយៗដែលមាន​ច្រក​កាត់ផ្តាច់គឺជា​ទ្វារ​ចេញចូល​ភូមិ​នេះឯង ។ ម្យ៉ាង ទៀត​នៅ​ភូមិ​ខ្លះគេ​បាន​រកឃើញ​បង្គោល​ថ្ម​នៅ​ចំ​កណ្តាល​ភូមិ ជាហេតុ​នាំឱ្យ​គេ​ជឿថាបង្គោល​នោះ​ទាក់ទង​ទៅនឹង​ជំនឿ​លើ​អ្នកតា​ម្ចាស់ ស្រុក ។

នៅ ​ស្រុក​ខ្លះ​នៃ​ខេត្តបន្ទាយមានជ័យប្រពៃណី​នេះ​ត្រូវបាន​គេ​រក្សាទុក​ រហូតមកដល់​ពេល​សព្វថ្ងៃប៉ុន្តែក្រោមរូបភាព​នៃ​បង្គោល​ល័​ក្ស​មឿង ឬ​អ្នកតា​ល័​ក្ស​មឿង ។ ពាក្យ មឿងជា​ពាក្យ​សៀម​មានន័យថា​ទីប្រជុំជនក្រុង ។ សូមបញ្ជាក់ថាតំបន់​នេះ​ធ្លាប់​ត្រូវបាន​ត្រួតត្រា​ដោយ​កងទ័ព​សៀម​ក្នុងសម័យ​ អាណានិគម ។

គេ ​បាន​រកឃើញ​នូវ​វត្ថុ​សិល្បៈដូចជា​ពូថៅ ពន្លាក កងដៃ​ធ្វើ​អំពី​ថ្ម​រំលីង កុលាលភាជន៍ព្រមទាំង​វត្ថុ​ធ្វើអំពី​សំរឹទ្ធអាច​បញ្ជាក់​នូវ​កាល​បរិ​ចេ្ឆ​ទ​ នៃ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រហើយ​ពិតជា​បាន​ស្គាល់​នូវ​ស្ថាបត្យកម្ម​ របស់ខ្លួន​យ៉ាងពិត​ប្រាកដទោះបីជា​ស្ថាបត្យកម្ម​នោះ​ពុំមែន​ជា​ស្ថាបត្យកម្ម​ ថ្ម ឬ​ឥដ្ឋ​ក៏ដោយ ។

សូមជម្រាបថា ដើម្បី​ប្រទះឃើញ​នូវ​ស្ថាបត្យកម្ម​ទាំងនេះគេ​ត្រូវ​រង់ចាំ​ដល់​សម័យ​ឥ​ទិ្ធ​ ពល​វប្បធម៌​ឥណ្ឌា​នាដើម​សម័យ​ប្រវត្តិ-សាស្ត្រ ។ក្នុងករណី​នេះហើយ​ដែល​កំពែង​ទីក្រុង​អង្គរបុរី​ដែល​ត្រូវបាន​សាងសង់​លើ​ លំនៅដ្ឋានបុរេប្រវត្តិសាស្ត្រ​ត្រូវបាន​ស្ថាបនា​ឡើង ​ដោយ ២ រយៈកាល​ខុសគ្នា ។

ក្នុងដំណាក់កាល ​ទី១ គេ​ឃើញ​មាន​កំពែង​ចាស់​ធ្វើ​អំពី​ដី​ធម្មជាតិដែល​គេ​បាន​លើក​ឱ្យ​ខ្ពស់​ពី​ ផ្ទៃដី​ធម្មជាតិដូច​សម័យមុន​ប្រ​វ​តិ្ត​-សាស្ត្រ ។ ដំណាក់កាល​ទី ២ ធ្វើ​អំពី​ឥដ្ឋធំៗជា​កំពែង ។

តាមរយៈ ​ការវិភាគ​ស្ថានភាព​នេះគេ​អាច​សន្និដ្ឋានបានថាវប្បធម៌​កិ្ល​ង្គ​គ្រាន់តែ​ បានផ្តល់​ចំពោះ​ខ្មែរ​នូវ​ឆន្ទៈ​ថ្មីមួយ​ប្រកបដោយ​ផ្លែផ្កា​ជា​ វិជ្ជមានដោយបាន​ពង្រឹងពង្រីក​នូវ​មូលដ្ឋាន​វប្ប​ម៌​ចាស់ ។ តាមពិត​វប្បធម៌​ក្លិង្គ​ពុំបាន​ជះ​ឥ​ទិ្ធ​ពល​ទៅលើ​តំបន់​ដែល​គ្មាន​មនុស្ស​ រស់នៅ ឬក៏​ទៅលើ​សហគមន៍​មនុស្ស​ដែល​គ្មាន​វប្បធម៌-អរិយធម៌​របស់ខ្លួន​ផ្ទាល់​សោះ​ នោះឡើយ ។ ផ្ទុយទៅវិញ​វប្បធម៌​ក្លិង្គ​អាច​រីកដុះដាល​រហ័ស​ ដោ​យ​សារសមិទ្ធផល​សង្គមគ្រប់​វិស័យ​ដែល​ជនជាតិខ្មែរ​មានមក​តាំងពី​សម័យ​ បុរេប្រវត្តិសាស្ត្រ​ផងដែរ ។

