វិគីភីឌា:សុខភាព

ផ្លែ​ឈើ​​ជួយ​លាង​​ជាតិ​ពុល​​ពី​រាង​កាយ

បើ​សិន​ចង់​ធ្វើ​ការ​លាង​សម្អាត​សារ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ មិន​ចាំ​បាច់​ត្រូវ​ទ្រាំ​បរិភោគ​បន្លែ​រហូត​នាំ​ឱ្យ​រាក​រូស​នោះ​ទេ​ ព្រោះ​ផ្លែ​ឈើ​ប្រ​ភេទ​ខ្លះ​ ក៏​មាន​ប្រសិទ្ធ​ភាព​ជួយ​លាង​សម្អាត​សារជាតិ​ពុល​ដល់​យើង​បាន​យ៉ាង​ល្អ​ដូច​ គ្នា។

ផ្លែ​ប៉ោម

កែប្រែ
 

ជា​ប្រ​ភេទ​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​ការ​កម្ចាត់​កាក​សំណល់​ចេញ​ពី​រាង​កាយ​ ពី​ព្រោះ​ផ្លែ​ប៉ោម​មាន​សារជាតិ​ "ភែកធីន" ដែល​ជា​សារធាតុ​ពិសេស​ម្យ៉ាង​ ក្នុង​ការ​ជួយ​កម្ចាត់​សារជាតិ​ពុល​ចោល​ និង​ក្រៅ​ពី​នេះ​ វា​មាន​គុណ​សម្បត្តិ​ការពារ​មិន​ឱ្យ​ប្រូតេអ៊ីន​ក្នុង​ពោះ​វៀន​កើត​ការ​​ ផ្អូម​រលួយ​ទៀត​ផង។ សម្រាប់​អ្នក​បរិភោគ​ផ្លែ​ប៉ោម​ជាប់​ជា​ប្រចាំ មិន​ចាំ​បាច់​ភ័យ​ខ្លាច​ថា​កើត​មាន​មីក្រុប​ក្នុង​ពោះវៀន​ឡើយ។

យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា ផ្លែ​​ប៉ោម​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​កាក​សរសៃ​ខ្ពស់​ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​អាច​ធ្វើ​ការ​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ ពោះវៀន​បាន​យ៉ាង​ល្អ​ និង​លើស​ពី​នេះ​ទៀត​ នៅ​ជួយ​ឱ្យ​ថ្លើម​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការងារ​បាន​ប្រសើរ​ឡើង។

ទំពាំងបាយជូរ

កែប្រែ
 

ទំពាំងបាយជូរ​មាន​សារ​ជាតិ​លាង​សម្អាត​ដល់​ស្បែក​ ថ្លើម​ ពោះ​វៀន​ និង​គ្រ​លៀន។ ជា​មួយ​គ្នា​ សារជាតិ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​​នៅ​មាន​គុណ​សម្បត្តិ​ ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​រាងកាយ​ជា​ច្រើន​ទៀត​ ដូច​ជា​គ្រប់គ្រង​ទឹក​សំបោរ​ដែល​ហូរ​ចេញ​មក​ពី​សន្ទះ​រំអិល​ផ្សេង​ៗ​ក្នុង​ រាងកាយ​ ផ្ដល់​ថាមពល​ខ្ពស់​ សម្បូរ​ទៅ​ដោយ​អំបិល​រ៉ែ​ជំនួស​ឈាម​ និង​ពង្រីក​កោសិកា​ក្នុង​រាង​កាយ។

ម្នាស់

កែប្រែ

អង់ស៊ីម​ (ប្រូតេអ៊ីន) ដែល​មាន​នៅ​ក្នុង​ម្នាស់​ច្រើន​ នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ធ្វើ​ការងារ​របស់​អាស៊ីដ​អំបិល​ (Hydrochloric) ក្នុង​ក្រ​ពះ​ ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​កាក​សំណល់​ដែល​ជា​ប្រូតេអ៊ីន​រំលាយ​ខ្លួន​បាន​ឆាប់​រហ័ស​ ទើប​រាងកាយ​កម្ចាត់​កាក​សំណល់​ទៅ​បាន​ល្អ។ ក្រៅ​ពី​នេះ​ ម្នាស់​ជា​ប្រភេទ​ឱសថ​ជួយ​បំបាត់​អាការ​រលាក​ក្នុង​ផ្លូវ​រំលាយ​អាហារ​ ជួយ​ជួស​ជុល​ផ្នែក​ខូចខាត​ផ្សេង​ៗ​ ជួយ​ក្នុង​ការ​ធ្វើ​ការងារ​របស់​ក្រពេញ​គ្មាន​រន្ធ​ និង​ជួយ​កម្ចាត់​ទឹក​សំបោរ។

ល្ហុង និង​ស្វាយ

កែប្រែ
 

ផ្លែឈើ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​គុណ​សម្បត្តិ​ប្រហាក់​ ប្រហែល​គ្នា គឺ​មាន​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ"Papen" ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​នឹង​ទឹក​រំលាយ​ក្នុង​ក្រពះ​អាហារ។ សារជាតិ​ទាំង​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​កាក​សំណល់​ប្រភេទ​ប្រូតេអ៊ីន​បំបែក​ ខ្លួន​ឆាប់​រហ័ស។ ក្រៅ​ពី​នេះ​ វា​នៅ​មាន​កាក​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល ធ្វើ​ការងារ​បាន​ល្អ ពោះវៀន​ក៏​ស្អាត។ អ្នក​ដែល​មាន​អារម្មណ៍​ឆាប់​ភ័យ​តក់​ស្លុត​ និង​មើល​បញ្ហា​ផ្សេង​ៗ​លើ​ផ្លូវ​អាក្រក់​ច្រើន​ គួរ​បរិភោគ​ល្ហុង​ឱ្យ​បាន​ច្រើន​ឡើង​ ព្រោះ​គេ​មាន​ជំនឿ​ថា​ ល្ហុង​អាច​កាត់​បន្ថយ​អាការ​ទុក្ខ​សោក​ផ្នែក​ផ្លូវ​អារម្មណ៍​បាន​មួយ​ កម្រិត។

ឪឡឹក​ជួយ​លាង​សម្អាត​សារ​ជាតិ​ពុល​ ដោយ​បញ្ចេញ​មក​ជា​មួយ​ទឹក​នោម។ សម្បក​ឪឡឹក​សម្បូរ​ទៅ​ដោយ​ (ក្លរ៉ូហ្វីល) ចំណែក​គ្រាប់​ក៏​មាន​វីតាមីន​ខ្ពស់។ បើ​សិន​បាន​បរិភោគ​ទឹក​ ដែល​ចម្រាញ់​ពី​សម្បក​ឪឡឹក​មុន​បរិភោគ​សាច់​របស់​វា​ប្រមាណ​កន្លះ​ម៉ោង​ នឹង​បាន​ទទួល​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ជា​ពិសេស​វា​នៅ​អាច​ជួយ​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ និង​ជួយ​កាត់​បន្ថយ​ជំងឺ​លើស​ឈាម​ទៀត​ផង៕

ឯកសារយោង

កែប្រែ
  • ប្រភព​ព័ត៌មាន​៖ ទស្សនាវដ្តី​ប្រជា​ប្រិយ ឆ្នាំទី៖ ១៤ លេខ​៖ ៤០៩
  • ចេញ​ផ្សាយ​៖ ២១-៣១​ ខែមករា ២០០៨