វារីអគ្គិសនី
វារីអគ្គិសនី គឺជាថាមពលអគ្គិសនីដែលទទួលបានពីការបំលែងថាមពលមេកានិចរបស់ទឹក ដោយប្រើប្រាស់ទួរប៊ីន។ វារីអគ្គិសនីបានផ្គត់ផ្គង់ថាមពល ១/៦ នៃថាមពលអគ្គិសនីទូទាំងពិភពលោក ប្រមាណ ៤៥០០ TWh (ឆ្នាំ ២០២០) គឺច្រើនជាងថាមពលកកើតឡើងវិញដទៃទៀតបូកបញ្ចូលគ្នា ហើយក៏ច្រើនជាងថាមពលនុយក្លេអ៊ែរ។