វារ:វ័នបត

(ត្រូវបានបញ្ជូនបន្តពី វារៈវ៍នបត)

នៅ​ពេល​ចូល​ថ្ងៃទី​​ ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ ថា​ជា វារៈវ័នបត ប្រជាជន​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។