យើង ​ក៏​អាច​បញ្ជាក់ទៀតថា វប្បធម៌​ភូមិ​មូល​នេះ​លាតសន្ធឹង​ពី​តំបន់​ដីក្រហម​ជប់ មេមត់ ក្រែក​នៃ​ខេត្តកំពង់ចាម និង​ខេត្តសៀម-រាប (ភូមិ​ល្វា ភូមិ​រើ​ល) បច្ចុប្បន្ន ដល់​កម្ពុជា​ក្រោមឬ​វៀតណាម​ខាងត្បូង (តៃនិញ ស៊ុនឡុ​ក) និង​ប្រទេស​ថៃ​បច្ចុប្បន្ន ក្នុង​ភាគ​ឥសាន ដូចជា​ខេត្ត​សុ​រិ​ន្ទ្រ ​បុរីរម្យ និង​ខេត្ត​យ​សោថន ដោយ​ឆ្លងកាត់​ខេត្តកណ្តាល (វត្ត​ជើងឯក) ជាដើម ។

សូម ​កត់ត្រា​ថានៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​ខ្ពង់រាប​នគររាជភូមិ​មូល​ទាំងនោះ​ ដែល​តាមពិត​មាន​រាង​ពងក្រពើ ឬ​សត្វ​ខ្យង​ត្រូវបាន​បន្តជីវិត​រហូត​ដល់​សម័យ​ចេនឡា ។

ភូមិ ​មូល​នេះ​ត្រូវ​ផ្សារភ្ជាប់​នឹង​ភូមិ​ព្នង​មួយចំនួនដែល​សាងសង់​មាន​លក្ខណៈ​ រាង​មូល​ដូចគ្នា​ដើម្បី​ទប់ទល់នឹង​សត្រូវ​ជិត​ឆ្ងាយ ឬ​សត្វព្រៃ​ពេលយប់ ។ ទាំងនេះ​ឆ្លុះបញ្ចាំង​នូវ​ការពិត​ដែល​គេ​ពុំ​អាច​ផ្តាច់​វប្បធម៌​ខ្មែរ​ ចេញពី​ខឿនវប្បធម៌​នា​សម័យបុរេប្រវត្តិសាស្ត្រ​បាន ឡើយ ។ តាមពិត​ជនជាតិខ្មែរ​បច្ចុប្បន្ន​បាន​តពូជពង្សវង្សត្រកូល និង​កេរដំណែល​វប្បធម៌​ពី​បុព្វបុរសសម័យមុនៗដោយ​ឥត​ប្រកែក​បាន ។

អាជ្ញាធរខេត្ត ​គ្រប់លំដាប់​ថ្នាក់​គប្បី​ត្រូវ​ហាមឃាត់​គ្រប់ការ​រុះរើ​ភូមិ​មូលទាំងនោះ ពីព្រោះ​លំនៅដ្ឋាន​នាបុព្វ​សម័យ​ទាំងនោះ​ជាម​រតក​វប្បធម៌​របស់​ជាតិ​ទាំងមូល ។ បើ​ពុំ​ដូច្នោះ​ទេ ជាតិខ្មែរ​យើង​នឹង​បាត់បង់​នូវ​ស្លាកស្នាម​វប្បធម៌​របស់ខ្លួន​ដែលមាន​តម្លៃ​ ឥតមាន​អ្វី​អាច​ប្រៀបផ្ទឹម​បាន​កាលបើ​ទីតាំង​បុរាណ​ដ្ឋា​ន​ទាំងនោះ​ត្រូវគេ​ បំបាត់ ឬ​បំផ្លាញចោល​ដោយ​ប្រការ​ណាមួយ (ម.ត្រា​ណេ) ។

ឯកសារ​យោង

កែប្រែ
  • ប្រវត្តិ​សាស្រ្ត​​ វប្បធម៌​ អរិយធម៌​ខ្មែរ